​ជំនួប​ពិភាក្សា​ការងារ​រវាង​រដ្ឋបាល​ខេត្តសៀមរាប​និង​លេខាធិកា​រក្ស​កុម្មុយនីសចិន​

396
ចែករម្លែក
  • 10
    Shares

ដោយ​គូលែន​/​សៀមរាបៈ​ជំនួប​ពិភាក្សា​ការងារ​រវាង​រដ្ឋបាល​ខេត្តសៀមរាប​និង​លេខាធិកា​រក្ស​កុម្មុយនីស្ត​ចិន ខេត្ត​យូ​ណាន​នៃ​សាធារណរដ្ឋ​ប្រជាមានិត​ចិន ដែល​ពិធី​នេះ​ធ្វើឡើង​នៅ​ថ្ងៃទី​២៦ ខែមីនា ឆ្នាំ​២០១៩​នេះ នៅ​សណ្ឋាគារ​សុខា​អង្គរ ខេត្តសៀមរាប​។

​ដោយមាន​លោក​ង៉ាន់​ភិ​រុណ​អភិបាលរង​ខេត្តសៀមរាប​លោក​អ៊ឹង​ហឿន​ប្រធាន​ក្រុមប្រឹក្សា​ខេត្តសៀមរាប​។​ដោយឡែក​ភាគី​ចិន​ដឹកនាំ​ដោយ​លោក​ឈិន​ហាវ​លេខាធិការ​បក្ស​កុម្មុយនីស្ត​ចិន​ខេត្ត​យូ​ណាន់​នៃ​សាធារណរដ្ឋ​ប្រជាមានិត​ចិន​ខេត្ត​យូ​ណាន់​ដើម្បី​ពង្រឹង​ទំនាក់ទំនង​មិត្តភាព​និង​កិច្ចសហប្រតិបត្តិការ​អន្តជាតិ​។​
​សូមបញ្ជាក់ថា​ខេត្តសៀមរាប​និង​ខេត្ត​យូ​ណាន​នៃ​សាធារណរដ្ឋ​ប្រជាមានិត​ចិន​បាន​ចុះហត្ថលេខា​ភ្ជាប់​ទំនាក់ ទំនង​មិត្តភាព ជាមួយគ្នា​មាន​រយៈពេល ១៣​ឆ្នាំ​មកហើយ ។​គឺ​ចាប់ពី​ថ្ងៃទី​២១ ខែមេសា ឆ្នាំ​២០០៦​មក តាមរយៈ​កិច្ចព្រមព្រៀងទ្វេភាគី ដោយបាន​ផ្តោតលើ វិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម វិទ្យាសាស្ត្រ​សង្គម និង​បច្ចេកវិទ្យា វប្បធម៌​-​សិល្បៈ អប់រំ កីឡា ទេសចរណ៍ កសិកម្ម រដ្ឋបាល​។​

​លោក ឈិន ហាវ បានស្នើ​សុំ​បន្ត​ការផ្លាស់ប្តូរ​ទស្សនកិច្ច​ទៅវិញទៅមក និង​សូម​អញ្ជើញ​ថ្នាក់ដឹកនាំ និង​មន្ត្រី​ទៅ​ទស្សនកិច្ច​ខេត្ត​យូ​ណាន​ដើម្បី​ជំរុញ​ការអនុវត្ត​ជាក់ស្តែង​លើ​កិច្ចសហប្រតិបត្តិការ​លើ​វិស័យសេដ្ឋកិច្ច​និង​ទេសចរណ៍​ដោយសារ​ខេត្ត​ទាំងពីរ​មានបទពិសោធន៍​និង​មូលដ្ឋាន​ការងារ​ជាច្រើន​ស្រដៀង​គ្នា​និង​សូម​អញ្ជើញ​គណៈប្រតិភូ​សៀមរាប​ចូលរួម​វេទិការ​ទេសចរណ៍​នៅ​ខេត្ត​យូ​ណាន់​នាពេលខាងមុខ​នា​ឆ្នាំនេះ​។​

​ចាប់ពី​ឆ្នាំ​២០១៩​តទៅ ខេត្ត​យូ​ណាន់ នឹង​ពង្រឹង​កិច្ចសហប្រតិបត្តិការ​លើ​វិស័យ​សុខាភិបាល តាមរយៈ​ការបញ្ជូន​ក្រុមគ្រូពេទ្យ​មក​ធ្វើការ​ព្យាបាល​ប្រជាពលរដ្ឋ​និង​បំពាក់​សំភារៈ​សុខាភិបាល​មួយចំនួន​ហើយ​សុំឱ្យ​បញ្ជូន​ក្រុមគ្រូពេទ្យ​ខេត្តសៀមរាប​ទៅ​សិក្សា​វគ្គ​បណ្តុះបណ្តាល​រយៈ​ពេល​ខ្លី​នៅ​ខេត្ត​យូ​ណាន​។ ចំពោះ​វិស័យ​អប់រំ ខេត្ត​យូ​ណាន នឹង​ផ្តល់​អាហារូបករណ៍ ដល់​និស្សិត ដែល​នៅ​នៅ​ខេត្តសៀមរាប អោយ​សិក្សា​នៅ​ខេត្ត​យូ​ណាន​ដោយ​សព្វថ្ងៃ​ខេត្ត​យូ​ណាន​មាន​និ​សិ​ត្ស​ខ្មែរ​មួយចំនួន​បាននិងកំពុង​សិក្សា​នៅ​ខេត្ត​យូ​ណាន​៕S/

​រូបភាពៈ ជំនួប​ពិភាក្សា​ការងារ​រវាង រដ្ឋបាល​ខេត្តសៀមរាប និង​លេខាធិការ​ក្ស​កុម្មុយនីស្ត​ចិន ខេត្ត​យូ​ណាន​នៃ​សាធារណរដ្ឋ​ប្រជាមានិត​ចិន​៕​គូលែន