​ជួសជុល​ផ្លូវជាតិ​លេខ​៧១​និង​៧១C​នឹង​ចំណាយលុយ​ជាង​បួន​ពាន់​លាន​រៀល​

874
ចែករម្លែក
  • 43
    Shares

​ដោយ​:​គង់​ហេង​/​កំពង់ចាម​: មន្ទីរ​សាធារណការ និង​ដឹក​ជ​ញ្ជួ​ន​ខេត្តកំពង់ចាម​បាន និង​កំពុងដំណើរការ​ជួស​ជុស​ផ្លូវជាតិ​លេខ ៧១ ក្នុងស្រុក​កំពង់សៀម និង​ស្រុក​ចម្ការលើ និង​ផ្លូវជាតិ​លេខ ៧១​សេ (C) ក្នុងស្រុក​ចម្ការលើ និង​ស្រុក​ស្ទឹងត្រង់​បាន​ប្រហែល​៦០ ភាគរយ​ហើយ ដែល​នឹងត្រូវ​ចំណាយ​ថវិកាជាតិ​អស់​ជាង​បួន​ពាន់​លាន រៀល​។​

​លោក ចាន់ សុ​ម៉ារ​ឌី អនុប្រធាន​មន្ទីរ​សាធារណការ និង​ដឹក​ជ​ញ្ជួ​ន​ខេត្តកំពង់ចាម​បានដឹង​នៅ​ថ្ងៃទី ២២ ខែមិថុនា ឆ្នាំ​២០១៨​នេះ​ថា គម្រោង​ជួសជុល​ផ្លូវជាតិ​ទាំងពីរ​ខ្សែ​(​លេខ​៧១ និង​៧១C)​នេះ គឺជា​គម្រោង​ជួសជុល​ប្រចាំឆ្នាំ​លើផ្លូវ​តំបន់​ណា​ដែល​ខូច​ទ្រុឌទ្រោម មិនមែន​ជួសជុល​ផ្លូវជាតិ​ទាំងអស់​នោះទេ​។

ក្នុងនោះ​ផ្លូវជាតិ​លេខ​៧១ ដែល​ឆ្លងកាត់​ស្រុក​កំពង់សៀម និង​ស្រុក​ចម្ការលើ​យើង​ជួសជុល​ប្រវែង ៣,៥០​គីឡូម៉ែត្រ​ក្នុង​ប្រវែង​ផ្លូវ​សរុប​ចំនួន ៤២,៦៤០ គីឡូម៉ែត្រ គឺ​សម្រាប់​គម្រោង​ឆ្នាំ​២០១៨​ដែល​នឹង​ចំណាយ​អស់​ទឹកប្រាក់​ជាង​ពីរពាន់​លាន រៀល​។​

