​ជ​នស​ង្យ័​យ​ម្នាក់​ជំនាញ​ខាង​លួច​ត្រូវអស់​លក្ខ​ជាប់​ខ្នោះ​សមត្ថកិច្ច​

673
ចែករម្លែក

​ដោយៈ​សាវ​រក្ស​/​ភ្នំពេញៈ​ជនសង្ស័យ​ម្នាក់​ត្រូវបាន​សមត្ថកិច្ច​ប៉ុស្តិ៍​ទួល​សង្កែ​ទី​១​បង្ក្រាប​ជាក់ស្តែង​បន្ទាប់ពី​រូបគេ​ធ្វើ​សកម្មភាព​ឡើង​របង​ចូលក្នុង​បរិវេណ​ផ្ទះ​លួច​យក​ម៉ា​ញ៉ា​តូ​ម៉ូតូ​ចំនួន​៣​គ្រឿង​របស់​ប្រជាពលរដ្ឋ​។​ហេតុការណ៍​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​៤​និង​៣០​នាទី​ទាបភ្លឺ​ថ្ងៃទី​៩​ខែមេសា​ឆ្នាំ​២០១៨​ស្ថិតនៅ​ចំណុច​ផ្ទះជួល​លេខ​៧៤២A ផ្លូវ​៦២ ក្រុមទី​៣ ភូមិ​ផ្សារ​តូច សង្កាត់ ទួល​សងែ្ក​១ ខណ្ឌ​ឬ​ស្សី​កែវ​។​

​សមត្ថកិច្ច​ឲ្យ​ដឹងថា​ជនសង្ស័យ​ដែល​ត្រូវបាន​ឃាត់ខ្លួន​ឈ្មោះ​សេង​វិចិត្រ​ភេទ​ប្រុស​អាយុ​៣៤​ឆ្នាំមាន​ទីលំនៅ​សា្ន​ក់ប​ណោះ្ត​អាសន្ន សង្កាត់​ផ្សារ​ថ្មី​១ ខណ្ឌដូនពេញ​ក្រុងភ្នំពេញ​មុខរបរ​មិន​ពិតប្រាកដ​មាន​សរ​ធាតុ​ញៀន​ក្នុង​ខ្លួន​។​ជនរងគ្រោះ​ឈ្មោះ​អ៊ឹង​ថង​ភេទ​ប្រុស​អាយុ​៥៧​ឆ្នាំមាន​ទីលំនៅ​ផ្ទះកើតហេតុ​ខាងលើ​មុខរបរ​លក់ដូរ​។​

សម្ភារៈ​ដកហូត​រួមមាន​ដែក​ទូរ​វិ​ស​០១​កូន​កន្ត្រៃ​តូច​១​កូន​ពិល​១​និង​ម៉ា​ញ៉ា​តូ​ម៉ូតូ​ចំនួន​៣​គ្រឿង​ម៉ាក​ធូ​ឌេ​២​គ្រឿង​និង​ម៉ាក​សេ​១២៥១​គ្រឿង​។​ក្រោយ​ឃាត់ខ្លួន​និង​សាកសួរ​ជនសង្ស័យ​ត្រូវបាន​បញ្ជូន​ខ្លួន​ទៅ​ផ្នែក​ជំនាញ​ខណ្ឌ​ដើម្បី​សាកសួរ​បន្ត​និង​កសាង​សំណុំរឿង​ម​ញ្ជូ​ន​តាម​និតិ​វិធី​៕S/

​ជ​នស​ង្យ័​យ​ម្នាក់​ជំនាញ​ខាង​លួច​ត្រូវអស់​លក្ខ​ជាប់​ខ្នោះ​សមត្ថកិច្ច​

#