​ជួសជុល​ផ្លូវ​អ៊ុត​កៅស៊ូ​ជាច្រើន​ខ្សែ​នឹង​បើក​ការដ្ឋាន​ថ្ងៃទី​១១​ខែកញ្ញា​

148
ចែករម្លែក

ដោយៈ​សៅ​វ៉ាន់ឌី​/​ព្រះ​វិហារៈ​នៅ​ថ្ងៃទី​១១​ខែកញ្ញា​ឆ្នាំ​២០១៩​អាជ្ញាធរខេត្ត​ព្រះវិហារ​នឹង​ចាប់ផ្ដើម​បើក​ការដ្ឋាន​ជួសជុល​អ៊ុត​កៅស៊ូ​បេ​ទី​មី​ណឺ​(A/C)​កម្រាស់​៥​សង់ទីម៉ែត្រ​ជាច្រើន​ខ្សែ​នៅក្នុង​ទី​រួម​ខេត្តព្រះវិហារ​ដើម្បី​ពង្រឹងគុណភាព​ផ្លូវថ្នល់​។​ក្នុងនោះ​ដើម្បី​សម្រួលការ​ធ្វើដំណើរ​រប​ស់​ពលរដ្ឋ​ឱ្យបាន​ស្រួល​ផងដែរ​។​នេះ​តាម​ការ​ឱ្យដឹងពី​ប្រធាន​មន្ទីរ​សាធារណៈ​និង​ដឹកជញ្ជូន​ខេត្តព្រះវិហារ​នៅ​ថ្ងៃទី​១០​កញ្ញា​នេះ​។​

​លោក​សំលាង​ទ្រី​ប្រធាន​មន្ទីរ​សាធារណការ​និង​ដឹកជញ្ជូន​ខេត្តព្រះវិហារ​បានឱ្យដឹង​ថា​គម្រោង​ជួសជុល​អ៊ុត​កៅស៊ូ​បេ​ទី​មី​ណឺ​(A/C)​កម្រាស់​៥​សង់ទីម៉ែត្រ​ដើម្បី​ពង្រឹងគុណភាព​ផ្លូវថ្នល់​ក្នុង​ទី​រួម​ខេត្តព្រះវិហារ​ចាប់ផ្ដើម​អ៊ុត​សាកល្បង​នៅ​ថ្ងៃទី​១០​កញ្ញា​នេះ​។​នៅ​ថ្ងៃទី​១១​ខែកញ្ញា​ឆ្នាំ​២០១៩​អាជ្ញាធរខេត្ត​ព្រះវិហារ​នឹង​ចាប់ផ្ដើម​បើក​ការដ្ឋាន​ជា​ផ្លូវការ​ក្រោម​អធិបតីភាព​ដ៏​ខ្ពង់ខ្ពស់​លោក​ប្រាក់​សុវណ្ណ​អភិបាលខេត្ត​ព្រះវិហារ​រួមទាំង​ថ្នាក់ដឹកនាំ​មន្ត្រីរាជការ​ប្រជាពលរដ្ឋ​ជាច្រើន​ផងដែរ​។​

​លោក​សំលាង​ទ្រី​ក៏បាន​បញ្ជាក់ថា​គម្រោង ជួសជុល អ៊ុត កៅស៊ូ​បេ​ទី​មី​ណី​(A/C)​កម្រាស់​៥​សង់ទីម៉ែត្រ ដើម្បី​ពង្រឹងគុណភាព​ផ្លូវថ្នល់​ក្នុង​ទី​រួម​ខេត្តព្រះវិហារ​រួមមាន​ផ្លូវ​ព្រះខ័ន​ផ្លូវ​តា​ឌី​និង​ផ្លូវ​ម្លូព្រៃ​ដែលមាន​ផ្ទៃក្រឡា​សរុប​៧.២១៥០​ម៉ែត្រក្រឡា​។​លោក​បាន​សូម​បងប្អូន​ប្រជាពលរដ្ឋ​ដែល​រស់នៅ ក្នុង សង្កាត់ កំពង់ ប្រណាក ក្រុង​ព្រះវិហារ ខេត្តព្រះវិហារ ចូលរួម សហការ ទាំងអស់ គ្នា ៕S/​

#