​ជំរុញ​យុវជន​កម្ពុជា​ចូលរួម​អភិវឌ្ឍ​ប្រព័ន្ធ​បច្ចេកវិទ្យា​ឌីជីថល​ឈាន​ឱ្យដល់​យុគសម័យ​ឆ្លាត​

191
ចែករម្លែក

ដោយ​:​គង់​ហេង​/​កំពង់ចាម​:​មន្ត្រីជាន់ខ្ពស់​ក្រសួង​ឧស្សាហកម្ម​និង​សិប្បកម្ម​បាន​ជំរុញ​យុវជន​ពិសេស​និស្សិត​កម្ពុជា​គ្រប់​ជំនាញ​ចូលរួម​អភិវឌ្ឍន៍​ប្រព័ន្ធ​បច្ចេកវិទ្យា​ឌីជីថល​ដើម្បី​ជា​យុទ្ធសាស្ត្រ​រុញ​កម្ពុជា​ដើរ​ឱ្យទាន់​ពិភពលោក​និង​ឈានដល់​យុគសម័យ​ឆ្លាត​។​

​ថ្លែង​ក្នុង​សេចក្តីប្រកាស​ព័ត៌មាន​សប្តាហ៍​សហគ្រិន​ពិភពលោក​-​កម្ពុជា ឆ្នាំ​២០១៩ ក្រោម​ប្រធានបទ​« ប្រព័ន្ធ​អេកូឡូស៊ី​នៃ​សហគ្រិនភាព​ឆ្ពោះទៅ​ការចូលរួម​ប​ញ្ជូ​ល​គ្នា​នៅក្នុង​សេដ្ឋកិច្ច​ឌីជីថល​»​នៅ​សណ្ឋាគារ​ប្រាំពីរ​មករា​ខេត្តកំពង់ចាម​កាលពី​ព្រឹក​ថ្ងៃទី​១៩​ខែវិច្ឆិកា​ឆ្នាំ​២០១៩​។​នៅ​ចំពោះមុខ​យុវជន​ប្រមាណ​ជាង ៣០០ នាក់ លោក ហេង សុខ​គង់ រដ្ឋលេខាធិការ​ក្រសួង​ឧស្សាហកម្ម និង​សិប្ប​កម្មបាន​ថ្លែងថា រដ្ឋាភិបាល​កម្ពុ​ជារួម​ជាមួយ​វិស័យ​ឯកជន​និង​ដៃគូ​អភិវឌ្ឍ​នានា​កំពុង​គិតគូ​ដើម្បី​ធ្វើយ៉ាងណា​អភិវឌ្ឍ​បច្ចេកវិទ្យា​របស់​យើង​បាន​ដល់​កម្រិត​មួយ​ដែល​ទទួលយកបាន​។​

លោក​ហេង​សុខ​គង់​បាន​មានប្រសាសន៍ថា​ដោយ​យើងទាំងអស់គ្នា​ត្រូវ​ដឹងថា​បច្ចេកវិជ្ជា​នេះ​បាន​ចូល​មកដល់​។​គឺ​មិនត្រូវ​គេច​ឬ​ជៀសបាន​នោះទេ​គឺ​ត្រូវតែ​ប្រឈម​ជាមួយ​កត្តា​នេះ​ដើម្បី​ធានា​នូវ​និរន្ត​ភាព​នៃ​ការអភិវឌ្ឍន៍​ចាំបាច់​ត្រូវឱ្យ​យុវជន​ជា​និស្សិត​ទាំងអស់​ទោះ​មិនមែនជា​ជំនាញ​ខាង​ព័ត៌មានវិទ្យា​(IT) ក្តី​។​តែ​ត្រូវ​ចាប់យក និង​ប្រឹងប្រែង​សិក្សា​ពី​ជំនាញ​បច្ចេកវិទ្យា​ទាំងអស់នេះ​។​

