​ជំងឺ​ចាស់​រើ​ជិះទូក​ឆ្លង​បឹង​ម្នាក់ឯង​ធ្លាក់ទឹក​លង់​ស្លាប់​ទើប​រកឃើញ​សព​

1340
ចែករម្លែក

​(​កំពង់ចាម​):​ទំនងជា​ជំងឺ​ចាស់​តេ​តា​ណុ​ស​រើ​ឡើងខណ​:​ដែល​បុរស​ជា​អ្នក​ឃ្វាលគោ​ក្របី​ម្នា​ក់បាន​ជិះទូក​តែឯង​ត្រឡប់មកផ្ទះ​វិញ​បាន​ធ្លា​ក់លង់​ចូលក្នុង​ទឹក​កាលពី​ល្ងាច​ថ្ងៃទី​៣​ខែសីហា​ហើយ​សាកសព​ទើបបាន​ផុស​នៅ​ព្រឹក​ថ្ងៃទី​៥​ខែសីហា​នេះ​។​ករណី​ខាងលើ​បានកើត​ឡើង​នៅ​ចំណុច​បឹង​មួយកន្លែង​ស្ថិតក្នុង​ភូមិ​ព្រែក​យួន​ឃុំ​កៀន​ជ្រៃ ស្រុក​កំពង់សៀម ។​

​លោក​ឯក​ប៉ាន់​ដន​អធិការនគរបាល​ស្រុក​កំពង់សៀម​បាន​ឲ្យ​ដឹង​នៅ​ថ្ងៃទី​៥​សីហា​ថា​សមត្ថកិច្ច​និង​ប្រជាពលរដ្ឋ​បាន​ប្រទះឃើញ​របស់​បុរសរងគ្រោះ​ឈ្មោះ​ញឹម​ខេង​អាយុ​៤៨​ឆ្នាំមាន​ទីលំនៅ​ភូមិ​ឥន្ទនេល​ឃុំ​កៀន​ជ្រៃ​ដែរ​។

​លោក​អធិការ​បាន​ឲ្យ​ដឹង​ទៀតថា​ជនរងគ្រោះ​ញឹម​ខេង​បាន​ធ្លាក់ចូល​ទៅក្នុង​ទឹក​បឹង​កាលពី​ពីរ​ថ្ងៃមុន​បន្ទាប់ពី​គាត់​បាន​អុំទូក​ម្នាក់ឯង​ត្រឡប់​ពី​ឃ្វាលគោ​មក​ផ្ទះ​វិញ​។​ខាង​លោក​និង​ប្រជាពលរដ្ឋ​បាន​ស្វែងរក​ភ្លាមៗ​នោះបាន​ប្រទះ​ឃើញតែ​ទូក​។​ប៉ុន្តែ​នៅ​ព្រឹក​ថ្ងៃទី​៥​សីហា​នេះ​សាកសព​ជនរងគ្រោះ​ម្នាក់នេះ​បាន​ហើម​ផុស​ឡើង​នៅ​មិន​ឆ្ងាយ​ប៉ុន្មាន​ពី​កន្លែង​ធ្លាក់​លង់​នោះ​។​

​អ្នកស្រី​អ៊ា​ចាន់ថុល​ជំទប់​ឃុំ​កៀន​ជ្រៃ​បាន​ឲ្យ​ដឹង​ដែរ​ថា​ជនរងគ្រោះ​ញឹម​ខេង​គាត់​ជា​អ្នកចេះ​ហែល​ទឹកតែ​ការដែល​គាត់​ស្លាប់​ដោយ​លង់ទឹក​នេះ​ទំនងជា អាការ​:​ជំងឺ​ចាស់​តេ​តា​ណុ​សរ​បួស​គាត់​រើ​ឡើង នៅពេលដែល​កំពុង​អុំទូក​ម្នាក់ឯង​មកដល់​ចំណុច​ធ្លាក់ចូល​ក្នុង​ទឹក​នោះ​។​
​គួរបញ្ជាក់​ថា​នេះ​ជា​ករណី​ជនរងគ្រោះ​ស្លាប់​ដោយសារ​លង់ទឹក​ទន្លេមេគង្គ​ទី​១១​ហើយ​សម្រាប់​ទឹកជំនន់​ឆ្នាំ​២០១៧​នៅ​ខេត្តកំពង់ចាម​៕S/​ដោយ​: ភោគ​សម្បត្តិ​

​ជំងឺ​ចាស់​រើ​ជិះទូក​ឆ្លង​បឹង​ម្នាក់ឯង​ធ្លាក់ទឹក​លង់​ស្លាប់​ទើប​រកឃើញ​សព​