​ជំនាញ​មិន​ហ៊ាន​បង្ក្រាប​មេ​ឈ្មួញ​រកស៊ី​ដឹកឈើ​ប្រណីត​ខុសច្បាប់​ម្នា​ក់នៅ​ក្រុង​ក្រចេះ​

767
ចែករម្លែក

(​ក្រចេះ​)៖​មេ​ឈ្មួញ​ដឹកឈើ​ប្រណីត​ខុសច្បាប់​ម្នាក់ ជា​ឈ្មួញ​រកស៊ី​ដុះ​ស្លែ​ប្រចាំខេត្ត​ក្រចេះ​មាន​ទីលំនៅ​ក្នុងភូមិ​អណ្តែង​ដូន សង្កាត់​ក្រគរ​ក្រុង​ក្រចេះ​ខេត្តក្រចេះ​ដែលមាន​រថយន្ដ​សាំ​យ៉ុង​ដឹកឈើ​ប្រណីត​ជាច្រើន​គ្រឿង​ត្រូវបាន​ប្រជាពលរដ្ឋ​រិះគន់​មន្ត្រី​សមត្ថកិច្ច​ជំនាញ​រដ្ឋបាល​ព្រៃឈើ​ថា​មិន​ហ៊ាន​បង្ក្រាប​។​

​ប្រភពព័ត៌មាន​បាន​ឲ្យ​ដឹងថា​កន្លងមក​ក៏​ដូច​នាពេល​បច្ចុប្បន្ន​ការធ្វើ​ចរាចរណ៍​ដឹកជញ្ជូន​ឈើ​ជា​រៀងរាល់​យប់​ចេញពី​ទឹកដី​នៃ​ខេត្តស្ទឹងត្រែង​ឆ្លងកាត់ ខេត្តក្រចេះ តម្រង់​ឆ្ពោះទៅ​លក់​នៅ​ប្រទេស​វៀតណាម​របស់​ឈ្មួញ​ម្នាក់​ឈ្មោះ​មុំ​។ ប៉ុន្តែ​គេ​សង្កេតឃើញថា​លោក​អឹង ស៊ីណា​ង នាយផ្នែក​រដ្ឋបាល​ព្រៃឈើ​ក្រចេះ ដែល​ទើបនឹង​ប្តូរ​មក​ថ្មី​នោះ ហាក់បីដូចជា​គ្មាន​ចំណាត់ការ ឬ​អើពើ ធ្វើការ​បង្ក្រាប ទប់ស្កាត់ បទ​ល្មើ​យ​ព្រៃឈើ​នេះ​ទេ​។​

​ប្រភព​ដដែល​បាន​បន្តថា​សកម្មភាពរ​ថយ​ន្ត​ដឹកជញ្ជូន​បទល្មើស​ព្រៃឈើ​ទាំងនោះ គឺ​ដឹក​ចេញពី​ខេត្តស្ទឹងត្រែង​តាម មាត់ទន្លេ​មេគង្គ មក​លើកដាក់​បន្ត​ក្នុងភូមិ​កា​កុ​ត ឃុំ​សំបុក ស្រុក​ចិត្រ​បុរី​ខេត្តក្រចេះ ដោយ​ដឹក​ឆ្លងកាត់​សង្កាត់រដ្ឋបាល​ព្រៃឈើ​ឃ្សឹ​ម តាមផ្លូវ​ជាតិ​លេខ​៧ (​ក្រចេះ​-​ស្នួល​)​។​

ប៉ុន្តែ​គេ​មិនដែល​ឃើញ​មន្ត្រី​ជំនាញ​សង្កាត់រដ្ឋបាល​ព្រៃឈើ​និង​សមត្ថកិច្ច​ចម្រុះ​អង្គភាព​ពាក់ព័ន្ធ​ណាមួយ​ចេញ​ធ្វើការ​បង្ក្រាប​នោះឡើយ​។​គឺ​បណ្តែតបណ្តោយ​ទុក​ឲ្យ​រថយន្ត​ល្មើសច្បាប់​ទាំងនោះ​ដឹកជញ្ជូន​យកទៅលក់​ដល់​គោលដៅ​យ៉ាង​រលូន​ប្រកបដោយ​សុវត្ថិភាព​។​

