​ជ្រលង​សម្ពាធ​ខ្ពស់​រុញ​ចុះ​ធ្វើ​ឲ្យ​ទន្លេមេគង្គ​អស់​ជំនន់​

679
ចែករម្លែក

ដោយ​: ប​.​ខុន / ភ្នំពេញ​: ជ្រលង​សម្ពាធ​ខ្ពស់​ដែល​រុញ​ចុះមក​ម្តង​ហើយ​ម្តងទៀត និង​មាន​ឥទ្ធិពល​កាន់តែខ្លាំង ជា​ញ្ញាណ​ប្រាប់ថា ភ្លៀង​នៅ​តំបន់​អាង​ទន្លេមេគង្គ​លើ​ចាប់ផ្តើម​ចុះខ្សោយ​អស់​ការបារម្ភ ពី ជំនន់​ដូច​ពេល​កន្លងទៅ​នេះហើយ​។ តែ​នៅ​កម្ពុជា​ភ្លៀង​នៅ​បន្ត​ធ្លាក់​រាយប៉ាយ​រហូត ដល់ ចុងខែ​តុលា​និង​នៅថ្ងៃនេះ មាន​ប្រព​ន្ធ័​សម្ពាធ​ទាប​មួយ​បាន​អូស​កាត់​លើ​ព្រះរាជា​ណា ចក្រ កម្ពុជា​នឹង​បង្ក​ឲ្យ​មាន​ភ្លៀង​ធ្លាក់​រាយប៉ាយ​ក្នុង​ក្រប់ខណ្ឌ​ទូទាំងប្រទេស​ពី ថ្ងៃទី​១៩​ដល់ ថ្ងៃទី ២៦​ខែកញ្ញា​។​

​លោក ចាន់ យុ​ត្ថា អ្នកនាំពាក្យ​និង​ជា​រដ្ឋលេខាធិការ​ក្រសួង​ធនធានទឹក​និង​ឧតុនិយម បាន​ប្រាប់​ឲ្យ​រស្មី​កម្ពុជា​នៅ​ថ្ងៃទី​១៩​ខែកញ្ញា​ថា ស្ថានភាព​ភ្លៀង​នៅ​តំបន់​អាង​ទន្លេ មេគង្គ លើ​ចាប់ផ្តើម​ចុះខ្សោយ​ហើយ ដោយសារ​ជ្រលង​សម្ពាធ​ខ្ពស់​បាន​រុញ​ចុះមក​មាន​ឥទ្ធិ ពល កាន់តែខ្លាំង ដូច្នេះ​ជំនន់​ទឹកទន្លេ​មេគង្គ​ប៉ែក​ខាងលើ​អាច​នឹង​មិនមាន​ធំ​ដូច​លើក​ទី​១​កាល ពី​ពេល​កន្លងទៅនេះ​ទៀត​ទេ​។​

​ព្រម​ពេល​ជាមួយគ្នានេះ​លោក​ចាន់ យុ​ត្ថា បញ្ជាក់ថា​នៅលើ​ប្រទេស​កម្ពុជា​ពេលនេះ មាន​ប្រព័ន្ធ​សម្ពាធ​ទាប​មួយ​អូស​កាត់​ពីលើ​នឹង​បង្ក​ឲ្យ​មាន​ភ្លៀង​ធ្លាក់​បង្ក​ជា​ជំនន់​នៅ តំបន់ភ្នំ និង​តំបន់​ទំនាប​កណ្តាល អំឡុង​ពីថ្ងៃ​ទី​២២​ដល់​ថ្ងៃទី​២៦​ខែកញ្ញា​ខាងមុខ​។ តែ​ប្រព​ន្ធ័​សម្ពាធ ទាប​នេះ​មិនអាច​រំ​កឹ​ល​ទៅលើ (​ខាងជើង​) ឆ្ងាយ​ពី​ប្រទេស​កម្ពុជា​នាំ​ឲ្យ​មាន​ជំនន់​ទន្លេ មេគង្គ​ខ្លាំង​ជាថ្មី​បានទេ ដោយសារ​ជ្រលង​សម្ពាធ​ខ្ពស់​បាន​សង្កត់​ចុះមក​ខ្លាំង​។​

​លោក​រដ្ឋលេខាធិការ​ក្រសួង​ជំនាញ​រូបនេះ​និយាយ​ឲ្យ​ដឹង​ទៀតថា ចាប់ពីពេលនេះ ទៅ​ប្រព​ន្ធ័​សម្ពាធ​ទាប វិ​សម្ពាធ​ក៏ដូចជា​ព្យុះ ដែល​នៅ​កើតមាន​មិនអាច​រំ​កឹ​ល​ទៅខាង ជើង ឲ្យ​ហួស​ពី​ភាគ​កណ្តាល​របស់​ប្រទេស​វៀតណាម​ទេ ភាគច្រើន​មាននៅ​ត្រឹមតែ​ព្រំ ប្រទល់ កម្ពុជា ឡាវ ដោយសារ​ជ្រលង​សម្ពាធ​ខ្ពស់​រុញ​ចុះមក​ខ្លាំង​។​

​ទោះជា​យ៉ាងណា​លោក ចាន់ យុ​ត្ថា​អះអាងថា​សម្រាប់​កម្ពុជា​នៅមាន​ភ្លៀង​ធ្លា​ក់រាយ ប៉ាយ​រហូតដល់​ចុងខែ​តុលា ដោយសារ​ប្រព​ន្ធ័​សម្ពាធ​ទាប​ដែល​នៅ​កើតមាន​ភាគច្រើន នៅលើ​កម្ពុជា។ ឯ​ព្យុះ​ក្នុង​តំបន់​ដែល​កើតមាន​ដល់​រដូវ​ត្រូវ​រុញ​ចុះមក​ក្រោម​(​ត្បូង​)​ហើយ​។​

​ក្រសួង​ធនធានទឹក​និង​ឧតុនិយម​បានចេញ​ការ​ព្យាករ នៅ​ថ្ងៃទី​១៩​ខែកញ្ញា​ថា​ប្រព​ន្ធ័ សម្ពាធ​ទាប​បន្ត​អូស​កាត់​លើ​អាង​ទន្លេមេគង្គ​និង​បន្ត​មាន​ឥទ្ធិពល​មកលើ​ព្រះរាជាណាចក្រ កម្ពុជា អាច​នឹង​បង្ក​ឲ្យ​មាន​ភ្លៀង​ធ្លាក់​ពី​តិច​ទៅ​មធ្យម ក្នុង​ក្របខណ្ឌ​ទូទាំងប្រទេស ពីថ្ងៃ ទី​១៩​ដក់​២១​ខែកញ្ញា។ តែ​ចាប់ពី​ថ្ងៃទី​២២​ដល់​ថ្ងៃទី​២៦​ខែកញ្ញា​អាច​នឹងមាន​ភ្លៀង​ធ្លាក់ ពី បង្គួរ​ទៅ​ច្រើន​ក្នុង​ក្របខណ្ឌ​ទូទាំងប្រទេស​។​

​នៅក្នុង​ការ​ព្យាករ​បាន​បញ្ជាក់ថា តំបន់​ទំនាប​កណ្តាល និង តំបន់​ជួរ​ភ្នំ​អាច​នឹងមាន ភ្លៀង​ធ្លាក់​ច្រើន ពីថ្ងៃ​ទី​២២​ដល់​ថ្ងៃទី​២៦​ខែកញ្ញា ​នឹងអាច​បង្ក​ជា​ជំនន់​ទឹកភ្លៀងត្រូវ​ប្រុង​ប្រ​យ​ត្ន័​៕