​ឈើ​ពក​ម្រះព្រៅ​៧០​ដុំ​ត្រូវគេ​រកឃើញ​តែកន្លងមកម​ន្ត្រី​​ព្រៃឈើ​ខេត្ត​មិន​ហ៊ាន​ចាប់​

263
ចែករម្លែក

​ដោយៈ​គ្រ​ញួ​ង​/​ប៉ៃលិនៈ​កម្លាំង​នគ​បាល​សេដ្ឋកិច្ច​ខេត្ត​ប៉ៃលិន​បាន​ឆ្មក់​ចូល​ឃ្លាំង​ស្តុក​ឈើ​មួយកន្លែង​រក​ឈើ​ពក​ម្រះព្រៅ​ចំនួន​៧០​ដុំ​មាន​ធំ​និង​តូច​ដែល​មេ​ឈ្មួញ​ម្នាក់​ដឹកយក​មក​ស្តុក​ទុក​នៅ​ខាងក្រោយ​ផ្ទះ​បម្រុង​នឹង​យកទៅលក់​បន្ត​នៅ​ខេត្ត​ផ្សេង​។​តែ​ឈើ​នេះ​ត្រូវ​កម្លាំង​នគរបាល​ចុះ​ចាប់​និង​រឹបអូស​បាន​នៅ​ចំណុច​ក្បាល​ព្រលាន​ភូមិ​ទឹកថ្លា​សង្កាត់​អូរ​តា​វ៉ៅ​ក្រុងប៉ៃលិន​កាលពី​ទី​ថ្ងៃទី​២៤​ខែសីហា​ឆ្នាំ​២០១៩​។

​លោក​នាង​មាឃ​មេភូមិ​ទឹកថ្លា​បានឱ្យដឹងថា​ម្ចាស់ផ្ទះ​ឈ្មោះ​ផេង​វ៉ាត​ភេទ​ប្រុស​អាយុ​៥០​ឆ្នាំ​រស់នៅ​ទីតាំង​ខាងលើ​និង​មុខសញ្ញា​រកស៊ី​ដឹកជញ្ជូន​ឈើ​ជា​យូរ​មកហើយ​គ្មាន​សមត្ថកិច្ច​ឬ​មន្ត្រី​ជំនាញ​ណា​ហ៊ាន​ចុះបង្ក្រាប​ឡើយ​។​លោក​ម៉ៃ​រិទ្ធី​ស្នងការរង​ទទួលបន្ទុក​បទល្មើស​សេដ្ឋកិច្ច​នៃ​ស្នងការដ្ឋាន​ប៉ៃលិន​បានឱ្យដឹងថា​បន្ទាប់ពី​ទទួលបាន​សេចក្តីរាយការណ៍​ពី​ប្រជាពលរដ្ឋ​រួចមក​លោក​បាន​ចាត់តាំង​កម្លាំង​ឆ្មក់​ចូលទៅ​បង្ក្រាប​តែម្តង​។​

​ប្រភេទ​ឈើ​ពក​ម្រះព្រៅ​ចំនួន​សរុប​៧០​ដុំ​ធំ​និង​តូច​បាន​ដឹក​យកមក​រក្សាទុក​នៅ​ស្នងការ​នគរបាល​ខេត្ត​ប៉ៃលិន​និង​បាន​ហៅ​ម្ចាស់ផ្ទះ​មក​សាកសួរ​ពាក់ព័ន្ធ​រឿងរ៉ាវ​ទាំងនេះ​ដើម្បី​កសាង​ឯកសារ​តាម​នីតិវិធី ។​
សូម​បញ្ជក់​ថា​បទល្មើស​លួចលាក់​ដឹកឈើ​ប្រណីត​ចូលមកក្នុង​ក្រុងប៉ៃលិន​ភាគច្រើន​ឈ្មួញ​ធ្វើ​នៅពេល​យប់​ស្ងាត់​។​ដូចជា​កន្លែង​ទីតាំង​ដែល​សមត្ថកិច្ច​កំពុង​ឆ្មក់​បង្ក្រាប​នេះ​គឺ​នៅ​ខាងក្រោយ​បញ្ជាការដ្ឋាន​កងរាជអាវុធហត្ថ​ខេត្ត​និង​នៅ​មិន​ឆ្ងាយ​ពី​ខណ្ឌ​រដ្ឋបាល​ព្រៃឈើ​ខេត្ត​ប៉ៃលិន​នោះទេ​៕S/

​រូប​ថ​តៈ​ប៉ូលិស​សេដ្ឋកិច្ច​ខេត្ត​ប៉ៃលិន​ចុះបង្ក្រាប​បទល្មើស​ឈើ​ពក​ម្រះព្រៅ​ដែល​មេព្រៃ​មិន​បង្ក្រាប​

#