​ឈ្លោះ​នឹង​ប្រពន្ធ​យក​ចាក់​ដុតបំផ្លាញ​ទ្រព្យសម្បត្តិ​ក្នុងផ្ទះ​បាន​អ្នកជិតខាង​ជួយ​ពន្លត់​ទាន់​

190
ចែករម្លែក

ដោយ​៖​សន​សក្តា​/​កំពង់ឆ្នាំង​៖​បុរស​ម្នាក់​ត្រូវបាន​នគរបាល​មូលដ្ឋាន​ចាប់បញ្ជូន​មកកាន់​ស្នងការដ្ឋាន​នគរបាល​ខេត្តកំពង់ឆ្នាំង​ដើម្បី​សាកសួរ​និង​កសាង​សំណុំរឿង​ចាត់ការ​តាម​នីតិវិធី​ច្បាប់​។​ក្រោយពី​បង្ក​ហិង្សា​លើ​ប្រពន្ធ​និង​បង្ហូរ​សាំង​ពី​ម៉ូតូ​យកមក​ដុតបំផ្លាញ​ទ្រព្យសម្បត្តិ​ក្នុងផ្ទះ​។​ហេតុការណ៍​បានកើត​ឡើង​កាលពី​ថ្ងៃទី​១៥​ខែកញ្ញា​ឆ្នាំ​២០១៩​នៅក្នុង​ភូមិ​ចំបក់​ផ្អែម​ឃុំ​សែ​ប​ស្រុក​កំពង់ត្រឡាច​ខេត្តកំពង់ឆ្នាំង ។​

​សមត្ថកិច្ច​បានឱ្យដឹង​ថា​បុរស​ដែល​ត្រូវ​ប៉ូលិស​ឃាត់ខ្លួន​ឈ្មោះ​ជុំ​សុ​វណ្ណដា​រ៉ា​រិ​ទ្ធ​អាយុ​៣៥​ឆ្នាំ​ជនជាតិខ្មែ​មាន​មុខរបរ​ជាងសំណង់​រស់នៅ​កន្លែងកើតហេតុ​។​ដោយមាន​ជម្លោះ​ជាមួយ​ប្រពន្ធ​រហូតដល់​ចាប់​ច្របាច់ក​និង​ជេរប្រមាថ​ប្រពន្ធ​ទៀត​។​បន្ទាប់មក​ក៏បាន​ទៅ​បង្ហូរ​សាំង​ពី​ម៉ូតូ​របស់ខ្លួន​យកមក​ដុត​បំផ្លិចបំផ្លាញ​ទ្រព្យសម្បត្តិ​ក្នុងផ្ទះ​។​តែ​ត្រូវបាន​អ្នកជិតខាង​មកជួយ​ពន្លត់​និង​រាយការណ៍​ទៅ​សមត្ថកិច្ច​ចាប់​ឃាត់ខ្លួន​យកមក​សាកសួរ​កសាង​សំណុំរឿង​ចាត់ការ​តាម​នីតិវិធី​៕S/​