​ជំងឺ​តេតាណូស​រើ ប្រកាច់​ធ្លាក់​ទឹកទន្លេ​លង់​ស្លាប់​

1175
ចែករម្លែក

ដោយៈ​ឆាយា​នាថ​/​កំពង់ចាមៈ​បុរស​ម្នាក់ ខណៈ​ជំងឺ​តេតាណូស​រើ​ឡើង បាន​ប្រកាច់​ធ្លាក់​ទឹកទន្លេ​បណ្តាលឱ្យ​ស្លាប់ នៅ​ថ្ងៃទី​០៦ ខែសីហា នេះ ចំណុច​វាលស្រែ​ប្រាំង ខាងត្បូង​ភូមិ​ព្រែក​ប្រណាក ឃុំ​រាយប៉ាយ ស្រុក​កងមាស ។

​ជនរងគ្រោះ​ឈ្មោះ ឆន ថា ភេទ​ប្រុស អាយុ​៣៨​ឆ្នាំ រស់នៅ​ភូមិ​ព្រែក​ប្រណាក បាន​អុំទូក​ទៅ​មើល​មង​នៅ​ចំណុចកើតហេតុ រួច​បាន​ប្រកាច់​ធ្លាក់ទឹក​បណ្តាលឱ្យ​លង់ទឹក​ស្លាប់​តែម្តង ខណៈ​ជំងឺ​តេតាណូស រើ​ឡើង ។ ក្រោយពី​ទទួលបាន​ព័ត៌មាន​នេះ សមត្ថកិច្ច​បាន​បង្កើត​គណ​:​កម្ម​ការពិនិត្យ​សព​ឃើញថា​ផ្នែក​ដងខ្លួន និង​អវយវៈ​ពុំមាន​ស្លាកស្នាម​អ្វី​ឡើយ​។

​គណៈកម្មការ​សន្និដ្ឋាន​ថា ពិតជា​ស្លាប់​ដោយសារ​លង់ទឹក​ពិតប្រាកដ​មែន ពុំមាន​ពាក់ព័ន្ធ​បទល្មើស​ព្រហ្មទណ្ឌ​ឡើយ​។​ក្រោយ​ពិនិត្យ​សព​រួច​សមត្ថកិច្ច បានប្រគល់​សព​ជូន​ក្រុមគ្រួសារ​យកទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី​៕S/

​ជំងឺ​តេតាណូស​រើ ប្រកាច់​ធ្លាក់​ទឹកទន្លេ​លង់​ស្លាប់​

#