​ជំ​រុញឱ្យ​គ្រូពេទ្យ ចុះបញ្ជី​កា​ក្នុងគណ​:​គ្រូពេទ្យ ហើយ​បង្កើន​គុណ​វុ​ឌ្ឍ​ន៍​វិជ្ជាជីវ​:

1258
ចែករម្លែក
  • 8
    Shares
ជំ​រុញឱ្យ​គ្រូពេទ្យ ចុះបញ្ជី​កា ក្នុងគណ​:​គ្រូពេទ្យ ហើយ​បង្កើន​គុណ​វុ​ឌ្ឍ​ន៍​វិជ្ជាជីវៈ (​រូប :​ភ្នំ​ស្វាយ​)

​ដោយ​: ភ្នំ​ស្វាយ / បន្ទាយមានជ័យ​៖ ក្រុមប្រឹក្សា​គណៈ​គ្រូពេទ្យ​កម្ពុជា បាន​ជំរុញ​ឱ្យ ក្រុមប្រឹក្សា​គណៈ​គ្រូពេទ្យ ខេត្តបន្ទាយមានជ័យ ខិតខំ​បំពេញការងារ ដោយ​ជំរុញ​ឱ្យ វេជ្ជបណ្ឌិត គ្រូពេទ្យ គិលាន​នុប្ប​ដ្ឋា​ក សេសសល់ ចុះបញ្ជី​ក្នុងគណ​:​គ្រូពេទ្យ ទើប​អាច​ប្រកប​វិជ្ជាជីវ​:​បាន ហើយ​ធានា​នូវ​គុណ​វុ​ឌ្ឍ​ន៍ ឬ​តម្លៃ ដែល​អាច​ទទួលយកបាន​។​

​លោក​សាស្ត្រាចារ្យ ធា គ្រុយ រដ្ឋលេខាធិការ ក្រសួងសុខាភិបាល និង​ជា​ប្រធាន​ក្រុមប្រឹក្សា គណៈ​គ្រូពេទ្យ​ជាតិ​កម្ពុជា បាន​ថ្លែង​ដូច្នេះ ក្នុង​សន្និបាត​បូកសរុប លទ្ធផល​សកម្មភាព សម្រាប់​រយៈពេល ២ ឆ្នាំ លើក​ទី​១ ក្នុង​អាណត្តិ ៦ ឆ្នាំ លើក​ទី​៣ របស់​ក្រុ​ប្រឹក្សា​គណ​:​គ្រូពេទ្យ ខេត្តបន្ទាយមានជ័យ កាលពី​ថ្ងៃទី​២១ ខែមីនា ឆ្នាំ​២០១៨ ។​

​លោក​វេជ្ជបណ្ឌិត កែវ សុ​ភ័​ក្ត្រា ប្រធាន​មន្ទីរ​សុខាភិបាល ខេត្តបន្ទាយមានជ័យ បាន​ថ្លែង​ក្នុង​សុន្ទរកថា​ស្វាគមន៍​ថា សកម្មភាព​ការងារ របស់​គណ​:​គ្រូពេទ្យ​ខេត្ត​នេះ កន្លងមក បាន​ជួយ​យ​ដល់​មន្ទីរ ក៏ដូចជា​ការពង្រឹង​គុណភាព សេវា​សុខាភិបាល ជូន​ពលរដ្ឋ​។​

​លោក​វេជ្ជបណ្ឌិត កែវ ពេជ្រ​សុវណ្ណ ប្រធាន​ក្រុមប្រឹក្សា គណ​:​គ្រូពេទ្យ ខេត្តបន្ទាយមានជ័យ បាន​និយាយថា​: គណ​:​គ្រូពេទ្យ ក្នុង​ខេត្ត​នេះ មាន ២២ រូប ក្នុងនោះ​ពេញសិទ្ធិ ១១ រូប ដែល​អាណត្តិ​ចាស់ មាន​លោក​ផ្ទាល់ ជា​ប្រធាន លោក​វេជ្ជបណ្ឌិត ប៉ុល ប៊ុនធឿន អនុប្រធាន លោក​វេជ្ជបណ្ឌិត ទុ បារាំង អនុប្រធាន លោក​វេជ្ជបណ្ឌិត គូ​ស៊ុំ ទេវិន្ទ ជា​អគ្គលេខាធិការ ហើយ​សកម្មភាព​កន្លង​មក ចុះ​ពិនិត្យ រក​គ្រូពេទ្យ ពិនិត្យ​បច្ចេកទេស តាម​មន្ទីរពេទ្យ និង​ចូលរួម​ប្រជុំ​បច្ចេកទេស​។ ចំណុច​ល្អ គឺ​ក្នុង ១ ឆ្នាំ បានធ្វើ​ទិវា​គណ​:​គ្រូពេទ្យ ២ ដង ក្នុង​១​ឆ្នាំ គ្រប់គ្រង​គ្រូពេទ្យ និង​ថវិកា​ល្អ គ្មាន​បាតុភាព​ធំដុំ​។​