​ប្រភព​បាន​ឲ្យ​ដឹង​ទៀតថា​កាលពី​យប់​ថ្ងៃទី​១៤ ខែសីហា ឆ្នាំ​២០១៧ មាន​រថយន្ដ​សាំ​យ៉ុង​ដឹកឈើ​ប្រណីត​ខុសច្បាប់​ចំនួន​ពីរ ២​គ្រឿង ជា​របស់​ថៅកែ​ស្រី​ឈ្មោះ​ចែ​មុំ​ហៅ​ម៉ាប់​។​ចំណែកឯ​មន្ត្រី​ជំនាញ​សម​ត្ត​កិច្ច​ពាក់ព័ន្ធ​នៅតាម​ដងផ្លូវ​ដែល​គេ​ឃើញ​ដាក់​ក្បាល​រថយន្ត​ចេញ​ក្រៅ​គ្រប់កន្លែង តាម​ស្នាក់ការ​នីមួយៗ​នោះ គឺ​ចាំតែ​រាប់​ក្បាល​រថយន្ត​ដឹកឈើ​យកលុយ​តែប៉ុណ្ណោះ ហើយ​គេ​មិនដែល​ឃើញ​សមត្ថកិច្ច​ទាំងនោះ ចាប់បាន​ម្ដងណា​ឡើយ ។
​ស្ត្រី​ជើង​ខ្លាំង​ម្នាក់​ឈ្មោះ​ចែ មុំ ដែលមាន​ប្តី​ឈ្មោះ ធី ជា​ឈ្មួញ​ឈើ​ដុះ​ស្លែរ​យូរ​ឆ្នាំ​មកហើយ គ្មាន​សមត្ថកិច្ច​ជំនាញ មិន​ហ៊ាន​ប​ង្ល្រា​ប​កន្លងមក ព្រោះតែ​អំណាច​បងប្អូន ធ្វើការ​ធំ​នៅក្នុង​ខេត្តក្រចេះ ហើយ​ស្ត្រី​នោះ​តែងតែ​ជេរ​បញ្ចោរ និង​ប្រើ​សម្តី​មើលងាយមើលថោក​មកលើ​សមត្ថកិច្ច​រហូត​នាពេល​កន្លងមក ។​

​ទាក់ទិន​និង​បញ្ហា​ខាងលើ​កាសែត​រស្មី​កម្ពុជា​ប្រចាំ​ខេត្តក្រចេះ​បានធ្វើការ​ទំនាក់ទំនង​ទៅ​លោក​សុខ​គោ​ជា​នាយ​សង្កាត់រដ្ឋបាល​ព្រៃឈើ​ឃ្សឹ​ម​ដើម្បី​សុំ​ការបំភ្លឺ​ពី​ការដឹកជញ្ជូន​ឈើ​ប្រណីត​ខុសច្បាប់​ដែល​ឆ្លងកាត់​ទឹកដី​របស់លោក​ក​។​ប៉ុន្តែ​ទូរស័ព្ទ​របស់លោក​តេ​ចូល​ជាច្រើនលើក​តែ​មិនមាន​អ្នកទទួល​។​

លោក​អឹង​ស៊ីណា​ង​នាយផ្នែក​រដ្ឋបាល​ព្រៃឈើ​ក្រចេះ​កាសែត​រស្មី​កម្ពុជា​ក៏បាន​សុំ​ការបំភ្លឺ​តាម​ទូរស័ព្ទ​កាលពី​រសៀល​ថ្ងៃទី​១៤​ខែសីហា​ឆ្នាំ​២០១៧ ពី​ការដឹកជញ្ជូន​ឈើ​ប្រណីត​ខុសច្បាប់​ខាងលើ​នេះដែរ​តែ​លោក​ប្រាប់ថា​កំពុង​ជាប់​ប្រជុំ​៕S/​ដោយ​៖​សេង​ឃួន​

​ជំនាញ​មិន​ហ៊ាន​បង្ក្រាប​មេ​ឈ្មួញ​រកស៊ី​ដឹកឈើ​ប្រណីត​ខុសច្បាប់​ម្នា​ក់