​ឈាម​ស្រែក​ស្បែក​ហៅ​!​ឃាតករ​សម្លាប់​នារី​ម៉ាស្សា​ត្រូវ​កម្លាំង​សមត្ថកិច្ច​ចាប់ខ្លួនបាន​ហើយ​

1437
ចែករម្លែក

ដោយៈ​សម្បត្តិ​/​ភ្នំពេញៈ​ក្រោយពី​មាន​អំពើ​ឃាតកម្ម​កម្លាំង​សមត្ថកិច្ច​ខណ្ឌចំការមន​សហការ​ជាមួយ​កម្លាំង​នគរបាល​ផ្សារ​ដើមថ្កូវ​បាន​ស្រាវជ្រាវ​តាម​ចាប់ខ្លួន​ឃាតករ​ដែល​សម្លាប់​នារី​ម៉ាស្សា​នោះបាន​ហើយ​កាល​វេលា​ម៉ោង​១២​ថ្ងៃទី​១៨​ខែមេសា​ឆ្នាំ​២០១៨​ស្ថិតនៅ​តាមផ្លូវ​៦០​ម៉ែត្រ​សង្កាត់​ចាក់អង្រែលើ ខណ្ឌមានជ័យ​។​

ករណី​ឃាតកម្ម​ខាងលើនេះ បានកើត​ឡើង​កាល​វេលា​ម៉ោង​៧​ព្រឹក​ថ្ងៃទី​១៧ ខែមេសា ឆ្នាំ​២០១៨ នៅ​ចំណុច​ផ្ទះ​លេខ​៣៦៥ ផ្លូវ​លេខ​១៦៣​ស្ថិតនៅ សង្កាត់​ផ្សារ​ដើមថ្កូវ ខណ្ឌចំការមន​។​អាជ្ញាធរ បាន​សួរនាំ​ក្រុមគ្រួសារ​សាកសព​ថា សព​ឈ្មោះ សួង លីន​ណា អាយុ​៣០​ឆ្នាំ មុខរបរ​បុគ្គលិក​ម៉ាស្សា ស្នាក់នៅ​ផ្ទះកើតហេតុ មាន​ស្រុកកំណើត​នៅ ភូមិ​ភ្នំ​សំពៅ​កើត ឃុំ​ភ្នំ​សំពៅ ស្រុក​បាណន់ ខេត្តបាត់ដំបង មានកូន​ប្រុស​២​នាក់ ឈ្មោះ រិ​ទ្ធិ រាជ្យ អាយុ ៥​ឆ្នាំ ម្នាក់ទៀត​អាយុ​៣​ឆ្នាំ ឈ្មោះ រិ​ទ្ធិ សាក់ ។​

​តាម​ប្រភពព័ត៌មាន​ពី​ប្រជាពលរដ្ឋ​និង​ក្រុមគ្រួសារ​សាកសព​បានឱ្យ​ដឹងថា​មុន​ពល​កើតហេតុ​ជនរងគ្រោះ​បាន​ទូរ​សព្ទ័​ទៅ​អ្នកផ្ទះ​នៅឯ​ស្រុក​ថា​មិនបាន​ទៅ​ស្រុក​ទេពី​ព្រោះ​ជនរងគ្រោះ​អត់​មាន​លុយ​ទេ​បាន​ទិញ់​របស់របរ​គ្រឿងអលង្កា​រ​អស់​ចាំ​ពីរ​បី​ថ្ងែ​ទៀត​មាន​លុយ​បាន​ទៅលេង​ស្រុក​។​

ពេលនោះ​ជនរងគ្រោះ​ក៏បាន​ផ្ដាំផ្ញើ​បងប្អូន​ឱ្យជួយ​មើលថែរ​កូន​គាត់​ផង​។​លុះ​មកដល់​ថ្ងែ​ទី​១៧​ខែមេសា​ឆ្នាំ​២០១៨​ប្រជាពលរដ្ឋ​ដែល​រស់នៅ​ជិត​ផ្ទះ​របស់​ជនរងគ្រោះ​ក៏មាន​ការភ្ញាក់ផ្អើល​ថា​ស្ដ្រីជន​រងគ្រោះ​បាន​ស្លាប់​ក្នុងផ្ទះ​ជួយ​មួយកន្លែង​ដែល​នៅ​ជិត​កន្លែង​គាត់​ធ្វើការ​។​ប្រជាពលរដ្ឋ​បាន​ទូរស័ព្ទ​ទៅប្រាប់​សាច់ញ្ញាតិ​ជនរងគ្រោះ​ទើប​សាច់ញ្ញាតិ​បានទទួល​ដំណឹង​ក៏​មកដល់​ផ្ទះជួល​ដែល​ជនរងគ្រោះ​បាន​ស្លាប់ ។​

​លោក​ហ៊ាង ថា​រ៉េត អធិការរង​នគរបាល​ខណ្ឌចំការមន បានឱ្យដឹងថា ជនសង្ស័យ ឈ្មោះ ហុង សុខ​ហេង អាយុ ៤១​ឆ្នាំ ស្នាក់នៅ​កន្លែង​ម៉ាស្សា KS នៅ​ផ្លូវ ៤៣០ សង្កាត់​ផ្សារ​ដើមថ្កូវ ខណ្ឌចំការមន ជា​បុគ្គលិក​ហាង​ម៉ាស្សា​KS កាន់​ផ្នែក​ស្ទី​ម​សូ​ណា ។​លោកនាយ​ប៉ុស្តិ៍​បន្តថា ជនសង្ស័យ​បាន​សារភាពថា មូល​ហេតុដែល​ឈានដល់​ហ៊ាន​សម្លាប់​នារី​ជា​សង្សារ​នេះ ដោយសារ​ប្រច័ណ្ឌ​នឹង​នារី​រងគ្រោះ ដែល​ចង់​ចែកផ្លូវ និង​ឧស្សាហ៍​និយាយ​សារ​សង​គ្នា​រាល់​យប់ តាម​ទូរស័ព្ទ​ជា​បុរស​ផ្សេង ៕S/

​ឈាម​ស្រែក​ស្បែក​ហៅ​!​ឃាតករ​សម្លាប់​នារី​ម៉ាស្សា​ត្រូវ​កម្លាំង​សមត្ថកិច្ច​ចាប់ខ្លួនបាន​ហើយ​