​ជំនឿ​ជាក់​និង​បូជា​ដោយ​ជ្រះថ្លា​ចំពោះ​ព្រះពុទ្ធសាសនា​អាច​ជម្រះចិត្ត​ពី​ភាព​សៅហ្មង​

445
ចែករម្លែក
  • 17
    Shares

ដោយ​បូកគោ​/​កែបៈ​ការ​មាន​ជំនឿ​ជឿជាក់​និង​ស្ម័គ្រ​បូជា​ដោយ​ចិត្ត​ជ្រះថ្លា​ចំពោះ​ព្រះពុទ្ធសាសនា​នោះ​នឹង​នាំឱ្យ​អារម្មណ៍​បរិស័ទ​ទាំងឡាយ​ប្រាសចាក​ផុតពី​ភាព​សៅហ្មង​។​នា​ពិធី​ដង្ហែរ​ស្គរធំ​ប្រគេន​ព្រះសង្ឃ​វត្ត​ស​ត្ថា​ធម្ម​វិហារ​ភ្នំ​ពោន​ស្ថិតនៅ​ភូមិ​ភ្នំ​លាវ ឃុំ​ពងទឹក ស្រុក​ដំណាក់​ចង្អើរ កាលពី​ព្រឹក​ថ្ងៃទី​១២ ខែមេសា ឆ្នាំ​២០១៩​។

​ក្នុងនាម​ពុទ្ធសាសនិក​មួយរូប​ដែល​ប្រកាន់យក​ធម៌អាថ៌​ជា​មាគ៌ា​លោក​សោម​ពិសិដ្ឋ​អភិបាលរង​ខេត្ត​កែប​បាន​មានប្រសាសន៍ថា​ព្រះពុទ្ធសាសនា​បាន​ដើរតួនាទី​យ៉ាងសំខាន់​សម្រាប់​សង្គម​ក្នុង​ការអប់រំ​ទូន្មាន​ពុទ្ធបរិស័ទ​ឱ្យ​ដើរ​លើផ្លូវ​ល្អ មា​នក​ត្ត​ញ្ញូ​តា​ធម៌ គោរព​មាតាបិតា ចាស់ព្រឹទ្ធាចារ្យ ចេះ​ធ្វើ​បុណ្យទាន ក៏ដូចជា​មានធម៌​សង្គ្រោះ​គ្នា​ទៅវិញទៅមក ។

​លើសពីនេះ​ការទទួលយក​សេចក្តី​អប់រំ​ចិត្ត​តាម​គន្លង​ព្រះពុទ្ធសាសនា ការ​មាន​ជំនឿ​ជឿជាក់ និង​ស្ម័គ្រ​បូជា​ដោយ​ចិត្ត​ជ្រះថ្លា​ចំពោះ​ព្រះពុទ្ធសាសនា​នោះ​នឹង​នាំឱ្យ​អារម្មណ៍​បរិស័ទ​ប្រាសចាក​ផុតពី​ភាព​សៅហ្មង​ទាំងពួង​។​

លោក​អភិបាលរង​ខេត្ត​បាន​បន្ថែមថា​ដោយ​មើលឃើញ​ពី​ភាពខ្វះខាត​នៅ​វត្ត​ស​ត្ថា​ធម្ម​វិហារ​ភ្នំ​ពោន​ដែល​ទើប​បង្កើតឡើង​ទើប​លោក​និង​ក្រុមគ្រួសារ​មាន​សទ្ធា​ក្នុងការ​ជាវ​ស្គរធំ​យកមក​ប្រគេន​ព្រះសង្ឃ​នាទី​អារាម​នេះ​ជា​ប្រយោជន៍​ដើម្បី​ព្រះសង្ឃ​គណៈកម្មការ​ប្រើប្រាស់​តាម​តម្រូវការ​សម្រាប់​ពិធី​ផ្សេងៗ​។

​ជាមួយគ្នានេះ​លោក​ក៏​សូម​អំពាវនាវ​ដល់​ពុទ្ធបរិស័ទ​ទាំងឡាយ​សូម​មានការ​ប្រុងប្រយ័ត្ន​ខ្ពស់​ចំពោះ​ការ​របៀប​ចំ​គ្រឿង​សក្ការបូជា​នៅតាម​ផ្ទះ​ដើម្បី​ទទួល​ទេវតា​ឆ្នាំ​ថ្មី​ជៀសវាង​ការអុច​ភ្លើង​ទៀនធូប​ដោយ​ធ្វេសប្រហែស​ដែល​អាច​នាំឱ្យ​ឆាបឆេះ​ផ្ទះសម្បែង និង​ទ្រព្យសម្បត្តិ​ខំ​សន្សំ​ជា​យូរ​មកហើយ​នោះ​។​

​សូមបញ្ជាក់ថា​ក្នុង​ពិធី​ប្រគេន​ស្គរធំ​ដល់​ព្រះសង្ឃ​ក្នុង​វត្ត​ស​ត្ថា​ធម្ម​វិហារ​ភ្នំ​ពោន​នេះ លោក​សោម ពិសិដ្ឋ​បាន​ចូលរួម​ជាវ​ព្រះពុទ្ធ​បដិមា​បញ្ឈរ​មួយ​ព្រះអង្គ​តម្កល់ទុក​ជាទី​សក្ការបូជា​សម្រាប់​ពុទ្ធបរិស័ទ​ជិត​ឆ្ងាយ​និង​ប្រគេន​បច្ច័យ​កសាង​សមិទ្ធផល​ផ្សេងៗ​ចំនួន​២.៥៧០.០០០​រៀល​និង​៥៦០​ដុល្លារ​អាមេរិក​បន្ថែម​ទៀត​៕S/​