​ឈ្មួញ​សម្រុក​ដឹក​មាន់​ចេញពី​ថៃ​តាម​ច្រក​អានសេះ​មន្ត្រី​ហាក់​មិន​ខ្វាយខ្វល់​

175
ចែករម្លែក

ដោយៈ​សៅ​វ៉ាន់ឌី​/​ព្រះ​វិហារៈ​ច្រក​អានសេះ​នាបច្ចុប្បន្ន​ឈ្មួញ​បាន​សម្រុក​ដឹក​មាន់​ចេញពី​ថៃ​ចូល​កម្ពុជា​ក្នុង​មួយថ្ងៃៗ​រាប់រយ​ក្បាល​។​តែ​មន្ត្រី​ជំនាញ​ពេទ្យសត្វ​និង​សមត្ថកិច្ច​ពាក់ព័ន្ធ​ហាក់​មិន​ខ្វាយខ្វល់​ចំពោះ​បញ្ហា​ផលប៉ះពាល់​ដល់​សុខភាព​ពលរដ្ឋ​ដែល​ទិញ​យកទៅ​ទទួលទាន​ឡើយ​។​

​ប្រជាពលរដ្ឋ​បាន​លើកឡើងថា​បច្ចុប្បន្ន​មាន់​ថៃ​ដែល​នាំ​ចូលមក​ស្រុក​ខ្មែរ​ពួកគាត់​ទិញ​យកមក​ទទួលទាន​មានកា​ព្រួយបារម្ភ​នោះ​គឺមាន​កក្តា​២​យ៉ាង​។​កត្តា​ទី​១​ប្រជាពលរដ្ឋ​ខ្មែរ​ចិញ្ចឹម​មាន់​ជា​លក្ខណៈ​គ្រួសារ​ហើយ​ត្រូវ​យកទៅលក់​ដូរ​លើ​ទីផ្សារ​មិនអាច​ប្រកួតប្រជែង​បាន​នឹងមាន់​នាំចូល​ពី​ថៃ​ដែលមាន​តម្លៃថោក​។​ហេតុនេះ​ពួកគាត់​ប្រឈម​នឹង​ការខាតបង់​ដែល​ធ្វើឱ្យ​ពួក​បោះបង់​មុខរបរ​ទាំងនេះ​ចោល​ហើយក៏​ចំណាកស្រុក​។​

​កក្តា​ទី​២​ពួកគាត់​មានកា​ព្រួយ​បារ​ម្ម​ណ៏​ទៅលើ​សត្វ​មាន់​ទាំងនេះ​ថា​មិនដឹង​ជា​សត្វ​មាន់​មាន​ផ្ទុកមេរោគ​ឬក៏​ជំងឺ​ផ្តាស​សាយ​បក្សី​នោះទេ​ហើយ​វា​នឹង​បង្កឱ្យមាន​ផលប៉ះពាល់​អាច​បង្ក​គ្រោះថ្នាក់​ដល់​សុខភាព​នឹង​អាយុជីវិត​របស់​ពួកគាត់​ដែលជា​អ្នកទិញ​យកទៅ​ទទួលទាន​នោះ​។​

​ពាក់ព័ន្ធ​ការបើក​ឱ្យ​នាំចូល​សត្វ​មាន់​ពី​ប្រទេស​ថៃ​នេះ​លោក​វុ​ធ​តារា​អភិបាលរង​ស្រុក​ជាំ​ក្សាន្ត​និង​ជា​ប្រធាន​ច្រក​ផ្សារ​តំបន់​អានសេះ​នេះ​បានឱ្យដឹងថា​ចំពោះ​មាន់​ដែល​នាំចូល​មកពី​ថៃ​គឺមាន​ពេទ្យសត្វ​គេ​ប្រចាំការ​ត្រូតពិនិត្យ​ហើយ​។​លោក​បន្តថា​ថា​នេះ​វា​ជា​រឿង​របស់​គយ​ឬ​ជំនាញ​ពេទ្យសត្វ​ដែលជា​អ្នកទទួលខុសត្រូវ​លើ​ករណី​ទាំងអស់នេះ​។​

​ទោះបីជា​យ៉ាងនេះ​ប្រជាពលរដ្ឋ​បាន​លើកឡើងថា​មិនគួរណា​សមត្ថកិច្ច​ដែល​ពាក់ព័ន្ធ​បណ្តែតបណ្តោយ​ឱ្យ​ក្រុម​ឈ្មួញ​ទាំងនេះ​នាំ​មាន់​ចូល​យ៉ាងច្រើន​ដូច្នេះ​ទេ​៕S/​