​ជ្រូក​ខ្វៃ​ចូលឆ្នាំ​ចិន​ឆ្នាំនេះ​មាន​ទីផ្សារ​ខ្លាំងណាស់

559
ចែករម្លែក
  • 34
    Shares

​ដោយ​មូល​សម្បត្តិ​:​ភ្នំពេញ​-​ជិត​ចូលឆ្នាំ​ប្រពៃណី​យ៍​ចិន​វៀតណាម​មកដល់​ទីផ្សារ​ជ្រូក​ខ្វៃ​កំពុងពុះ​កញ្ជ្រោល​ខ្លាំង​ជាង​ឆ្នាំមុនៗ​។​នេះ​បើតាម​លោក​កន​ម៉ៅ​កុងស៊ី​កែច្នៃ​ធ្វើ​ជ្រូក​ខ្វៃ​បូរី​លាភ​យូរ​ឆ្នាំ​ប្រចាំ​នៅ​ខ​ណ្ឌ័​មានជ័យ ក្រុងភ្នំពេញ​ប្រាប់អោយដឹង​កាលពីពេល​ថ្មីៗ​នេះ​។​

​លោក​ម៉ៅ​ប្រាប់ថា​ជ្រូក​ខ្វៃ​រដូវ​សែន​ឆ្នាំនេះ​គឺមាន​អ្នក​កុម្ម៉ង់​ទិញ​ច្រើនពេក​រហូត​ខ្វះ​ជ្រូក​រក​ទិញ​ពី​ស្រុកស្រែ​ជនបទ​អត់​មាន​ជ្រូក​ទិញយក​មក​ខ្វៃ​។​បញ្ហា​នេះ​ធ្វើអោយ​ជ្រូក​ទិញ​មក​ថ្លៃ​ជ្រូក​យកមក​ខ្វៃ​ក៏​ថ្លៃ​។​ជ្រូក​រស់​1​ក្បាល​ថ្លៃ​20​ម៉ឺន​៛​ទៅ​38​ម៉ឺន​៛​។​ឆ្នាំទៅ​មិញ​ជ្រូក​1​ក្បាល​ទម្ងន់​ស្នើ​គ្នា​ថ្លៃ​តែ​10​ម៉ឺន​៛​ប៉ុណ្ណោះ​។​ដូច្នេះ​ជ្រូក​ខ្វៃ​ក៏ត្រូវ​ឡើងថ្លៃ​ទៅតាម​ហ្នឹង​ដែរ​។​

​លោក​ថា​សិប្បកម្ម​របស់គាត់​មានលទ្ធភាព​ធ្វើ​ជ្រូក​ខ្វៃ​បានតែ​150​ទៅ​200​ក្បាល​ទេ​ក្នុង​មួយ​រដូវៗ​។​តែ​ជ្រូក​ខ្វៃ​ធ្វើ​ពាក់កណ្តាល​សម្រេច បោះ​ទៅអោយ​ដៃគូរ​យកទៅ​ខ្វៃ​មាន​ច្រើន​រយ​ក្បាល​ថែមទៀត​។​

លោក​ម៉ៅ​ថា​ឆ្នាំនេះ​គាត់​មិន​នឹកស្មានថា​ទីផ្សារ​ជ្រូក​ខ្វៃ​ត្រូវ​ការទិញ​ដល់​ម្ល៉ឹង​។​អ្នកបញ្ជា​ទិញ​ជ្រូក​ខ្វៃ​ច្រើន​ហួស​ពី​ការរំពឹងទុក​។​ជាហេតុ​ធ្វើអោយ​ខ្វះ​ជ្រូក​ទិញ​យកមក​ខ្វៃ​។​ហើយ​កាន់តែ​ធ្វើអោយ​ជ្រូក​ខ្វៃ​ឡើងថ្លៃ​មិន​នឹកស្មាន​ដល់​។​

លោក​ស្រ៊ុន​ពៅ​ប្រធាន​សមាគម​អ្នក​ចិញ្ចឹម​ជ្រូក​ក្នុងស្រុក​បានទទួល​ស្គាល់​រដូវចូលឆ្នាំ​ម្តងៗ​ជៀស​មិន​ផុតពី​ការឡើង​ថ្លៃ​ម្ហូបអាហារ​នោះទេ​។​បើ​និយាយ​ពី​ជ្រូក​ខ្វៃ​វិញ​លោក​ពៅ​ចាត់ទុកថា​ជា​ម្ហូប​អ្នកមាន​។​ដូច្នេះ​ថ្លៃ​ទីផ្សារ​គឺ​គុណ​1​ជា​2​ជា​3​ដែរ​៕S/​

#