​លោក​រដ្ឋលេខាធិការ​បា​ន​មានប្រសាសន៍​ទៀតថា​ជាក់ស្តែង​នៅ​ឆ្នាំ​២០២០​ខាងមុខនេះ​កម្ពុជា​យើង​នឹង​ចាប់ផ្តើម​ប្រើប្រាស់​នូវ​បច្ចេកវិជ្ជា​«5G»(​ហ្វៃ​ជី​)​។​ដោយ​«5G»​ដើរ​លឿន​គឺ​ល្បឿ​ង​លឿន​ជាង​«4G»​កំពុង​ប្រើប្រាស់​សព្វថ្ងៃ​បច្ចុប្បន្ន​ចំនួន​១០០​ដង​។​ការដើរ​លឿន​រប​ស់ប​ច្ចេក​វិទ្យា​«5G»​ធ្វើឱ្យ​ការងារ​របស់​យើង​ធ្វើ​រហ័ស និង​ត្រូវការ​មនុស្ស​កាន់តែ​ឆ្លាត គឺជា​យុគសម័យ​ហៅថា​«SMART»​។​

​លោក​បាន​បន្តថា ឆ្នាំ​២០២២ កម្ពុជា​នឹង​ផ្តើម​បង្ហោះ​ផ្កាយរណប​លើ​លំហ​អវកាស និង​នៅ​ឆ្នាំ​២០២៣ គោលនយោបាយ​បច្ចេកវិទ្យា​ឌីជីថល​កម្ពុជា​ជា​ប្រធានបទ​ដ៏​សំខាន់​សម្រាប់​ប្រទេស​យើង​នៅក្នុង​បណ្តា​ប្រទេស​នានា​លើ​ពិភពលោក​។ គឺជា​យុទ្ធសាស្ត្រ​រុញ​កម្ពុជា​ដើរ​ឲ្យ​ទាន់​បច្ចេកវិទ្យា​លើ​ពិភពលោក និង​ដើម្បី​ឲ្យ​ឈានដល់​សម័យថ្មី យុគសម័យ​កាល​ឆ្លាត យុគសម័យ​ឌីជីថល​។​

​លោក​លឹម​សុជាតិ​ប្រធាន​សមាគម​សហគ្រិន​វ័យក្មេង​កម្ពុជា​សាខា​ខេត្តកំពង់ចាម​និង​ជា​នាយក​ប្រតិបត្តិ​នៃ​ក្រុមហ៊ុន​LAKSMIPRIMEINVESTMENTCO.,LTD​បាន​លើកឡើងថា​ការបង្កើត​កម្មវិធី​ជា​ទិវា​នេះ ឡើង​ក្នុង​បំណង​លើកទឹកចិត្ត​ផ្តល់​ចំណេះដឹង​ដល់​យុវជន​។​អ្នក​មានបំណង​បង្កើត​អាជីវកម្ម​និង​អ្នក​កំពុង​ធ្វើ​អាជីវកម្ម​ដើម្បីឱ្យ​ពួកគាត់​យល់​កាន់តែច្បាស់​អំពី​សហគ្រិន​ភាព​និង​មាន​ឳ​កាស​បាន​ជួប​ជជែក និង​សិក្សា​ស្វែងយល់​បន្ថែម​ពី​សហគ្រិន​ជោគជ័យ​។​

លោក​បាន​បន្ថែមថា​ប៉ុន្តែ​នេះ​ជា​លើកដំបូង​ដែល​សមាគម​សហគ្រិន​បានរៀបចំ​ទិវា​នេះ​នៅ​ខេត្តកំពង់ចាម​ហើយ​រំពឹងថា​នឹង​នៅតែ​នៅ​ឆ្នាំក្រោយៗ​ទៀត​។​ឆ្នាំ​២០១៩​នេះ​សប្តាហ៍​សហគ្រិនភាព​ពិភពលោក​-​កម្ពុជា​ក៏មាន​ការ​លើកយក​ប្រធានបទ​តូចៗ សំខាន់ៗ ចំនួន​ពីរ​ផ្សេងទៀត​មាន : ការរួមបញ្ចូល និង​ការប្រើប្រាស់​បច្ចេកវិទ្យា​ក្នុង​មីក្រូ​តូច និង​មធ្យម​។​ព្រមទាំង​ការបង្ហាញ​ពី​ការប្រើប្រាស់​ប្រព័ន្ធ ទិ​ន័យ​ម​គ្គុ​ទេស​ក៏​វិនិយោគ រួមទាំង​រួមទាំង​អាជីវកម្ម​បែប​ឌីជីថល និង​សេដ្ឋ​ឌីជីថល​៕S/​