​ជើង​ខ្លាំង កូយ ឡាយ ត្រៀមខ្លួន​ទទួល ឆាង ស៊ឹ​ក​

334
ចែករម្លែក

ដោយ​: រ៉ូ​ហ្សា /
​ភ្នំពេញ​: អ្នក​ប្រដាល់​ជើង​ខ្លាំង វ័យក្មេង​កម្ពុជា របស់​ក្លិប​ទ័ព​ឆ័​ត្រ​យោង ៩១១ ត្រៀមខ្លួន​រួចហើយ ដើម្បី​ទទួល​អ្នក​ប្រដាល់​ថៃ ឆាង ស៊ឹ​ក (Chhang Soek) លើស​ង្វៀន​ខា​រ៉ា​បាវ របស់​អាស៊ីអាគ្នេយ៍ នា​រសៀល ថ្ងៃទី​២៧ កក្កដា ខាងមុខនេះ​។​

​កូយ ឡាយ គេ​ជា​ជើង​ខ្លាំង​មួយរូប ដែល​វ៉ៃ​មិន​ដកថយ ។ មួយរយៈ​នេះ មាន​អ្នក​ប្រដាល់​ខ្លាំងៗ មិនតិច​ទេ ដែល​ក្នុងនោះ ក៏មាន​អ្នក​ប្រដាល់​ជើងចាស់​ផង ត្រូវ​អ្នក​ប្រដាល់​វ័យក្មេង​រូបនេះ បង្ក្រាបបាន ។ គេ​ជា​អ្នក​ប្រដាល់ ដែលមាន​ចិត្ត​ពុះកញ្ជ្រោល ព្រោះ​នៅពេល​ប្រកួត គេ​ចង់​ប្រើប្រាស់ ពេលវេលា​ដ៏​ខ្លី​បំផុត ដើម្បី​ផ្ដួល​គូប្រកួត ។

កូយ ឡាយ និង ឆាង ស៊ឹ​ក​

​​ចំពោះ ឆាង ស៊ឹ​ក គេ​ទើបតែ​ឆ្លងដែន មក​ប្រកួត​នៅ​ស្រុក​ខ្មែរ ជា​លើកដំបូង​នេះ​ទេ ។ មិនដឹងថា គេ​មាន​សមត្ថភាព​ប៉ុណ្ណា និង​មាន​របៀប​វ៉ៃ យ៉ាងណាៗ នោះឡើយ ។ លោក​ថៃ អ៊ូ ដែលជា​ព្រឹទ្ធាចារ្យ ប្រដាល់​មួយរូប និង​ជា​អ្នកដឹកនាំ អ្នក​ប្រដាល់​ថៃ មក​ប្រកួត​នៅ​សង្វៀន​អាស៊ីអាគ្នេយ៍ បាន​និយាយថា អ្នក​ប្រដាល់​ថៃ​រូបនេះ មិន​អន់​ទេ តែ​ការធ្វើដំណើរ ដោយ​រថយន្ដ ពី​ស្រុកថៃ មក​ស្រុក​ខ្មែរ វា​ធ្វើ​ឲ្យ​គេ​ចុះ​កម្លាំង​ខ្លះៗ​ហើយ ។​

​កូយ ឡាយ មាន​ប្រវត្តិ​ប្រកួត ចំនួន​៥៨​ដង ឈ្នះ​៤៧​ដង ចាញ់​១១​ដង ចំពោះ ឆាង ស៊ឹ​ក វិញ គេ​មាន​ប្រវត្តិ​ប្រកួត ចំនួន​៧៦​ដង ឈ្នះ​៥៨​ដង ចាញ់​១៨​ដង ។ ដោយ​ពុំ​ធ្លាប់​ស្គាល់គ្នា ពីមុនមក​បែបនេះ មិនដឹងថា នរណា ជួប​សំណាងល្អ ក្នុងការ​ប្រកួត​នេះឡើយ ។​

ហ៊ឹម សេរី និង ម៉​ង ដាំ​

​ហ៊ឹម សេរី ក្លិប​តា​ព្រហ្ម​មានជ័យ ត្រូវបាន​ផ្គូរ​ផ្គង ឲ្យ​ប្រកួត​ជាមួយ អ្នក​ប្រដាល់ ម៉​ង ដាំ (Morng Dam) ដោយ​ប្រកួត​គ្នា ក្នុង​ប្រភេទ​ទម្ងន់ ៥១ គីឡូក្រាម​។ អ្នក​ប្រដាល់​ថៃ​រូបនេះ ក៏​ពុំ​ធ្លាប់​មក​ប្រកួត នៅ​ស្រុក​ខ្មែរ​ដែរ ហើយក៏​មិនមាន​នរណា ធ្លាប់​បានឃើញ អ្នក​ប្រដាល់​រូបនេះ ប្រកួត​ដែរ ។ អ្នក​ប្រដាល់​ថៃ​រូបនេះ មាន​ប្រវត្តិ​ប្រកួត ចំនួន​៥២​ដង ឈ្នះ​៤៩​ដង ចាញ់ ៣​ដង ។ ចំពោះ​កូយ ឡាយ វិញ គេ​មាន​ប្រវត្តិ​ប្រកួត ចំនួន​៨៩​ដង ឈ្នះ​៧៣​ដង ចាញ់​១៥​ដង និង​ស្មើ​ពិន្ទុ​១​ដង ។ នរណា ឈ្នះ​ក្នុង​ការប្រកួត​នេះ ?​។​

​ជំនួប​រវាង អ្នក​ប្រដាល់​រួម​ជាតិ វិញ​នោះ ខាំ សូ​រិ​យ៉ា ក្លិប​រ៉ា​ហាប់​ស្វាយប៉ាក ប្រកួត​ជាមួយ​អ្នក​ប្រដាល់ ឌុ​ម កែវ​ដប ក្លិប​យុវ​វាល​ស្បូវ ក្នុង​ប្រភេទ​ទម្ងន់ ៥៧ គីឡូក្រាម ។ សល់ ស្រស់ ក្លិប​សាល​វ័​ន្ដ​កីឡា ប្រកួត​ជាមួយ អ្នក​ប្រដាល់ ប៊​ន ពន្លឹក ក្លិប​នាគរាជ​ចតុមុខ ក្នុង​ប្រភេទ​ទម្ងន់ ៥១ គីឡូក្រាម ។ ឡូញ វ៉ាន់ឌី ក្លិប​ពន្លឺ​វិបុល ប្រកួត​ជាមួយ​អ្នក​ប្រដាល់ សេក គឹម​សាន្ត ក្លិប​អង្គរ​មានជ័យ ខេត្តសៀមរាប ក្នុង​ប្រភេទ​ទម្ងន់ ៥៧ គីឡូក្រាម ៕v

ជើង​ខ្លាំង​ដែល​ត្រូវ​ប្រកួត​គ្នា​