​ជើង​ទំនប់​នៅ​ពីមុខ​ស្ថានីយ៍​បូមទឹក​កប់​ស្រូវ​បាក់ស្រុត​និង​រូង​នាគ​

864
ចែករម្លែក

​ដោយៈ​ប​.​ខុន​/​ភ្នំពេញៈ​ជើង​ទំនប់​កប់​ស្រូវ​ស្ថិតនៅ​ចំ​ពីមុខ​ស្ថានីយ​បូមទឹក​កប់​ស្រូវ​ទី​១​បាន​បាក់ស្រុត​និង​មាន​រូង​នាគ​អត់​ឃើញ​មាន​ផ្នែក​ជាំ​នា​ញ​ខាង​ណា​ចេញមុខ​ទទួលខុសត្រូវ​ខណៈពេល​រដូវវស្សា​កាន់តែ​ខិតជិត​មកដល់​។​ជាមួយនឹង​ការ​ព្យាករ​ថា​ភ្លៀង​ធ្លាក់​ច្រើន និង កម្ពស់​ទឹកទន្លេ​ឆ្នាំនេះ​ក៏មាន​កម្ពស់​ខ្ពស់​ដែរនោះ​។​

​ផ្ទៃ​បេតុង​នៅ​ពីមុខ​បំពុង​បូមទឹក​ចេញពី​ស្ថានីយ​បូមទឹក​កប់​ស្រូវ​ទី​១​ដែលមាន​ម៉ូទ​រ័​ធំៗ​ចំនួន​៥​បាន​ប្រេះ​និង​ស្រុត​ដោយសារ​ដី​នៅ​ពីក្រោម​ផ្ទៃ​បេតុង​នេះ​ត្រូវ​ទឹក​ហូរ​ច្រោះ​អស់​។​សូម្បីតែ​ដុំថ្ម​ធំៗ​គេ​ចា​ក់នៅ​ពីមុខ​ស្ថានីយ៍​នេះ​ក៏ត្រូវ​ល្បើក​ល្បាញ​រំ​កឹ​ល​ទៅ​ឆ្ងាយ​អស់​មួយចំនួន ដោយសារ​កម្លាំង​ទឹក​រុញ​ចេញពី​ម៉ូទ​រ័​បូមទឹក​។​

នៅពេល​ផ្ទៃ​បេតុង​ដែលជា​ទម្រ​ទឹក​បូម​ចេញពី​ស្ថានីយ៍​បាក់ស្រុត​អស់ទឹក​ដែល​បូម​ចេញពី​ស្ថានីយ​នេះ​ត្រូវ​ហូរ​ច្រោះ​ដាច់​ដី​ជើង​ទំនប់ដែលជា​ទំនប់​ការពារ​ទឹកជំនន់​ភាគ​ខាងជើង​រាជធានី​។ ប្រសិនបើ​គេ​មិនបាន​ធ្វើការ​ជួសជុល​ឲ្យ​បាន​ទាន់ពេលវេលា​ពី​ពេលនេះ​ទៅ​ទេនោះ អាច​នឹងមាន​បញ្ហា​នៅក្នុង​រដូវវស្សា​ពេលដែល​ទឹក​បឹង​កប់​ស្រូវ​ឡើង​ខ្ពស់​។​

