​ជំនាញ​កាំកុងត្រូល​ព្រះវិហារ​រកឃើញ​ផលិតផល​ហួស​កាលកំណត់​ដកហូតយក​ដុតចោល​

448
ចែករម្លែក

​ដោយៈ​សៅ​វ៉ាន់ឌី​/​ព្រះ​វិហារៈ​មន្ត្រី​សាខា​កាំកុងត្រូល​ខេត្តព្រះវិហារ​កាលពី​ព្រឹក​ថ្ងៃទី​២២​ខែកក្កដា​ឆ្នាំ​២០១៩​នេះ​សហការ​ជាមួយ​មន្ទីរ​ពាណិជ្ជកម្ម​និង​អាជ្ញាធរ​ដែនដី​បាន​ចុះ​ត្រួតពិនិត្យ​គុណភាព​ទំនិញ​វេច​ខ្ចប់​។​ដែល​ដាក់លក់​តាម​ផ្ទះ​នៅក្នុង​ភូមិ​ស្អាង​ឃុំ​ស្អាង​ស្រុក​ជ័យ​សែន​ខេត្តព្រះវិហារ​។​

​មន្ត្រី​កាំកុងត្រូល​ខេត្ត​បានឱ្យដឹងថា​នៅក្នុង​ប្រតិបត្តិ​ការចុះ​អង្កេត​ទំនិញ​ដែល​កំពុង​ដាក់តាំង​លក់​ភូមិ​ស្អាង​ឃុំ​ស្អាង​ស្រុក​ជ័យ​សែន​ខេត្តព្រះវិហារ​រួចមក​ក្រុមការងារ​បាន​រកឃើញ​ទំនិញ​ហួស​កាលកំណត់​ប្រើប្រាស់​និង​ខូច​គុណ​ចំនួន​៩​មុខ​រួមមាន​៖១​ទឹកក្រូច​ចំនួន​១១​ដប​។​២​ទឹកស៊ីអ៊ីវ​ចំនួន​១​ដប​។​៣​ចាហួយ​តក្ក​តា​ចំនួន​៥​កែវ​។​៤​នំ​ចម្រុះ​ចំនួន​៣២​ថង់​។​៥​ត្រីខ​ចំនួន​២​កំប៉ុង​។​៦​ស្ករ​គ្រាប់​ចំនួន​៦​ប្រអប់​។​៧​ដំណាប់​ដូង ចំនួន ៤០​ថង់​។​៨​ទឹកដោះគោ​ខាប់​ចំនួន​២​កំប៉ុង​។​៩​ស្ពៃ​កំប៉ុង ចំនួន​២​កំប៉ុង​។

​ក្រុមការងារ​បានធ្វើ​កំណត់​ដកហូត​ដុត​យក​កម្ទេចចោល​ភ្លាមៗ​។​ឆ្លៀតឱកាស​នោះដែរ​ក្រុម​កា​ងារ​ក៏បាន​ចែក​ផ្សាយ​នូវ រូបភាព Poster និង​ផ្សព្វផ្សាយ​ដល់​អាជីវករ អ្នកលក់ដូរ និង​អ្នកប្រើប្រាស់​ឱ្យបាន​យល់ ដឹង​អំពី​ផលវិបាក​ដែល​បណ្តាលមកពី​ការបរិភោគ​អាហារ​ហួស​កាលកំណត់​ប្រើប្រាស់​៕S/​