​ជំនាញ​ផ្នែក​យុទ្ធ​ភ័​ណ្ឌ​មិនទាន់​ផ្ទុះ​ប្រទេស​កូ​ឡំ​ប៊ី​មក​សិក្សា​ស្តីពី​ការគ្រប់គ្រង​មីន​នៅ​កម្ពុជា​

539
ចែករម្លែក
  • 5
    Shares

​ដោយ​គូលែន​/​សៀមរាបៈ កាលពី​ថ្ងៃទី​៥ ខែវិច្ឆិកា ឆ្នាំ​២០១៨​ក្រុម​អ្នកធ្វើការ​ផ្នែក​គ្រាប់មីន និង​យុទ្ធ​ភ័​ណ្ឌ​មិនទាន់​ផ្ទុះ​មកពី​ប្រទេស​កូ​ឡំ​ប៊ី​ចំនួន​២៣​នាក់​បានមក​ធ្វើ​ទស្សនកិច្ច​សិក្សា​ពី​សកម្មភាព​បោសសំអាត​មីន​និង​ការធ្វើផែនការ​ការគ្រប់គ្រង​លើ​វិស័យ​មីន​របស់​កម្ពុជា​នៅ​សារមន្ទីរ​សន្តិភាព​សក​ម្ម​ភាព​មីន ដែល​ស្ថិតនៅ​ឃុំ​ត្រពាំង​ធំ ស្រុក​ប្រាសាទបាគង ខេត្ដ​សៀមរាប ។​

​លោក អ៊ុ ភូមិ​រ៉ូ អគ្គនាយករង​នៃ​មជ្ឈមណ្ឌល​សកម្មភាព​មីន​នៅ​កម្ពុជា ហៅ​កាត់​ថា ស៊ីម៉ាក់ បាន​ឲ្យ​ដឹងថា សិក្ខាកាម​ដែល​មកពី​ប្រទេស​កូ​ឡុំ​ប៊ី​នេះ មាន​ខ្លះ​ជាម​ន្ដ្រី​ផ្នែក​សកម្មភាព​មីន មន្ដ្រី​រដ្ឋាភិបាល មន្ដ្រី​ដោះមីន មន្ដ្រី​ខុ​ទ្ធ​កាល័យ​របស់​ប្រធានាធិបតី​ប្រទេស​កូ​ឡំ​ប៊ី ។

​អង្គការក្រៅរដ្ឋាភិបាល​ផងដែរ​ដើម្បី​មក​ធ្វើការ​សិក្សា​ពី​ការធ្វើផែនការ​និង​ការគ្រប់គ្រង​លើ​វិស័យ​មីន​និង​ដើរ​ទស្សនៈ​កិច្ចកា​សិក្សា​ស្វែង​នៅ​ចំការមីន​នៅ​កម្ពុជា​នេះ​រយៈពេល​៥​ថ្ងៃ​នៅ​ខេត្ដ​សៀមរាប​ខេត្ដ​បាត់ដំបង​ខេត្ដ​កំពង់ឆ្នាំង​និង​រាជធានី​ភ្នំពេញ​ហើយក៏​ជា​មោទនភាព​មួយ​ដែលមាន​ប្រទេស​ជាច្រើន​នៅលើ​ពិភពលោក​មក​សិក្សា​និង​ដក​បទពិសោធន៍​ពី​សកម្មភាព​កំចាត់មីន​នៅ​កម្ពុជា ។​

​លោក​បាន​ឲ្យ​ដឹង​ទៀតថា​កម្មវិធីសិក្សា​នេះ​បង្រៀន​ដោយ​មន្ដ្រី​ស៊ីម៉ាក់​របស់​កម្ពុជា​ដើម្បី​ឲ្យ​សិក្ខាកាម​ទាំងអស់​យល់​អំពី​ការធ្វើផែនការ​សកម្មភាព​មីន​នៅ​ថ្នាក់​ខេត្ដ​និង​ថ្នាក់ជាតិ​ដើម្បី​យក​បទពិសោធន៍​ទៅ​បង្រៀន​ដល់​មន្ដ្រី​ដោះមីន​នៅ​ប្រទេស​កូ​ឡំ​ប៊ី និង​ជា​លើក​ទី​៣​ហើយ ដែល​អ្នកជំនាញ​ស៊ីម៉ាក់​របស់​កម្ពុជា បង្រៀន​ដល់​មន្ដ្រី​ដោះមីន​ប្រទេស​កូ​ឡំ​ប៊ី ដោយ​លើក​ទី​១.​ស៊ីម៉ាក់​បានផ្ដល់​បទពិសោធ​ន៍​នៅ​កូ​ឡំ​ប៊ី​ផ្ទាល់ និង​វគ្គ​ទី​២.​ទាក់ទង​ការបង្រៀន​សត្វ​សុនខ​ហិត​មីន​និង​លើក​ទី​៣​នេះ​ពាក់ព័ន្ធ​ការធ្វើផែនការ​ផ្នែក​ដោះមីន និង​ការគ្រប់គ្រង​មីន នៅក្នុង​ប្រ​ទេ​កម្ពុជា ។​

​លោក បាន​ឲ្យ​ដឹង​បន្ថែមទៀតថា ការបង្រៀន​ដល់​ប្រទេស​កូ​ឡំ​ប៊ី ក៏​ដូច​នៅ​ប្រទេស​ផ្សេងៗ​ទៀត​នេះ គឺ​ដោយសារ​ប្រទេស​កម្ពុជា ធ្លាប់មាន​សង្គ្រាម និង​មានបទពិសោធន៍​ផ្នែក​សកម្មភាព​មីន​ច្រើន​ឆ្នាំ ដែល​ធ្វើ​ឲ្យ​ប្រទេស​នៅលើ​ពិភពលោក​មក​ទទួល​ប​ទ​ពិសោធន៍​បាន ក្នុង​នោះបាន​បង្រៀន និង​ផ្ដល់​បទពិសោធន៍​ដោយផ្ទាល់​ទៅលើ​វិស័យ​មីន ដល់​ប្រទេស​ឡាវ , ប្រទេស​អង់​គូ​ឡា , ប្រទេស​អ៊ីរ៉ាក់​និង​ប្រទេស​កូ​ឡំ​ប៊ី​រួមជាមួយ​ប្រទេស​ជាច្រើន​ទៀត​ដែល​រង​ផលប៉ះពាល់​លើ​វិស័យ​គ្រាប់​យុទ្ធ​ភ័​ណ្ឌ​មិនទាន់​ផ្ទុះ នៅលើ​ពិភពលោក ដែល​បានទទួល​បទពិសោធន៍​ពី​វិស័យ​មីន​ពី​កម្ពុជា ៕S/

រូបភាពៈ​ក្រុម​អ្នកធ្វើការ​ផ្នែក​គ្រាប់មីន និង​យុទ្ធ​ភ័​ណ្ឌ​មិនទាន់​ផ្ទុះ មកពី​ប្រទេស​កូ​ឡំ​ប៊ី​
​មក​សិក្សា​ស្តីពី​ការគ្រប់គ្រង​មីន​នៅ​កម្ពុជា​៕​គូលែន​
#