​ជំនួប​កំពូល​ទី​២​រវាង ដូ​ណា​ល់ ត្រាំ និង គីម ជុង​អ៊ុន​នៅ​ខែកុម្ភៈ ត្រូវបាន​រំពឹងថា​ធ្វើ​នៅ​វៀតណាម​

343
ចែករម្លែក

​ក្រុមមន្ត្រី​ដែល​ទាក់ទង​នឹង​គម្រោង​ធ្វើ​ជំនួប​នេះ បាន​និយាយថា ក្រុមមន្ត្រី​រដ្ឋបាល​កំពុង​រៀបចំ​ផែនការ​ជំនួប​កំពូល​លើក​ទី​២​របស់​ប្រធានាធិបតី​អាមេរិក លោក ដូ​ណា​ល់ ​ត្រាំ ជាមួយ​មេដឹកនាំ​កូរ៉េខាងជើង លោក គីម ជុង​អ៊ុន ដែល​ត្រូវបាន​រំពឹងថា​នឹងធ្វើ​នៅ​ប្រទេស​វៀតណាម​។

​សេត​វិមាន​បានប្រកាស​កាលពី​ថ្ងៃ​សុក្រ​ថា លោក ដូ​ណា​ល់ ត្រាំ នឹង​ជួប លោក គីម ជុង​អ៊ុន​នៅ​ចុងខែ​កុម្ភៈ​បន្ទាប់ពី​មាន​ជំនួប​រវាង​ប្រធានាធិបតី​អាមេរិក​នេះ​និង​ លោក គីម យ៉ុង ឆុ​ល​ជា​ជំនួយការ​ជាន់ខ្ពស់​រប​ស់មេ​ដឹកនាំ​កូរ៉េខាងជើង​នេះ​។​

​លោក គីម យ៉ុង ឆុ​ល បាន​ជួប​ជាមួយ​រដ្ឋមន្ត្រីការបរទេស​អាមេរិក លោក ម៉ៃ ផ​ម​ផេ​វ​កាលពី​ថ្ងៃ​សុក្រ សប្តាហ៍​មុន​។​

​លោក ដូ​ណា​ល់ ត្រាំ និង លោក គីម ជុង​អ៊ុន បាន​ជួបគ្នា​នៅក្នុង​ជំនួប​លើកទីមួយ​របស់​ពួកគេ​នៅ​សិង្ហ​បុរី​កាលពី​ខែមិថុនា​ឆ្នាំមុន​។​

​កិច្ច​ជំនួប​កំពូល​ទី​២​នេះ​ទំនងជា​នឹង​ប្រព្រឹត្តទៅ​នៅ​ទីក្រុង​ហាណូយ ឬ នៅ​ទីក្រុង​ដា​ណាំង​ប្រទេស​វៀតណាម​ហើយ​ក្រុង​ហូជីមិញ​ក៏ត្រូវ​បាន​គេ​ពិភាក្សា​អំពី​ទីកន្លែង​ជំនួប​​ដែល​អាច​កើតឡើង​នេះ​ផងដែរ​។​

​លោក ដូ​ណា​ល់ ត្រាំ បាន​និយាយ​នៅលើ​បណ្តាញ​ទំនាកទំនង​Twitter​កាលពី​ថ្ងៃអាទិត្យ​ថា​”​ជំនួប​ពិភាក្សា​ត្រូវបាន​ធ្វើឡើង​នៅក្នុង​សប្តាហ៍​នេះ​ជាមួយ​ក្រុម​អ្នកតំណាង​​ជាន់ខ្ពស់​។ ខ្ញុំ​ទន្ទឹង​រង់​ចាំំ​ជួប​ជាមួយ លោក គីម ជុង អ៊ុន នៅ​ដំណាច់​ខែកុម្ភៈ​នេះ “៕​ដោយ​:​សុខា​/sn

លោក ដូ​ណា​ល់ ត្រាំ និង លោក គីម ជុង​អ៊ុន បាន​ជួបគ្នា​នៅក្នុង​ជំនួប​លើកទីមួយ​របស់​ពួកគេ​នៅ​សិង្ហ​បុរី​កាលពី​ខែមិថុនា​ឆ្នាំមុន​

#