​ជំរុញ​ការយល់ដឹង​ពី​ការអភិវឌ្ឍន៍​ដី​និង​គោលការណ៍​ណែនាំ​ក្នុង​វិស័យ​ដីធ្លី

596
ចែករម្លែក
  • 7
    Shares

ដោយ : ប​.​ជ័យ​/​បន្ទាយមានជ័យ : ក្រសួង​រៀបចំ​ដែនដី នគ​រូប​និ​យ៍ក​ម្ម​និង​សំណង់​បាន​ជម្រុញ​ការយល់ដឹង​ពី​ការអភិវឌ្ឍន៍​ដី និង​គោលការណ៍​ណែនាំ​ក្នុង​វិស័យ​ដីធ្លី​ដល់​មន្ត្រី​ខ្លួន​នៅ​ថ្នាក់​ម​ន្ទិ​រ ការិយាល័យ​ជំនាញ​និង​ការិយាល័យ​ភូមិបាល​ស្រុក​ក្រុង រួមទាំង​មន្ត្រី​អាជ្ញាធរ​ដែនដី មន្ត្រី​សមត្ថកិច្ច​និង​ប្រជាពលរដ្ឋ​ពាក់ព័ន្ធ ។​

នេះ​បើ​យោងតាម​សិក្ខាសាលា​ស្ដីពី​៖ ការអភិវឌ្ឍន៍​ដី​និង​គោលការណ៍​ណែនាំ​ក្នុង​វិស័យ​ដីធ្លី នគរូបនីយកម្ម​និង​សំណង់ ដែល​រៀបចំ​ដោយ ក្រសួង​នេះ​បានរៀបចំ​រយៈពេល​២​ថ្ងៃ ថ្ងៃទី ៣,៤ មេសា ២០១៩​កន្លងមក ។​គឺមាន​បំណង​អោយ​យល់ដឹង​ពី​៖១.​ការអភិវឌ្ឍន៍​ដី បង្ហាញ​លំអិត​ពី​ប្រភេទ​និង​គោល​ការ​នៃ​ការអភិវឌ្ឍន៍ លក្ខខណ្ឌ បច្ចេកទេស និង​ផែនការ​សម្រាប់​ការអភិវឌ្ឍន៍​ដី ការចេញលិខិត​អនុញ្ញាត​អភិវឌ្ឍន៍​ដី និង​ទណ្ឌកម្ម ។​

២. គោល​ការណែនាំ​លើ​វិស័យ​រដ្ឋបាល​ដីធ្លី ពង្រឹង​ការគ្រប់គ្រង​និង​ថែរក្សា​ដី​រដ្ឋ វ​និង​ការពារ​បង្គោល​ប្រិថ​ពី​វិភាគ ។​ការរៀបចំ​និង​និង​ដាក់ឱ្យអនុវត្ត​ប្លង់​ហេដ្ឋារចនាសម្ព័ន្ធ​ដើម្បី​បម្រើ​ដល​ការចុះបញ្ជី​ដាច់​ដោយ​ដុំ ។ ៣.​គោលការណ៍​ណែនាំ​លើ​វិស័យ​នគរូបនីយ៍កម្ម​។

៤,​គោល​ការណែនាំ​លើ​វិស័យ​សំណង់​គឺ​ការផ្ដល់​សថវា​រដ្ឋបាល​ផ្នែក​សំណង់​ដែលមាន​ក្រឡា​ផ្ទៃ ៥០០​ម៉ែត្រ​ការេ និង​កំពស់​លើសពី​៤​ជាន់ រួមទាំង​ជាន់​ផ្ទាល់​ដី​(E0 E1 E2 E3 )​នៅ​រដ្ឋបាល​ស្រុក​ក្រុង ខណ្ឌ​។

​លោក លី សារី អភិបាលរង​ខេត្តបន្ទាយមានជ័យ​បាន​ថ្លែងថា​៖ រដ្ឋបាលខេត្ត​បាន​សហការ​និង​ក្រសួង​ស្ថាប័ន ជាពិសេស​ករសួង​រៀបចំ​ដែនដី នគ​រូប​និ​យ៍ក​ម្ម និង​សំណង់​រៀបចំ​ប្លង់គោល​ក្រុង​សិរីសោភ័ណ និង​ក្រុង​ប៉ោយប៉ែត​ដើម្បី​ធានា​លើ​ប្រើប្រាស់​ដីធ្លី និង​សក្ដានុពល​របស់​ដី ។

​និង​ក៏​សហការ​លើ​ការចុះបញ្ជី​ដីធ្លី​មាន​លក្ខណ​:​ដាច់​ដោយ​ដុំ និង​មាន​លក្ខណ​:​ជា​ប្រព័ន្ធ​។​លើ​ការអភិរក្ស​និង​អភិវឌ្ឍន៍​សំណង់ ក៏​ដូច​ផ្នែក​ផ្សេងៗ​ទៀត​នៃ​ក្រសួង​និង​ម​ន្ទិ​រ​រៀបចំ​ដែនដី ។

​លោក ថេ​ង ចន្ទ​សង្វារ រដ្ឋលេខាធិការ ក្រសួង​រៀបចំ​ដែនដី​នគ​រូប​និ​យ៍ក​ម្ម និង​សំណង់​ថ្លែងថា​៖ រាជរដ្ឋាភិបាល​កម្ពុជា តាមរយ​:​ក្រសួង​រៀបចំ​ដែនដី បាននិងកំពុង​ជម្រុញ​កា​រៀបចំ​អភិវឌ្ឍ​ដីធ្លី ចុះបញ្ជី​ដីធ្លី និង​ចែក​ប័ណ្ណ​សិទ្ធ​ដិ​ធ្លី បាន​ចំនួន​៥​លាន ១​សែន ៨​ម៉ឺន ៦​រយ​ប័ណ្ណ ស្មើ​និង​៧៣,៩៨​ភាគរយ លើ​ក្បាលដី​សរុប ៧​លាន​ក្បាលដី​នៅ​ទូទាំង​២៥​ខេត្ត​- រាជធានី​៕S/

​រូបថត : ក្រសួង​ជំរុញការយល់ដឹង​ពី​ការអភិវឌ្ឍន៍​ដី និង​គោលការណ៍​ណែនាំ​ក្នុង​វិស័យ​ដីធ្លី នគរូបនីយកម្ម​និង​សំណង់​ដល់​មន្ត្រី​និង​អ្នកពាក់ព័ន្ធ​នៅ​ខេត្តបន្ទាយមានជ័យ (​រូប​: ប​.​ជ័យ​)​