​ជំនន់​ទឹកភ្លៀង​បានធ្វើឱ្យ​ក្រុងព្រះសីហនុ​កកស្ទះ​ចរាចរណ៍​យ៉ាងធ្ងន់ធ្ងរ​

197
ចែករម្លែក

ដោយ​៖​វណ្ណៈ​/​ព្រះសីហនុ​៖​ទីក្រុង​ព្រះសីហនុ​ទទួល​នៅ​ឥទ្ធិពល​ខ្យល់ព្យុះ​សមុទ្រ​នាំមក​នៅ​ភ្លៀង​ផ្គរ​រន្ទះ​យ៉ាងធ្ងន់ធ្ងរ​ន​កាលពី​រសៀល​ថ្ងៃទី​១៨​ខែកញ្ញា​ឆ្នាំ​២០១៩​។​មន្ត្រី​អាជ្ញាធរ​បាន​ប្រាប់ថា​ចាប់ពី​ពេល​រសៀល​រហូតមកដល់​ល្ងាច​នេះ​(១៨​កញ្ញា​)​ចរាចរណ៍​តាមផ្លូវ​មួយចំនួន​ក្នុង​ក្រុងព្រះសីហនុ​កកស្ទះ​ច្រើន​កន្លែង​។​ច្រើន​ម៉ោង​ទៀតផង​ដូចជា​នៅ​ផ្លូវ​អូរ​មួយ​និង​ម្តុំ​ផ្សារលើ​និង​វិថី​ឯករាជ្យ​ជា​ជាដើម​។​

​អ្នកក្រុង​ព្រះសីហនុ​បាន​លើកឡើងថា​ដោយសារ​មាន​ភ្លៀង​ច្រើន​ធ្វើឱ្យ​ផ្លូវ​ខ្លះ​ក្នុង​ក្រុង​លិច​ទឹក​និង​ផ្លូវ​ខ្លះ​ខូច​ផង​នោះ​យានយន្ត​ផ្សេងៗ​ក៏បាន​តម្រង់ទិស​បើកបរ​មករក​ផ្លូវធំៗ​ចម្រុះ​គ្នា​ជាហេតុ​នាំអោយ​ចំនួន​យានយន្ត​នៅលើ​ដងផ្លូវ​កើនឡើង​ច្រើន​។ បូក​និង​ការបើកបរ វ៉ា​ជែង បត់​ឆ្វេង បត់​ស្តាំ​គ្រប់​ទីកន្លែង​ផង​នោះ ចរាចរណ៍​ក៍បាន​ជាប់​ស្ទះ​អូសបន្លាយ​ច្រើន​ម៉ោង​ពិបាក​ដោះ បើទោះជា​នៅ​ចំណុច​ខ្លះ​មាន​សមត្ថកិច្ច ឈរ​ហាលភ្លៀង ជួយ​សម្រួល​យ៉ាងណាក្តី​។​

​ទោះជា​យ៉ាងនេះ​ក្តី​សមត្ថកិច្ច​មូលដ្ឋាន​បាន​សំណូមពរ​ដល់​បងប្អូន​ប្រជាពលរដ្ឋ​ដែល​កំពុង​ធ្វើ​ចរាចរណ៍​ក្នុង​ក្រុងព្រះសីហនុ​មេត្តា​គោរព​ច្បាប់​ចរាចរណ៍​និង​មានការ​យោគយល់​គ្នា​ផ្តល់​អាទិភាព​ឱ្យ​គ្នា​ទៅវិញទៅមក​ផង ដើម្បី​បញ្ជា​ស​ការកកស្ទះ​ចរាចរណ៍​បន្តរ​ទៀត​៕S/​