​ជួសជុល​ផ្លូវ​វាង​ក្រុង​ដែល​រង​ការខូចខាត​ដោយ​រថយន្ត​ធុន​ធ្ងន់​ដឹក​ហួសកំណត់​

143
ចែករម្លែក

​ដោយៈ​គ្រញូង​/​បាត់ដំបងៈ​លោក​ចាន់​សំបូរ ​ប្រធាន​មន្ទីរ​សាធារណការ​និង​ដឹកជញ្ជូន​ខេត្ត​បានឱ្យដឹងថា​ ផ្លូវ​វាង​ក្រុង​លេខ​៥៧​ដែល​ក្រុមហ៊ុន​ចិន​ជា​អ្នកម៉ៅការ​សាងសង់​ត្រូវ​ខូចខាត​យ៉ាង​ធ្ន​ន់​ធ្ង​រ​ពិបាក​ក្នុងការ​ធ្វើដំណើរ​រយៈពេល​ជាង​១​ខែ​មកហើយ​។​ផ្លូវ​នេះ​ដោយសារ​រថយន្ត​ធុន​ធ្ងន់​ដឹក​លើស​ទម្ងន់​និង​មកពី​ការ​សាង​ស​ង់​អន់​គុណភាព​ផង​។​

​លោក​ប្រធាន​មន្ទីរ​សាធារណការ​ខេត្ត​បាន​បញ្ជាក់ថា ​ផ្លូវ​លេខ​៥៧​គី​ជា​ផ្លូវ​វាង​ក្រុង​សម្រាប់​ឱ្យ​រថយន្ត​ធុន​ធំ​រថយន្ត​កុងតឺន័រ​រថយន្តក្រុង​ដឹក​អ្នកដំណើរ​ជាដើម​ដែល​សាងសង់ឡើង​ដោយ​ក្រុមហ៊ុន​ចិន ​ត្រូវបាន​ខូចខាត​យ៉ាងខ្លាំង​មាន​រយៈ​ពល​ជាង​១​ខែ​មកហើយ​។​ចាប់ពី​ចុងស្ពាន​ថ្ម​វត្ត​គរ​រហូតដល់​រង្វង់​មូល​នា​ងគ​ង្ហី​ង​មាន​ចម្ងាយ​ប្រមាណ​២​គីឡូម៉ែត្រ​ពិបាក​ក្នុងការ​ធ្វើដំណើរ​ឆ្លងកាត់​ទាំង​ម៉ូតូ​ទាំង​រថយន្ត​តូច​និង​រថយន្ត​ធំ​ដោយ​ប្រើពេល​រាប់​ម៉ោង​។​

លោក​ចាន់​សំបូរ​បាន​បន្តថា​ ការជួសជុល​កំណាត់​ផ្លូវ​វាង​ក្រុង​លេខ​៥៧​នេះ​គឺ​ត្រូវ​ចំណាយ​ថវិការដ្ឋ​ដោយ​មន្ទីរ​សាធារណការ​និង​ដឹកជញ្ជូន​ខេត្ត​ជា​អ្នក​ជួសជុល​ដោយ​ចាក់​ក្រាល​កៅស៊ូ​។​ប៉ុន្តែ​បច្ចុប្បន្ននេះ​កម្លាំង​ជំនាញ​បានធ្វើការ​ឈូសឆាយ​ពង្រាប​ដោយ​ចាក់​ក្រាល​ថ្ម​មិច​សិន ​បន្ត​មក​នឹង​ចាក់​ក្រាល​កៅស៊ូ​២​ជាន់​ដើម្បី​ងាយស្រួល​ឱ្យ​រថយន្ត​ធុន​ធំ​ក៏​ដូចជា​យានយន្ត​គ្រប់​ប្រភេទ​ងាយស្រួល​ធ្វើដំណើរ​បាន​ឆាប់រហ័ស​។

លោក​បាន​បន្តថា​ផ្លូវ​វាង​ក្រុង​លេខ​៥៧​គី​អាចធ្វើ​ដំណើរ​រហូតដល់​ក្រុង​ខេត្ត​ប៉ៃលិន​ដែល​សាងសង់​ដោយ​ក្រុមហ៊ុន​ចិន​ធ្លាប់ធ្វើ​ការជួសជុល​ជាច្រើន​កន្លែង​មកហើយ​ដូចជា​នៅ​ព្រំប្រទល់​ស្រុក​រតន​ម​ណ្ឌ​ខេត្តបាត់ដំបង​និង​ខេត្ត​ប៉ៃលិន​ហើយ​ថ្មីៗ​នេះ​មន្ទី​ជំនាញ​ទើប​ជួសជុល​និង​ក្រាល​កៅស៊ូ​រួចរាល់​ហើយ​នៅ​ឃុំ​ស្នឹង​ស្រុក​បាណន់​។​

​ចំពោះ​មូលហេតុ​ដែល​ក្រុមហ៊ុន​ចិន​ធ្វើការ​សាងសង់​ផ្លូវជាតិ​លេខ​៥៧​ឆាប់​ខូចខាត​ទៅវិញ​យាង​ឆាប់​ក្រោយ​ពីប្រគល់​មកឱ្យ​រាជរដ្ឋាភិបាល​កាន់កាប់​ជំនួស​គឺមាន​ការខូចខាត​ជាច្រើន​កន្លែង​ ដោយសារតែ​ការ​សាង​ស​ង់អន់​គុណភាព ​ហើយ​ប្រភេទ​រថយន្ត​ធុន​ធ្ងន់​ដឹកទំនិញ​ហួស​ទម្ងន់​ ហើយ​ខាង​សមត្ថកិច្ច​ជាំ​នា​ញ​មិ​ន​បាន​បង្ក្រាប​ឬ​ទប់ស្កាត់​។​ជា​ពិ​សេ​សេ​នៅ​ខេត្ត​បាត់​ដំបង​សព្វថ្ងៃ​មិនមាន​ដាក់​កន្លែង​សម្រាប់​ថ្លឹង​រថយន្ត​ដែល​ដឹក​លើ​​ទម្ងន់​ទេ៕S/Ha

​រូប​ថ​តៈម​ន្ទីរ​សាធារណការ​ឈូសឆាយ​ស​ម្រូ​ល​នោ​ង​ចាក់​ថ្ម​មិច​សិន​ដើម្បី​សម្រួល​ចរាចរណ៍ៗ​