​ជំងឺ​ចម្លែក​!​បីនាក់​បងប្អូន​ពិការ​ជើង​នៅពេល​អាយុ​ចាប់ពី​៧​ឆ្នាំ​ដោយ​មិនដឹង​មូលហេតុ​

736
ចែករម្លែក

​ដោយៈ​សុខ​សុ​ភ័​ណ្ឌ​/​កំពង់ស្ពឺៈ​ក្មេងប្រុស​ស្រី​បីនាក់​បង​និង​ប្អូន​ពិការ​ជើង​នៅពេល​ពួកគេ​មាន​អាយុ​ចាប់ពី​ប្រាំពីរ​ឆ្នាំ​ឡើងទៅ​មិនដឹង​ពី​មូលហេតុ​​។​ក្មេង​ទាំងនោះ​រស់នៅ​ភូមិ​ផ្លោ​ច​ឃុំ​ត្រពាំង​ជោ​ស្រុក​ឪ​រ៉ា​ល់​ខេត្តកំពង់ស្ពឺ​។​

​ស្ត្រី​ឈ្មោះ​ធិ​ន​សុវណ្ណ​អាយុ​៥០​ឆ្នាំ​រស់នៅ​ក្នុងភូមិ​ផ្លោ​ច​ឃុំ​ត្រពាំង​ជោ​ស្រុក​ឪ​រ៉ា​ល់​ត្រូវជា​ម្តាយ​ក្មេងប្រុស​ស្រី​ទាំងបី​នាក់​បាន​ប្រាប់​ក្រុម​អ្នកយកព័ត៌មាន​កាលពី​ព្រឹក​ថ្ងៃទី​៣០​ខែមេសា​ឆ្នាំ​២០១៨​នេះ​ថា​គាត់​មានកូន​ទាំងអស់​៤​នាក់​ក្នុងនោះ​ស្រី​២​នាក់​និង​ប្រុស​២​។​ប៉ុន្តែ​កូនស្រី​ច្បង​របស់គាត់​ឈ្មោះ​វិ​ន​ស្រី​ម៉ៅ​អាយុ​២០​ឆ្នាំ​រស់នៅ​ជាមួយគ្នា​មាន​កាយ​សមាទាន​មាំមួន​ធម្មតា​ដូច​គេ​ដូច​ឯង​។​ចំឡែក​តែ​កូនប្រុស​ស្រី​៣​នាក់​ដែលមាន​១​ឈ្មោះ​វិ​ន​សាវឿន​ភេទ​ប្រុស​អាយុ​១៥​ឆ្នាំ​២​មានឈ្មោះ​វិ​ន​សា​វី​ភេទ​ស្រី​អាយុ​១៣​ឆ្នាំ​និង​៣​មានឈ្មោះ​វិ​ន​ជីវ​វៃ​ភេទ​ប្រុស​អាយុ​១១​ឆ្នាំ​។​

​ស្ត្រី​ដដែល​បាន​បន្តថា​កូនប្រុស​ស្រី​ទាំង​៣​នាក់​តូចៗ​នេះ​គាត់​មិនដឹង​អំពី​មូលហេតុ​អ្វីដែល​បណ្តាលឱ្យ​មាន​អ​ការៈចំឡែក​ស្វិតជើង​បែបនេះ​ទេ​។​នៅពេល​ពួកគេ​មាន​អាយុ​៧​ឆ្នាំ​ជើង​ក៏​ចាប់ផ្តើម​ទន់​ដើរលេង​រួច​ហើយក៏​មិន​និយាយស្តី​រក​គាត់​ជា​ម្តាយ​សូម្បី​តែមួយ​ម៉ាត់​។​ស្ត្រី​ជា​ម្តាយ​បាន​បន្តទៀតថា​កូនប្រុស​ស្រី​ទាំង​៣​នាក់​នេះ​កាលពី​អាយុ​១​ឆ្នាំ​ចេះ​ដើរ​ធម្មតា​ដូច​កូន​គេ​។​ប៉ុន្តែ​ពេលដែល​ពួកគេ​មាន​អាយុ​ចាប់ពី​៧​ឆ្នាំ​ចាប់ផ្តើម​ទន់ជង្គង់​ដើរ​លែងរួច​ហើយក៏​ឈប់​និយាយស្តី​អ្វី​ទាំងអស់​សូម្បីតែ​ពួកគាត់​ជា​ឪពុកម្តាយ​ក៏​ពួកគេ​មិន​និយាយ​រក​ដែរ​។​

