​ជំនាញ​រំលឹក​អ្នកលក់​និង​អ្នកទិញ​ត្រូវ​ប្រយ័ត្ន​ពី​សុពលភាព​ទំនិញ​

920
ចែករម្លែក

​ដោយ​:​ប​.​ជ័យ​/​បន្ទាយមានជ័យ​:​មន្ត្រី​ជំនាញ​កាំកុងត្រូល​និង​ពាណិជ្ជកម្ម​បាន​ក្រើនរំលឹក​អ្នកលក់​និង​អ្នកទិញ​ត្រូវ​ប្រយ័ត្ន​ខ្ពស់​ពី​ទំនិញ​មាន​សុពលភាព​ប្រើប្រាស់​រយ​:​ខ្លីៗ​។​បើ​មិន​ឆែក​មើល​ដោយ​ហ្មត់ចត់​និង​ទៀងទាត់​ទេវា​អាច​នឹង​ផុត​កំណត់ពេល​ប្រើប្រាស់​ឬ​បរិភោគ​។​ព្រោះថា​វា​ខុសពី​ទំនិញ​មាន​សុពលភាព​ប្រើប្រាស​វែងៗ​។​

លោក​សាន វិជ្ជា​សា​រ៉ាវុធ ប្រធាន​កាំកុងត្រូល​សាខា​ខេត្តបន្ទាយមានជ័យ​បាន​និយាយ​ដូច្នេះ កាលពី​ព្រឹក​ថ្ងៃទី​១២​ខែឧសភា​ឆ្នាំ​២០១៨​នេះ​ខណ​:​បាន​ដឹកនាំ​មន្ត្រី​ជំនាញ​កាំកុងត្រូល​សហការ​នឹង​មន្ត្រី​ម​ន្ទិ​រ​ពាណិជ្ជកម្ម​ខេត្ត​ចុះ​ត្រួតពិនិត្យ និង​រឹបអូស​ទំនិញ​ម្ហូបអាហារ។ ទំនិញប្រើប្រាស់​ដែល​គ្មាន​គុណភាព ផុត​ថ្ងៃ​កាលបរិច្ឆេទ ប្រើប្រាស់ ដែល​វេច​ខ្ចប់​មិន​ត្រឹមត្រូវ ដែល​គ្មាន​ស្លាក​សញ្ញា គ្មាន​សរសេរ​ជា​អក្សរ​ខ្មែរ និង​ដែលមាន​សារធាតុ​គីមី​ហាមឃាត់ ។​

​គឺ​បាន​ត្រួតពិនិត្យ​នៅតាម​ទីតាំង​លក់​តាម​តូប​តាម​ផ្ទះ​តៀម​តាម​ហាង​និង​ស្តង់​លក់​នានា​ក្នុងភូមិ​សាស្ត្រ​សង្កាត់​ប៉ោយប៉ែត​និង​សង្កាត់​ផ្សារកណ្តាល​ក្រុង​ប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ​។​លោក​ប្រធាន​សាខា​បាន​អបរំ ណែនាំ ក្រើនរំលឹក​ផងដែរ​ដល់​អាជីវករ​ជា​អ្នកលក់​ថា ត្រូវ​ប្រុងប្រយ័ត្ន​ខ្ពស់​ចំពោះ​មុខទំនិញ​ម្ហូប​អារ​ហារ​ដូចជា​ទឹកក្រូច​មាន​សុពលភាព​កាលបរិច្ឆេទ​ប្រើប្រាស់​ឬ​អាយុ​ប្រើប្រាស់​ត្រឹមតែ​៣​ទៅ​៦​ខែ ដូចជា​: មី​ស​សៃ​រ មី​កំប៉ុង នំ តំណាប់ ការ៉េម ចាហួយ ស្ករ​គ្រាប់ ប្រហិត ជ្រក់ ម្ហូប​កំប៉ុង​…​ជាដើម ។​

​ប្រសិនជា​យើង​មិន​ឧស្សាហ៍​ព្យាយាម​ពិនិត្យ​ទេ គឺ​វា​នាំឱ្យ​ខាតបង់​ថវិកា​ដែល​ទិញ​មក​លក់ ហើយ​មាន​បញ្ហា​ផ្លូវច្បាប់​ទៀត ពេលណា​សមត្ថកិច្ច​រក​ឃើញ​និង​ចាត់វិធានការ ។​​ឆ្លើយតប​ករណីនេះ​បងប្អូន​អាជីវករ​បាន​អះអាងថា​ដំបូងៗ​ឬ​ពេលខ្លះ​ពួ​លក​គាត់​ខឹងសម្បារ​នឹង​មន្ត្រី​សមត្ថកិច្ច​ជំនាញ​ដែរ​ដែល​ឃើញតែ​ចុះ​ត្រូតពិនិត្យ ដែល​វា​ដូចជា​រំខាន​ដល់​ដំណើរការ​រកស៊ី​លក់ដូរ ។​

​សូម​រំលឹកថា​ខណ​:​ចុះ​ត្រួតពិនិត្យ​ទំនិញ​នោះ​មន្ត្រី​ជំនាញ​បាន​ដកហូត​បាន​វត្ថុតាង​ទំនិញ​គ្មាន​គុណភាព ទំនិញ​ហួស​កាលបរិច្ឆេទ​ប្រើប្រាស​រួមមាន ស្ករ​គ្រាប់ LUSH ២៥​កញ្ចប់ មកពី​ប្រទេស​ថៃ ភេសជ្ជៈ​កំប៉ុង ៦​កំប៉ុង ទឹកក្រូច​ដប​ធំ Fanta ១២​ដប​។

ទឹកក្រូច​កំប៉ុង CAMELO៣​កំប៉ុង ទឹកក្រូច​ដប​តូច IZE COLA ចំនួន​២៨​កំប៉ុង ទឹកដោះគោ​ខាប់ ២៤​កំប៉ុង កាហ្វេ​កំប៉ុង ៤៥​កំប៉ុង ភេសជ្ជៈ Bacchus ចំនួន​៤​កំប៉ុង ភេសជ្ជៈ OISHI ចំនួន​៥៣​កំប៉ុង ទឹកក្រូច​ដប​តូច​ចំនួន ៨៤​ដប នំ​ស្រួយ​លី​លី ២៣​កញ្ចប់​។​ទំនិញ​ទាំងអស់នេះ​មន្ត្រី​ជំនាញ​បាន​ប្រមូល​យកទៅ​រក្សាទុក​នៅ​ស្នាក់ការ​សាខា​កាំកុងត្រូល​ខេត្ត​រង់ចាំ​បំផ្លាញចោល​នៅពេល​ក្រោយ​៕S/

​ជំនាញ​រំលឹក​អ្នកលក់​និង​អ្នកទិញ​ត្រូវ​ប្រយ័ត្ន​ពី​សុពលភាព​ទំនិញ​