​លោក សុ​ម៉ារ​ឌី បាន​ឲ្យ​ដឹង​ទៀតថា ចំណែក​ផ្លូវជាតិ​លេខ ៧១ សេ​ឆ្លងកាត់​ស្រុក​ចម្ការលើ និង​ស្រុក​ស្ទឹងត្រង់​មាន​ប្រវែង​សរុប​ចំនួន ៣៣ គីឡូម៉ែត្រ​នោះ គឺ​យើង​ជួសជុល​ប្រវែង ៤,៥០ គីឡូម៉ែត្រ នឹង​ចំណាយ​ទឹកប្រាក់​ប្រហែង​ជាង ពីរពាន់​ប្រាំ​រយ​លាន​រៀល​។ ទាំងពីរ​គម្រោង​នេះ​ស្ថិតក្នុង​ការចំណាយ​ថវិកាជាតិ នៃ​គម្រោង​ប្រចាំឆ្នាំ​ដូចគ្នា ហើយនឹង​បញ្ចប់​ដំណើរការ​ជួសជុល​នៅ​បំណាច់​ឆ្នាំ​២០១៨​ខាងមុខនេះ​។​
​ ​
​លោក​អនុប្រធាន​មន្ទីរ​បាន​បន្តថា​ដំណើរការ​ជួសជុល​ផ្លូវជាតិ​ប្រចាំ​ឆ្នាំនេះ​យើង​មិនអាច​កំណត់ថា​មួយឆ្នាំ​ត្រូវ​ជួសជុល​ប៉ុន្មាន​គីឡូម៉ែត្រ​បាន​នោះទេ គឺ​អាស្រ័យ​ដោយ​ខាង​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ​ទម្លាក់​ថវិកា​តាម​សំណើ​របស់​ខាង​ក្រសួង​សាធារណការ និង​ដឹក​ជ​ញ្ជួ​ន​។ ជាក់ស្តែង​គម្រោង​ជួសជុល​ផ្លូវជាតិ​លេខ​៧១​ដដែល​នេះ សម្រាប់​ឆ្នាំ​២០១៧ កន្លងទៅ គឺ​ជួសជុល​បាន​ចម្ងាយ ៤,៥០ គីឡូម៉ែត្រ ក្នុងស្រុក​កំពង់សៀម​។​
​ ​
​លោក សុ​ម៉ារ​ឌី បាន​បន្ថែមថា ក្នុងនោះ​ផ្លូវជាតិ​ដែល​ឆ្លងកាត់​ខេត្តកំពង់ចាម​មា​ន​ចំនួន ៧ ខ្សែ គឺ​: ផ្លូវជាតិ​លេខ​៦ ឆ្លងកាត់​ស្រុក​បាធាយ និង​ស្រុក​ជើងព្រៃ , ផ្លូវជាតិ​លេខ​៧ ឆ្លងកាត់​ស្រុក​ជើងព្រៃ ស្រុក​ព្រៃឈរ ស្រុក​កំពង់សៀម និង​ក្រុង​កំពង់ចាម​, ផ្លូវជាតិ​លេខ​៦០ ឆ្លងកាត់​ស្រុក​ព្រៃឈរ និង​ជើងព្រៃ , ផ្លូវជាតិ​លេខ​៧០ ឆ្លងកាត់​ស្រុក​ព្រៃឈរ និង​ស្រុក​កងមាស ,​ផ្លូវជាតិ​លេខ​៧១ ឆ្លងកាត់​ស្រុក​កំពង់សៀម និង​ស្រុក​ចម្ការលើ ,​ផ្លូវជាតិ​លេខ​៧០​បេ​ឆ្លងកាត់​ស្រុក​ស្រី​សន្ធរ និង​ស្រុក​កោះសូទិន និង​ផ្លូវជាតិ​លេខ​៧១ សេ​ឆ្លងកាត់​ស្រុក​ចម្ការលើ និង​ស្រុក​ស្ទឹងត្រង់​។​
​ ​
​លោក ផ​យ សុធី ប្រធាន​ការដ្ឋាន​ជួសជុល​ផ្លូវជាតិ​លេខ​៧១​បាន​ឲ្យ​ដឹង​ដែរ​ថា ខាង​លោក​បាន​ដំណើរការ​ជួសជុល​ផ្លូវជាតិ​មួយ​ខ្សែ​នេះ​បាន​ប្រមាណ ៦០​ភាគរយ​ហើយ គឺ​កំពុងដំណើរការ​ចាក់​ព​ង្រា​យ​ថ្ម​ទំហំ ១​សង្ទីម៉ែត្រ គុណ​នឹង ២ សង្ទីម៉ែត្រ​។ ដោយបាន​ចុះ​ជួសជុល​កាលពី​ខែឧសភា ឆ្នាំ​២០១៨ លើ​ប្រវែង​ផ្លូវ ៣,៥០​គីឡូម៉ែត្រ ស្ថិតក្នុង​ឃុំ​បុសខ្នុរ ស្រុក​ចម្ការលើ​។

ការជួសជុល​មួយរយ​:​នេះ​បាន​ជួប​បញ្ហា​ប្រឈម​នឹង​កត្តា​អាកាសធាតុ​ភ្លៀង​ធ្លាក់​ស្ទើរ​រាល់ថ្ងៃ​។ បើសិន​មិន​ជួប​បញ្ហា​ប្រឈម​បែបនេះ ម្លេះ​សមភាគ​រយ នៃ​ការជួសជុល​ផ្លូវ​នេះ​បាន​លើសពី​៦០​ភាគរយ​នេះ​។ ប៉ុន្តែ​ទោះជា​យ៉ាង​ក៏​អាច​នឹង​ហើយ​មុន​ផែនការ​កំណត់ បំណាច់​ឆ្នាំ​២០១៨​ខាងមុខ​នេះដែរ​៕S/
​ ​