​ជំនាញ​កាំកុងត្រូល​ព្រះវិហារ​រកឃើញ​ផលិតផល​ហួស​កាលកំណត់​យក​កម្ទេច​ចោល​

514
ចែករម្លែក

​ដោយៈ​សៅ​វ៉ាន់ឌី​/​ព្រះ​វិហារៈ​កាលពី​ព្រឹក​ថ្ងៃទី​២០​ខែមិថុនា​ឆ្នាំ​២០១៩​នេះ​មន្ត្រី​សាខា​កាំកុងត្រូល​ខេត្តព្រះវិហារ​សហការ​ជាមួយ​មន្ទីរ​ពាណិជ្ជកម្ម​និង​អាជ្ញាធរ​ដែនដី​បាន​ចុះ​ត្រួតពិនិត្យ​គុណភាព​ទំនិញ​វេច​ខ្ចប់​នៅ​ផ្សារ​ចំបក់​សែន​ជ័យ​។​ផ្សារ​នោះ​ស្ថិត​ក្នុងភូមិ​ចំបក់​សែន​ជ័យ​ឃុំ​ស្រអែម​ស្រុក​ជាំ​ក្សាន្ត​ខេត្តព្រះវិហារ​។​

​មន្ត្រី​បានឱ្យដឹងថា​នៅ​ការចុះ​អង្កេត​ទំនិញ​ដែល​កំពុង​ដាក់តាំង​លក់​នៅ​នៅ​ផ្សារ​ចំបក់​សែន​ជ័យ​រួចមក​ក្រុមការងារ​បាន​រកឃើញ​ទំនិញ​ហួស​កាលបរិច្ឆេទ និង​ខូច​គុណ​ចំនួន ៥​មុខ​រួមមាន​ទី​១៖​មី​ម៉ា​ម៉ា ចំនួន ៤​ក​ប៉ុង​ទី​២៖​ទឹក​រសជាតិ​ចំនួន​៣​ដប​។​ទី​៣៖​ទឹកដោះគោឆៅ​ចំនួន​២៣​កំប៉ុង​ទី​៤៖​ទឹកត្រី​ចំនួន​៧​ដប​ទី​៥៖​ទឹកក្រូច​ចំនួន​៤​ដប​។​ក្រុមការងារ​បានធ្វើ​កំណត់​ដកហូត​ដុត​កម្ទេចចោល​ភ្លាមៗ​។​

​ក្រុម​កា​ងារ​ក៏បាន​ចែក​ផ្សាយ​នូវ​រូបភាព​Poster​និង​ផ្សព្វផ្សាយ​ដល់​អាជីវករ​អ្នកលក់ដូរ​និង​អ្នកប្រើប្រាស់​ឱ្យបាន​យល់ដឹង​អំពី​ផលវិបាក​ដែល​បណ្តាលមកពី​ការបរិភោគ​អាហារ​ហួស​កាលបរិច្ឆេទ​ហើយ​មិន​ប្រើប្រាស់​និង​ការដាក់​លាយ​បន្ថែម​សារធាតុ​គីមី​ហាមឃាត់​ចូលក្នុង​ម្ហូបអាហារ​។​

​មន្ត្រី​កាំកុងត្រូល​ខេត្តព្រះវិហារ​ក៏បាន​អំពាវនាវ​ដល់​អាជីវករ​អ្នកលក់ដូរ​ទាំងអស់​ត្រូវ​មានការ​ប្រុងប្រយ័ត្ន និង​យកចិត្តទុកដាក់​ឱ្យបាន​ហ្មត់ចត់​មុននឹង​ធ្វើចរាចរ​ចែកចាយ​លក់ដូរ​និង​ទិញ​ទំនិញ​ម្ហូបអាហារ​ទទួលទាន ដោយ​សុវត្ថិភាព មិន​ប៉ះពាល់​សុខភាព​អ្នកប្រើប្រាស់​៕S/​