​ឈើ​ម្រេញ​ឈើ​ស្រឡៅ​៥៤​កំណាត់​ត្រូវ​បង្ក្រាប​នៅ​ស្រុក​ឱ​រ៉ា​ល់​

679
ចែករម្លែក

​ដោយៈ​សុខ​សុ​ភ័​ណ្ឌ​/​កំពង់ស្ពឺៈ​ឈើ​ម្រេញ​ឈើ​ស្រឡៅ​ចំនួន​៥៤​កំណាត់​ដែល​គេ​ដឹងថា​របស់​មេ​ឈ្មួញ​រកស៊ី​ដុះ​ស្លែ​ម្នាក់​ត្រូវបាន​នគរបាល​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច​បង្ក្រាប​នៅ​ចំណុច​ជាំ​ឃុំ​តា​សាល​ស្រុក​ឱ​រ៉ា​ល់​ខេត្តកំពង់ស្ពឺ​កាលពី​រសៀល​ថ្ងៃទី​១៨​ខែមិថុនា​ឆ្នាំ​២០១៩​។​

​លោក​ប៊ុត​ចាន់​តារា​ស្នងការរង​នគរបាល​ខេត្តកំពង់ស្ពឺ​ទទួល​ផ្នែក​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច​បានឱ្យដឹងថា​ការបង្ក្រាប​សន្និធិ​ឈើ​នៅក្នុង​ដីឡូត៍​របស់​បងប្អូន​ប្រជាពលរដ្ឋ​ក្នុងភូមិ​ជាំ​ឃុំ​តា​សាល​ស្រុក​ឱ​រ៉ា​ល់ ធ្វើឡើង​បន្ទាប់ពី​មាន​សេចក្តីរាយការណ៍​ពី​ប្រជាពលរដ្ឋ​។​

បង្ក្រាបបាន​ឈើ​ចំនួន​៥៤​កំណាត់ ស្មើនឹង​១២,៥៣៨​ម៉ែត្រ​គីប​ជា​ប្រភេទ​ឈើ​ម្រេញ​និង​ឈើ​ស្រឡៅ​។​ប្រភព​បន្តថា​បច្ចុប្បន្ន​ឈើ​ដែល​បង្ក្រាប​បានប្រគល់​ទៅឱ្យ​មន្ត្រី​បរិស្ថាន​និង​ដែន​ជំរក​សត្វ​ព្រៃភ្នំ​ឱ​រ៉ា​ល់​ចាត់ការ​តាម​នីតិវិធី​៕S/​