លោក​ចាន់​ប៊ុនធឿន​នាយក​មន្ទីរ​ធនធានទឹក​និង​ឧតុនិយម​រាជធានី​ភ្នំពេញ​បាន​ប្រាប់​រស្មី​កម្ពុជា​កាលពី​ថ្ងៃទី​២៧​ខែមេសា​ថា​ស្ថានីយ​បូមទឹក​កប់​ស្រូវ​និង​ស្ថានីយ៍​ផ្សេងទៀត​គឺ​គ្រប់គ្រង​ដោយ​មន្ទីរ​សាធារណការ​មិនមែន​ធនធានទឹក​ទេ​។​ពាក់​ព​ន្ធ័​នឹង​បញ្ហា​ខាងលើ​នៅ​ព្រឹក​ថ្ងៃទី​២៧​ខែមេសា​អ្នកយកព័ត៌មាន​ឲ្យ​កាសែត​រស្មី​កម្ពុជា​បាន​សួរ​ទៅ​មន្ត្រី​ជំនាញ​នៃ​មន្ទីរ​សាធារណការនិងដឹកជញ្ជូន​រាជធានី​ភ្នំពេញ​មួយរូប​ដែល​ទទួលបន្ទុក​ការងារ​នេះបាន​ឆ្លើយ​ដោយ​ពាក្យសម្តី​បញ្ឈឺ​ថា “​រឿងនេះ​(​បេតុង​និង​ដី​ស្រុត​មុខ​ស្ថានីយ៍​បូមទឹក​)​គ្មាន​អ្នកណា​ដឹង​ទេគឺមាន​តែប្រធាន​ទេ​ដែលមាន​សិទ្ធិ​ដឹង។​ការងារ​ទាំងអស់​នៅ​មន្ទីរ​ប្រធាន​ធ្វើ​ម្នាក់ឯងក្រៅពីនេះ​អត់​ដឹងអី​ទាំងអស់បើ​ដឹង​ក៏​ធ្វើ​អី​មិនកើត​ដែរនៅពេល​ប្រធាន​មិន​ប្រើ​នោះ​”​។​

​នៅ​ថ្ងៃ​ដដែល​រស្មី​កម្ពុជា​បាន​ព្យាយាម​ទាក់ទង​លោក​សាំ​ពិសិដ្ឋ​ប្រធាន​មន្ទីរ​សាធារណការ​និង​ដឹកជញ្ជូន​តាម​ទូរស័ព្ទ​ដើម្បី​ផ្តល់ព័ត៌មាន​និង​សុំ​ការពន្យល់ តែ​មិនអាច​ទាក់ទង​បាន​។​​ប្រធាន​មន្ទីរ​សាធារណការ​ដឹកជញ្ជូន​រាជធានី​ភ្នំពេញ​ត្រូវបាន​មន្ត្រី​តូចធំ​ក្រោម​ឱវាទ​និយាយ​ស្ទើរ​គ្រប់​មាត់​ថា​ធ្វើការ​អាង​អំណាច​ថ្នាក់លើ មិន​យកចិត្តទុកដាក់​ប្រើប្រាស់​មន្ត្រី​របស់ខ្លួន​។
គម្រោង​សាងសង់​ផ្លូវ លូ ស្ថានីយ៍​បូមទឹកនិងការជួសជុល​ផ្លូវ​តូចធំ​ក្នុង​ក្រុង មានឈ្មោះ​ធ្វើ​ដោយ​មន្ទីរ​សាធារណការ​។តែ​ជាក់ស្តែង​នាយក​មន្ទីរ​ខាងលើ​បានប្រគល់​សិទ្ធិ​ឲ្យ​ក្រុមហ៊ុន​ឯកជន​ធ្វើ ដោយ​រួមគំនិត​គ្នា​អត់​ដេញថ្លៃ​។​ការដឹកនាំ​បែប​ខាងលើនេះ​ត្រូវបាន​គេ​មើលឃើញថា​វា​ផ្ទុយ​ទាំងស្រុង​ទៅនឹង​អភិក្រម​ទាំង​៥​ចំណុច​របស់​សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី​ដែលថា មន្ត្រី​ត្រូវ​ឆ្លុះកញ្ចក់​,​ងូតទឹក​,​ដុះក្អែល​,​និង​ព្យាបាល​ហើយ​ចំណុច​ចុងក្រោយ​,​គឺ​វះកាត់​៕S/

​ជើង​ទំនប់​នៅ​ពីមុខ​ស្ថានីយ៍​បូមទឹក​កប់​ស្រូវ​បាក់ស្រុត​និង​រូង​នាគ​


​ ​

#