​ជួសជុល​ម៉ាស៊ីនត្រជាក់​ពេល​ថ្ងៃ​ពេលយប់​បើក​ឆ្លង​ចរន្ត​ភ្លើង​ឆេះ​ស្លាប់​ស្ត្រី​ម្នាក់​

764
ចែករម្លែក
  • 1.8K
    Shares

​ដោយៈ​ចាន់តូ​/​ភ្នំ​ពេ​៖​ឆ្លង​ចរន្តអគ្គិសនី​ម៉ាស៊ីនត្រជាក់​បណ្តាលឱ្យ​ស្ត្រី​ម្នាក់​ត្រូវ​ភ្លើង​ឆេះ​ស្លាប់​នៅក្នុង​បន្ទប់​ឡៅតឿ​ស្ថិតនៅ​ភូមិ​ក្រាំង​អង្គ្រង​សង្កាត់​ក្រាំងធ្នង់​ខណ្ឌ​សែន​សុខ​កាលពី​វេលា​ម៉ោង​១​និង​៤០​នាទី​រំលងអធ្រាត្រ​ចូល​ថ្ងៃទី​១២ ខែមករា ឆ្នាំ​២០១៩ ។​

​សព​ជន​ង​គ្រោះ​ខាងលើ​មានឈ្មោះ​តាំង លាង អ៊ី ភេទ​ស្រី អាយុ​៣៧​ឆ្នាំ ជា​អាជីវ​ករលក់​កាបូប​នៅ​ផ្សារ​ឈូក​មាស​និង​មាន​ប្តី​ឈ្មោះ​ជ្រុ​ន​សុខ​ដា​អាយុ​៤០​ឆ្នាំ​នៅ​លក់​ជាមួយ​ប្រពន្ធ​និង​មានកូន​ប្រុស​ស្រី​តូចៗ​ពីរ​នាក់​ផង​ដែល ហើយ​ពួកគាត់​គឺ​ស្នាក់នៅ​កន្លែងកើតហេតុ​ខាងលើ​។

​ក្រោយពី​ត្រួតពិនិត្យ​រួចរាល់​ហើយ សមត្ថកិច្ច​ក៏បាន​ធ្វើ​លិខិតស្នាម និង​បានប្រគល់​ពស​ស្ត្រិ​រងគ្រោះ​ទៅ​ឲ្យ​ក្រុមគ្រួសារ យកទៅ​រៀបចំ​ធ្វើបុណ្យ​ទៅតាម​ប្រពៃណី​៕S/​