​ជើងឯក​អុកចត្រង្គ ដែល​ឈ្នះ ក្នុង​ពិធីបុណ្យ​សមុទ្រ នៅ​កោះកុង​

698
ចែករម្លែក
  • 17
    Shares

ដោយ​: រ៉ូ​ហ្សា
​ភ្នំពេញ​: ជើង​ខ្លាំង ខាង​កីឡា​អុក​ចត្រង្គ ចំនួន ២០ រូប ដែល​ណាត់គ្នា ប្រកួត​ក្នុង​ពិធីបុណ្យ​សមុទ្រ ឯ​ខេត្ត​កោះកុង ដែល​ទើបតែនឹង​បញ្ចប់​ទៅ​ថ្មីៗ​នេះ បាន​រកឃើញ​អ្នកខ្លាំង ក្នុងចំណោម​អ្នកខ្លាំង ទាំង ២០ រូប​នេះ​ហើយ ។​

​លោក គ្រួច ចន្ថា​រិទ្ធ ជា​គ្រូ​អុកចត្រង្គ​ប្រចាំ​សហព័ន្ធ និង​ជា​មន្ត្រី​រៀបចំ ការប្រកួត​ផង​នោះ បានឲ្យដឹងថា ការប្រកួត បានបញ្ចប់​ហើយៗ អ្នកខ្លាំង​ចំនួន ៤ រូប ក៏​បាន​រក​ឃើញ​ដែរ ។ អ្នក​ដែល​ដណ្ដើម​បាន ចំណាត់ថ្នាក់​លេខ​១ គឺ​កីឡាករ ជា ស៊ី​ដេត ចំណាត់ថ្នាក់​លេខ​២ កីឡាករ ម៉េង សេរី​សម្បត្តិ ចំណាត់ថ្នាក់​លេខ​៣ កីឡាករ រៀម វាសនា និង​ចំណាត់ថ្នាក់​លេខ​៤ កីឡាករ ប៊ុន ប៊ូ​ម៉ា​លីកា ។ សូមបញ្ជាក់​ថា កីឡា​ករទាំង ២០ រូប ដែល​ចូលរួម​ប្រកួត​នេះ សុទ្ធតែ​មាន​ឈ្មោះ ក្នុង​បញ្ជី​អ្នកខ្លាំង របស់​សហព័ន្ធ ។​

​ទិដ្ឋភាព​ប្រកួត​


​ ​ការប្រកួត​នេះ ចែកចេញ​ជា ៤ ពូ​ល ដែល​មួយ​ពូ​លៗ មាន​កីឡាករ ៥ រូប ។ ក្នុង​ពូ​ល​នីមួយៗ ត្រូវ​ប្រកួត​វិលជុំ ដើម្បី​រក​អ្នកខ្លាំង ២ រូប សម្រាប់​ឡើងទៅ​ប្រកួត​បន្ត វគ្គ​១​ភាគ​៤​ផ្ដាច់ព្រ័ត្រ​។ កីឡាករ ៤ រូប ដែល​ឈ្នះ​នៅ​វគ្គ​១​ភាគ​៤​ផ្ដាច់ព្រ័ត្រ ត្រូវ​ឡើង​ទៅ​លេង​បន្ត វគ្គ​ពាក់កណ្ដាល​ផ្ដាច់ព្រ័ត្រ ។​

អ្នកឈ្នះ នៅ​វគ្គ​ពាក់កណ្ដាល​ផ្ដាច់ព្រ័ត្រ ត្រូវ​ប្រជែង​គ្នា ដណ្ដើម​ចំណាត់ថ្នាក់​លេខ​១ ឯ​អ្នក​ចំពោះ​អ្នកចាញ់ នៅ​វគ្គ​ពាក់កណ្ដាល​ផ្ដាច់ព្រ័ត្រ ក៏​ត្រូវ​ប្រជែង​គ្នា ដណ្ដើម​មេដាយសំរិទ្ធ​ដែរ ៕v

#