​ស្ត្រី​ខាងលើ​បាន​សំណូមពរ​ដល់​អង្គការ​និង​មន្ត្រី​ក្រៅ​រដ្ឋាភិបាល​មេត្តាជួយ​ដល់​កូនប្រុស​ស្រី​ពិការ​ទាំងបី​នាក់​របស់​គាត់​ផង​ព្រោះ​គាត់​មិនមាន​លទ្ធភាព​យក​កូន​របស់គាត់​ទៅ​ព្យាបាល​នៅ​មន្ទីរពេទ្យ​នោះទេ​។​លោក​អ៊ុក​អ៊ុ​ល​អាយុ​ជាង​៥០​ឆ្នាំ​ជា​មេភូមិ​ផ្លោ​ច​បាន​ឲ្យ​អ្នកយកព័ត៌មាន​រស្មី​កម្ពុជា​ប្រចាំខេត្ត​កំពង់ស្ពឺ​ដឹងថា​ក្មួយប្រុស​ស្រី​ទាំងបី​ដែលមាន​អកា​រៈ​ជំងឺ​ចំឡែក​នេះ​ពិតជា​គួរឱ្យ​អាណិត​ណាស់​ព្រោះ​ម្តាយ​គ្មាន​លទ្ធភាព​យក​កូន​ទៅ​ព្យាបាល​។​ណាមួយ​ឪពុក​ពួកគេ​ជា​កូនទាហាន​ប្រចាំ​នៅ​ខេត្ត​ប៉ៃលិន​ប្រាក់ខែ​បានត្រឹមតែ​៦០​ម៉ឺន​រៀល​តែប៉ុណ្ណោះ​។​

​លោក​មេភូមិ​បន្តថា​ពេលដែល​ឪពុក​ក្មេង​ទាំងបី​បើកប្រាក់​ខែម្តងៗ​គាត់​បាន​ផ្ញើមក​ឲ្យ​ប្រពន្ធ​កូន​៥០​ម៉ឺន​សម្រាប់​ផ្គត់ផ្គង់​ជីវភាព​ចំណែក​គាត់​ទុក​តែ​១០​ម៉ឺន​រៀល​សម្រាប់​ចាយ​ទម្រាំ​ដល់​ខែ​។​ក្នុង​មួយឆ្នាំ​គាត់​មក​ផ្ទះ​បានតែ​ពីរដង​ទេ​ដោយសារតែ​ភាពក្រីក្រ​ណាមួយ​ពួកគាត់​ជំពាក់​ប្រាក់​មេក្រូ​ហិរញ្ញវត្ថុ​គាត់​ត្រូវ​ខំ​រកប្រាក់​ដើម្បី​សងបំណុល​គេ​។​ចំណែក​ជំងឺ​កូន​វិញ​គាត់​លែងមាន​លទ្ធ​ភាពយ​ក​ទៅ​ព្យាបាល​ហើយ​។​ទើប​ម្តាយ​ក្មេងប្រុស​ស្រី​ទាំងបី​សម្រេចចិត្ត​សូម​ឲ្យ​អង្គការក្រៅរដ្ឋាភិបាល​មេត្តាជួយ​ដល់​គាត់​ផង​៕S/

​ជំងឺ​ចម្លែក​!​បីនាក់​បងប្អូន​ពិការ​ជើង​នៅពេល​អាយុ​ចាប់ពី​៧​ឆ្នាំ​ដោយ​មិនដឹង​មូលហេតុ​