​លោក​បាន​បន្តថា ប៉ុន្តែ នៅមាន​ចំណុច ត្រូវ​កែលម្អ ដូចជា​ការបង់​ថវិកា យឺតយ៉ាវ ការចុះបញ្ជី​កា​មិន​គ្រប់ មិនទាន់​ពេល ពិសេស​គ្រូពេទ្យ​ថ្មីៗ​។ ម្យ៉ាងទៀត ដោយសារ​ការចុះ​តាម​អន​ឡាញ មិនសូវ​មានឱកាស​ជួបជុំក្នា និង​មួយទៀត សុំអោយ​គ្រូពេទ្យ ផ្តល់​វិញ្ញាបនបត្រ បញ្ជាក់​ការចុះឈ្មោះ ។ ចំពោះ ថវិកា​ទ្រទ្រង់​ពី សមាជិកភាព​វិញ អាណត្តិ​ចាស់ ២ ឆ្នាំ រកបាន ៣០ លាន​រៀល ក្នុងនោះ​ចំណាយ​រួចរាល់ នៅសល់​ជាង ៨ លាន​រៀល​។​

​ក្នុង​សន្និបាត​នេះ ក្រុមប្រឹក្សា​គណៈ​គ្រូពេទ្យ ខេត្តបន្ទាយមានជ័យ បាន​ដំណើរការ​បោះឆ្នោត ចម្រាញ់​ជម្រើស ៣ លើក ជ្រើសរើស​សមាសភាព អាណត្តិ​ថ្មី រយៈពេល ២ ឆ្នាំ លើក​ទី​២ ក្នុង​អាណត្តិ​៦​ឆ្នាំ លើក​ទី​៤ ពី​ឆ្នាំ​២០១៨ តទៅ ដោយ​ក្នុងនោះ គណ​:​គ្រូពេទ្យ បាន​បោះឆ្នោត​ជ្រើសរើស លោក​វេជ្ជបណ្ឌិត កែវ ពេជ្រ​សុវណ្ណ ជា​ប្រធាន មួយ​អាណត្តិ​ទៀត ហើយ​មាន​លោក​វេជ្ជបណ្ឌិត កៀត ម៉េង​ហៀ​ង លោក​វេជ្ជបណ្ឌិត ច័ន្ទ វិ​ឌ្ឍី​ណា​វុ​ឌ្ឍ ជា​អនុប្រធាន និង​លោក​វេជ្ជបណ្ឌិត ប៉ុល ប៊ុនធឿន ជា​អគ្គលេខាធិការ​។​

​លោក​វេជ្ជបណ្ឌិត កែវ ពេជ្រ​សុវណ្ណ និង​សមាសភាព​ថ្មី នៃ​ក្រុមប្រឹក្សា​គណ​:​គ្រូពេទ្យ ខេត្តបន្ទាយមានជ័យ បាន​ប្តេជ្ញាចិត្ត បន្ត​ខិតខំ​បំពេញការងារ អោយបាន​ជោគជ័យ ប្រកបដោយ​ដោយ ការទទួលខុសត្រូវ​។​

​លោក​សាស្ត្រាចារ្យ ធា គ្រុយ បាន​អបអរសាទរ និង​ផ្តាំ​ផ្ញើឱ្យ​សមាសភាព ក្រុមប្រឹក្សា​គណ​:​គ្រូពេទ្យ ខេត្តបន្ទាយមានជ័យ ខិតខំ​បំពេញការងារ ឱ្យបាន​លទ្ធផល​ល្អ បន្ថែមទៀត ក្នុងនោះ​មានការ​ពង្រឹង​ការចុះ​បញ្ជិកា​គ្រូពេទ្យ ចុះ​ពិនិត្យ​ការងារ អនុវត្ត និង​ស្វែងរក​គ្រូពេទ្យ មិនទាន់​ចុះបញ្ជី​កា រួមទាំង​តាម​សេវា​រដ្ឋ និង​ឯកជន​។ ដោះស្រាយ​បញ្ហា​ទាក់ទង វិស័យ​វេជ្ជសាស្ត្រ របស់​គ្រូពេទ្យ ទំនាក់ទំនង​ល្អ ជាមួយ​មន្ទីរ​សុខាភិបាល តុលាការ និង​អាជ្ញា​ធរមាន​សមត្ថកិច្ច​ពាក់​ព័​ន្ធ។ ជាងនេះទៅទៀត គ្រូពេទ្យ​ទាំង ក្នុង​សេវា​រដ្ឋ និង​ឯកជន ត្រូវតែ​ពង្រឹងគុណភាព សេវា គុណ​វុ​ឌ្ឍ​ន៍​វិជ្ជាជីវ​:​ពេទ្យ និង​ធានាបាន​ភាពកក់ក្តៅ ជឿទុកចិត្ត​ដល់​អ្នកជំងឺ​៕L