​ជំនាញ​កាំកុងត្រូល​រកឃើញ​ទំនិញ​ខូចគុណភាព​១៥​មុខ​នៅ​ផ្សារ​ស្រអែម​

643
ចែករម្លែក

ដោយៈ​សៅ​វ៉ាន់ឌី​/​ព្រះ​វិហារៈ​នៅ​ព្រឹក​ថ្ងៃទី​៨​ខែឧសភា​ឆ្នាំ​២០១៩​មន្ត្រី​សាខា​កាំកុងត្រូល​ខេត្តព្រះវិហារ​បាន​សហកា​រ​ជាមួយ​មន្ត្រី​មន្ទីរ​ពាណិជ្ជកម្ម​អាជ្ញាធរ​ដែនដី​។​ក្នុងនោះ​មានការ​ចូលរួម​ពី​យុវជន​កាយ​រិ​ទ្ធ​ឃុំ​ស្រអែម​។​ជំនាញ​បាន​ចុះ​ត្រួតពិនិត្យ​គុណភាព​ទំនិញ​វេច​ខ្ចប់​នៅ​ផ្សារ​ស្រអែម​ក្នុង​ឃុំ​ស្រអែម​ស្រុក​ជាំ​ក្សាន្ត​ខេត្តព្រះវិហារ​រកឃើញ​ផលិតផល​ខូចគុណភាព​ចំនួន​១៥​មុខ យកទៅ​ដុត​កម្ទេចចោល​។​

​លោក ដួង មុនី​ប្រធាន​សាខា​កាំកុងត្រូល​ខេត្តព្រះវិហារ​បានឱ្យដឹង​ថា​ការចុះ​ត្រួតពិនិត្យ​នេះ​ក្រុមការងារ បាន​រកឃើញ​ទំនិញ​ហួស​កាលបរិច្ឆេទ ចំនួន​១៥​មុខ​រួមមាន​៖​ទី​១៖ នំ​ចម្រុះ ចំនួន​៤៧​កញ្ចប់​ថង់​ធំ ស្មើនឹង​១៨.៣៤​គីឡូក្រាម​ទី​២៖ សណ្តែកដី​កំប៉ុង ចំនួន​៣៧​កំប៉ុង ស្នើ​នឹង​៣,៨៨៥​គីឡូក្រាម​។​

​ទី​៣៖ សាច់ជ្រូក​ផាត់ ចំនួន​១៤​កញ្ចប់ ស្នើ​នឹង​១.១២​គីឡូក្រាម​ទី​៤៖ ម្រេច​កំប៉ុង (​ថៃ​) ចំនួន​៦​កំប៉ុង ស្នើ​នឹង​០.៤២​គីឡូក្រាម​ទី​៥៖ តែ​កញ្ចប់ ចំនួន​១៣​កញ្ចប់ ស្នើ​នឹង​៤.៥៥​គីឡូក្រាម​ទី​៦៖ មឹក​កញ្ចប់ ចំនួន​០៨​កញ្ចប់ ស្នើ​នឹង​០.៦៤​គីឡូក្រាម​ទី​៧៖​គ្រាប់​ឈូក​កញ្ចប់​ចំនួន​៥​កញ្ចប់​ស្នើ​នឹង​១.២​គីឡូក្រាម​ទី​៨ ៖ កាហ្វេ​កញ្ចប់ ចំនួន​៧៩​កញ្ចប់ ស្នើ​នឹង​៤២.៥​គីឡូក្រាម​។​

​ទី​៩៖ ទឹកក្រូច​ឆ្មា​ដប ចំនួន​១០​ដប ស្នើ​នឹង​៥​លីត្រ​ទី​១០៖ ទឹកក្រូច ចំនួន​១៩​ដប ស្នើ​នឹង​២២.៥​លីត្រ​ទី​១១៖ ទឹក​ផ្លែឈើ ចំនួន​១៨​ដប និង​កំប៉ុង ស្នើ​នឹង​៤.៥​លីត្រ​ទី​១២៖ ទឹកដោះគោឆៅ ចំនួន​២៦​កំប៉ុង ស្នើ​នឹង​៣.២២​លីត្រ​ទី​១៣៖ ទឹកដោះគោ​ជូ ចំនួន​១៨​ដប ស្នើ​នឹង​៧.២​លីត្រ​ទី​១៤៖ ទឹក​ស៊ី​រ៉ូ ចំនួន​២​ដប ស្នើ​នឹង​១.៤២​លីត្រ​ទី​១៥៖ ទឹកស៊ីអ៊ីវ ចំនួន​០៩​ដប ស្នើ​នឹង​៤.៥​លីត្រ​។​

​លោក ដួង មុនី ក៏បាន​អំពាវនាវ​ដល់​អាជីវករ អ្នកលក់ដូរ ទាំងអស់​ត្រូវ​មានការ​ប្រុងប្រយ័ត្ន និង​យកចិត្តទុកដាក់ ឲ្យ​បាន​ហ្មត់ចត់​មុននឹង​ធ្វើចរាចរ ចែកចាយ​លក់ដូរ និង​ទិញ​ទំនិញ​ម្ហូបអាហារ ទទួលទាន​ដោយ​សុវត្ថិភាព មិន​ប៉ះពាល់​សុខភាព​អ្នកប្រើប្រាស់​៕S/​