​ជើង​ខ្លាំង រឿង សា​រ័ត្ន ត្រៀម​តស៊ូ​ជាមួយ អ្នក​ប្រដាល់​ថៃ​ចំណូល​ថ្មី​

709
ចែករម្លែក

​ដោយ​: រ៉ូ​ហ្សា /
​ភ្នំពេញ​: អ្នក​ប្រដាល់​ជើង​ខ្លាំង នៃ​ក្លិប​ទ័ព​ឆ័​ត្រ​យោង ៩១១ គឺ រឿង សា​រ័ត្ន បាន​ត្រៀមខ្លួន​រួចហើយ ដើម្បី​តស៊ូ​ជាមួយ អ្នក​ប្រដាល់​ថៃ ចំណូល​ថ្មី សឿ ពូន (Soeur Puon) ដោយ​ប្រកួត​គ្នា ក្នុង​ប្រភេទ​ទម្ងន់ ៦៧ គីឡូក្រាម ។​

​សា​រ័ត្ន មួយរយៈ​នេះ គេ​មានការ​ប្រកួត​ច្រើន ហេតុនេះ គេ​ក៏មាន​ការរីកចម្រើន គួរសម​ដែរ ។ ជា​អ្នក​ប្រដាល់ ដែលមាន​សមត្ថភាព ប្រើ​បាន​ទាំង​កែង កណ្ដាប់ដៃ ជង្គង់ និង ទាត់ ដើម្បី​ផ្ដួល​គូប្រកួត​រូបនេះ កម្លាំង​គេ​អស្ចារ្យ​ណាស់ មិនតែប៉ុណ្ណោះ ចិត្ត​គេ​ក៏​ហ៊ាន​ខ្លាំង​ណាស់ដែរ គ្រាន់តែ​ភាព​អំណត់​របស់គេ មិនសូវ​ខ្ពស់​ប៉ុណ្ណោះ ។​

​ពួកគេ​ប្រកួត​គ្នា​លើស​ង្វៀន Boostrong Fighter on Fire របស់​អាស៊ីអាគ្នេយ៍ នា​ព្រឹក​ថ្ងៃទី​៣ កុម្ភៈ ។ សា​រ័ត្ន អវត្តមាន​ពីស​ង្វៀន​អាស៊ីអាគ្នេយ៍ មួយរយៈ ហើយ​គេ​មាន​ប្រវត្តិ​ប្រកួត ចំនួន​៨៥​ដង ឈ្នះ​៦៣​ដង ចាញ់​១៨​ដង និង​ស្មើ​ពិន្ទុ ៤​ដង ។​

រឿង សា​រ័ត្ន និង សឿ ពូន​

​ចំពោះ​អ្នក​ប្រដាល់​ថៃ សឿន ពូន វិញ នេះ​ជា​លើកដំបូង​ហើយ ដែល​គេ​មក​ប្រកួត លើស​ង្វៀន​នៅ​ស្រុក​ខ្មែរ ។ មិនដឹងថា គេ​មាន​សមត្ថភាព​ប៉ុណ្ណា​នោះទេ តែ​មន្ត្រី​ខាង​ផ្គូរ​ផ្គង ដាក់​ឲ្យ​ប្រកួត​ជាមួយ​សា​រ័ត្ន បែបនេះ ទំនងជា​មិន​អន់​ទេ ។ គេ​មាន​ប្រវត្តិ​ប្រកួត ចំនួន​៧៣​ដង ឈ្នះ​៦១​ដង ចាញ់​១២ ដង ។ សឿ ពូន មាន​សមត្ថភាព​ដណ្ដើម​ជ័យជំនះ ស្ពាយ​វិល​ត្រ ឡប់ ទៅ​ស្រុក​វិញ​បាន​ឬទេ ? ។​

​មាស សុជាតិ ក្លិប​ឃ្លាំងមឿង​កីឡា ប្រកួត​ជាមួយ​អ្នក​ប្រដាល់ ជើង​កន្ត្រៃ​ហោះ ធា នុ​រាជ របស់​ក្លិប​ម្កុដ​រាជសីហ៍ ដោយ​ប្រកួត​គ្នា ក្នុង​ប្រភេទ​ទម្ងន់ ៦៥ គីឡូក្រាម​។ នេះ​ជា​ជំនួប រវាង​ជើង​ខ្លាំង​ដូចគ្នា ។ នុ​រាជ ជើង​របស់គេ ទាត់ និង​ប្រើ​ស្នៀត នាគ​វ័ធ​កន្ទុយ បានល្អ និង​រហ័ស ។ ការ​លោត​ទាត់​ផ្កាប់​ចាន​របស់គេ ក៏​មិន​អន់​ដែរ ។ ឯ​សុជាតិ​វិញ កែង និង កណ្ដាប់ដៃ​របស់គេ ធ្ងន់​និង​រហ័ស មិនតែប៉ុណ្ណោះ គេ​មាន​ស្បែក​មុខ​ស្វិត​ទៀតផង ។ ជំនួប​មួយ​នេះ នរណា​ជា​អ្នកឈ្នះ ? ។​

​មាស សុជាតិ និង ធា​នុ​រាជ​

​ឡូញ វ៉ាន់ឌី ក្លិប​ពន្លឺ​វិបុល ប្រកួត​ជាមួយ​អ្នក​ប្រដាល់ លីន វីរៈ ក្លិប​បូរី​រាជសីហ៍​មាន​រិ​ទ្ធ ដោយ​ប្រកួត​គ្នា ក្នុង​ប្រភេទ​ទម្ងន់ ៦០ គីឡូក្រាម ។ ឫទ្ធី សាស្ត្រា​វុ​ធ ក្លិប​អាណាចក្រ​ប្រយុទ្ធ ខេត្តសៀមរាប ប្រកួត​ជាមួយ​អ្នក​ប្រដាល់ សំរាំង ភក្ដី ក្លិប​ព្រៃទទឹង​កីឡា ដោយ​ប្រកួត​គ្នា ក្នុង​ប្រភេទ​ទម្ងន់ ៥៤ គីឡូក្រាម ។​

​អ្នក​ប្រដាល់​ជើង​ថ្មី នូវ សុខ​ទី មកពី​ក្លិប​ខេត្ត​រតនគីរី ត្រូវបាន​ផ្គូរ​ផ្គង ឲ្យ​ប្រកួត​ជាមួយ​អ្នក​ប្រដាល់ ឡុង ពន្លឺ របស់​ក្លិប​សាល​វ័​ន្ដ​កីឡា ក្នុង​ប្រភេទ​ទម្ងន់ ៤៨ គីឡូក្រាម ៕v