​ជ្រលង​សម្ពាធ​ទាប​បង្កើន​ឥទ្ធិពល​ធ្វើ​ឲ្យ​បរិយាកាស​ក្តៅ​ហប់​

347
ចែករម្លែក
  • 44
    Shares

ដោយៈ​ប​.​ខុន​/​ភ្នំពេញៈ​ជ្រ​ល​សម្ពាធ​ទាប​រុញ​មកពី​សមុទ្រ​ចិន​ខាងត្បូង​បាន​បង្កើន​ឥទ្ធិពល​ធ្វើ​ឲ្យ​បរិយាកាស​មាន​សភាព​ក្តៅ​ហើយ​ហប់​និង សីតុណ្ហភាព​បាន​កើន​ឡើងជា​មធ្យម​ពីមួយ​ទៅ​ពីរ​អង្សា​សេ បើ​ធៀប​ទៅនឹង​សីតុណ្ហភាព​ថ្ងៃ​ធម្មតា​។​
​ ​លោក​ចាន់ យុ​ត្ថា អ្នកនាំពាក្យ​និង​ជា​រដ្ឋលេខាធិការ​ក្រសួង​ធនធានទឹក និង​ឧតុនិយម​ប្រាប់​ឲ្យ​រស្មី​កម្ពុជា​ដឹង​នៅ​ថ្ងៃទី​៦​ខែ​កម្ភៈ​ឆ្នាំ​២០១៩​ថា ជ្រលង​សម្ពាធ​ខ្ពស់​កាន់តែ​ចុះខ្សោយ​ទៅវិញ ព្រម​ពេល​ជ្រលង​សម្ពាធ​ទាប​រុញ​មកពី​សមុទ្រ​ចិន ខាងត្បូង​បាន​បង្កើន​ឥទ្ធិពល​កាន់តែខ្លាំង​ជា​សញ្ញា​ប្រាប់ថា​រដូវប្រាំង​ក្តៅ​ហួតហែង​កាន់តែ​ខិត​មក​ជិត​ដល់​ហើយ​។​
​ ​នៅពេល​ជ្រលង​សម្ពាធ​ទាប​បាន​បង្កើន​ឥទ្ធិពល​កាន់តែខ្លាំង​នេះ​លោក​ចាន់ យុ​ត្ថា បញ្ជាក់ថា​សីតុណ្ហភាព​ចាប់ផ្តើម​កើន​ឡើងជា​មធ្យម ពីមួយ​ទៅ​ពីរ​អង្សា​សេ​បើ​ធៀប​ទៅនឹង​ពេល​ធម្មតា ។ ក្នុង​បរិយាកាស​មាន​សភាព​ក្តៅ​និង​ហប់​ខ្លាំង​បំផុត​ក្នុងអំឡុង​ពេលនេះ​។​
​ ​លោក​ចាន់ យុ​ត្ថា បាន​ឲ្យ​ដឹងផង​ដែរ​ថា នៅ​តំបន់​មាត់សមុទ្រ​និង​ភាគខាងត្បូង​ប្រទេស​កម្ពុជា អាច​នឹងមាន​ភ្លៀង​កើតឡើង​តិចតួច​នៅក្នុង​សប្តាហ៍​នេះ តែ​ភ្លៀង​ដែល​មិនអាច​យកជាការ​អ្វី​បាន​នេះ​មិនមាន​ដល់​កណ្តាល​ប្រទេស​ទេ​។​
​ ​ក្រសួង​ធនធានទឹក​និង​ឧតុនិយម​នៅ​ថ្ងៃទី​៦​ខែកុម្ភៈ​បាន​ផ្សាយ​ការ​ព្យាករ​ថា​ព្រះរាជាណាចក្រ​កម្ពុជា​កំពុងទ​ទទួលរង​ឥទ្ធិពល​ពី​ខ្យល់​មូ​សុ​ឦសាន​ខ្សោយ​និង​នៅលើ​ផ្ទៃដី​គ្របដ​ណ្តា​ប់​ដោយ​កម្រិត​សម្ពាធ​ទាប ដែល​លក្ខណៈ​បែបនេះ​ធ្វើ​ឲ្យ​សីតុណ្ហភាព​មាន​កំណើន​ពីមួយ​ទៅ​ពីរ​អង្សា​សេ​បន្ថែមទៀត​៕សរន