​ជំរុញ​ឱ្យ​សហគ្រាស​ចាប់ដំណើរ ការ​អាជីវកម្ម​ឡើងវិញ​ដោយមាន​សណ្តាប់ធ្នាប់

125
ចែករម្លែក

​ពេល​ថ្មីៗ​នេះ ប្រព័ន្ធ​យន្តការ​រួមសហការ​គ្នា​ដើម្បី​ការពារ​និង​គ្រប់គ្រង​នៃ​ក្រុមប្រឹក្សា​កិច្ចការ រដ្ឋ​ចិន​បានរៀបចំ​សន្និសីទ​សារព័ត៌មាន ។ ឯកឧត្តម ឈុ​ង លាំង សមាជិក និង​ជា​អគ្គលេខា ធិ​ការ​គណៈកម្មាធិការ​គណ​បក្សកុម្មុយនិស្ត​ចិន​នៃ​ក្រុមប្រឹក្សា​កែទម្រង់ និង​អភិវឌ្ឍន៍​ជាតិចិន បានធ្វើ​បទឧទ្ទេសនាម​ថា សព្វថ្ងៃ សហគ្រាស​ខេត្ត​ក្រុង​ផ្សេងៗ​នៃ​ប្រទេស​ចិន​ក្រៅពី ខេត្ត​ហ៊ូ​ប៉េ​កំពុង​ចាប់ដំណើរការ​អាជីវក​ម្ម​ឡើងវិញ​ជា​បន្តបន្ទាប់ ។​

​តាម​ទិន្នន័យ​ថ្មីៗ​ដែល​ប្រកាស​ដោយ​ខេត្ត​សំខាន់​ចំនួន ២២ នៃ​ប្រទេស​ចិន​នៅ​ថ្ងៃទី ១០ ខែកុម្ភៈ​បានឱ្យដឹងថា សហគ្រាស​ផលិត​ម៉ាស់​ជា ៧៦% និង​សហគ្រាស​ផលិត​សម្លៀក បំពាក់​ការពារ​វីរុស ៧៧% បានចាប់ផ្តើម​ផលិតកម្ម​ឡើងវិញ ចំណែក​សហគ្រាស​ផលិត និង​កែច្នៃ​ស្បៀងអាហារ​សំខាន់ ដែល​ចាប់ផ្តើម​ផលិតកម្ម​ឡើងវិញ​មាន​អត្រា ៩៤,៦% ។ សព្វថ្ងៃ ការផ្គត់ផ្គង់​ថាមពល​អគ្គិសនី ឧស្ម័ន​ធម្មជាតិ និង​ប្រេងសាំង​មាន​លក្ខណៈ​គ្រប់គ្រាន់ ។ ប្រព័ន្ធ​បណ្តាញ​អាកាសចរណ៍​ស៊ីវិល ខ្សែ​រថភ្លើង និង​ការដឹកជញ្ជូន​តាមផ្លូវ​ទឹក​សុទ្ធតែ កំពុងដំណើរការ​ជា​ប្រក្រតី ។​

​ប៉ុន្មាន​ថ្ងៃនេះ ក្រុមហ៊ុន​រដ្ឋ​នៃ​ខេត្ត​យូ​ន​ណាន​បាន​ប្រកាន់ខ្ជាប់​នូវ​គោលការណ៍​អភិវឌ្ឍន៍ ដែល​“​ចាប់​ឱ្យ​ជាប់​ដោយ​ដៃ​ទាំង​គូ​” គឺ​ផ្តល់​អាទិភាព​ដល់​ការបង្ការ​ជំងឺឆ្លង និង​ការអភិវឌ្ឍ សេដ្ឋកិច្ច ។ គិត​មកដល់​ថ្ងៃទី ១៣ ខែកុម្ភៈ មាន​សហគ្រាស​ផលិតកម្ម​រដ្ឋ​ថ្នាក់​ខេត្ត​ចំនួន ៧០% បាន​ចាប់ដំណើរការ​អាជីវក​ម្ម​ឡើងវិញ ចំណែក​សហគ្រាស​ផលិត​និង​ផ្គត់ផ្គង់​ឧស្ម័ន​ធម្មជាតិ ថាមពល​អគ្គិសនី ជីគីមី និង​ទឹកបាន​ចាប់ដំណើរការ​អាជីវក​ម្ម​ឡើងវិញ ១០០% ។​

​ទន្ទឹមនឹងនេះ ខេត្ត​យូ​ន​ណាន​នឹង​ចាត់វិធានការ​ចំនួន ២២ ដើម្បី​ធានា​ឱ្យ​កសិករ​ទៅធ្វើ​ការ​នៅ ទីក្រុង​វិញ ។ តាម​ការណែនាំ​បានឱ្យដឹង​ថា រដ្ឋបាលខេត្ត​យូ​ន​ណាន​ខិតខំ​ធ្វើការ​សម្រប សម្រួល និង​ប្រមូល​ព័ត៌មាន​អំពី​ការជ្រើសរើស​បុគ្គលិក​នៃ​សហគ្រាស​ផ្សេងៗ ដើម្បី​ជំរុញ​ឱ្យ សហគ្រាស​ផ្សេងៗ​ចាប់ធ្វើ​អាជីវកម្ម​ឡើងវិញ ។ សព្វថ្ងៃ​ស្ថាប័ន​ពាក់ព័ន្ធ​បានទទួល​ព័ត៌មាន​អំពី ការជ្រើសរើស​បុគ្គលិក​ជាង ១០ ម៉ឺន​នាក់ ដែល​មកពី​អង្គភាព​ចំនួន ៣៧៩ នៃ​ទីក្រុង​ចំនួន ៥ ។ ទន្ទឹមនឹងនេះ ខេត្ត​យូ​ន​ណាន​នឹង​ជួយ​ពិនិត្យ​សុខភាព​ដោយ​ឥតគិតថ្លៃ​ឱ្យ​កម្មករ​ដែល ធ្វើ​ចំណាកស្រុក​ដើម្បី​ទៅធ្វើ​ការ​នៅ​ខាងក្រៅ​ដើម្បី​ជួយ​ជំ​រុញឱ្យ​ពលកម្ម​ជនបទ​ទៅធ្វើ​ការ​ក្នុង ទីក្រុង​វិញ ។ ជាពិសេស ខេត្ត​យូ​ន​ណាន​នឹង​ចាត់វិធានការ​ដឹកជញ្ជូន​រួម​ដើម្បី​ធានា​ឱ្យ​ពួកគេ ចូលទៅ​ទីក្រុង និង​ចាប់ធ្វើការ​ឡើងវិញ​ដោយមាន​សុវត្ថិភាព និង​តាម​ពេល​កំណត់ ៕

ថ្ងៃទី ១០ ខែកុម្ភៈ មជ្ឈមណ្ឌល​ដេញថ្លៃ​ផ្កា​ស្រស់​អន្តរជាតិ​ក្រុង​គុន​មីង និង​មជ្ឈមណ្ឌល​ពាណិជ្ជកម្ម​អេ​ឡិច​ត្រូ​និ​ច​ផ្កា​ស្រស់ ទូវ​ណាន ក្រុង​គុន​មីង ចាប់ដំណើរការ​ដេញថ្លៃ​ឡើងវិញ ។​