​ញញិម, ញញើត, ​ដង្កាប់, ​ដរាប, ​គំរូ, ​គម្រោង, គម្រប់, គីឡូវ៉ាត់, ឃុំ, ​ឆន្ទៈ, ​ឆ្នើម, ឆ្តោ, ​ជជុះ, ​ជង្ហុក, គ្រលុក, ​ឆន្ទាគតិ, ​នឹង,

989

ដកស្រង់​ពី​វចនានុក្រម ខ្មែរ សម្តេច​សង្ឃរាជ ជួន ណាត​
​ ​
​ញញិម (​កិ​.) សើម​បិទមាត់​មិន ចេញ​សំឡេង​៖ គាត់​គ្រាន់តែ​ញញិម​។ ប្រើ​ជា​គុ​. ក៏បាន​ ៖ មុខ​ញញឹម​, ស្រស់ ញញឹម​។ ញញឹម​
​ ​
ញញើត (​កិ​.) រួញរា​, ស្ទាក់ ស្ទើរ​, ក្រែង​៖ ខ្ញុំ​មិន​ហ៊ាន​ទៅ​ទេ​ដូចជា ញញើត​ណាស់​។​
​ ​
​ដង្កាប់ (​ន​.) ប្រដាប់​ធ្វើ​ដោយ ដែក​មាន​ផ្នែក​ពីរ​ដាក់​ខ្វែង​ប្រទាក់​គ្នា ជា​ចម្ពាម​អាច​កម្រើក​វិល​បាន​ដោយ ភ្លៅ​មួយ​ត្រង់​កណ្តាល​សម្រាប់​ចាប់ ឬ​ដក ដែកគោល​ជាដើម​។​
​ ​
​ដរាប ដ៏​រាប (​និ​.) រៀងរាប​, ត្រឹម​, កំណត់​ត្រឹម​៖ ដរាបណា​, ដរាប ដល់​ថ្ងៃនេះ​, ដរាបណា​ខ្ញុំ​នឹង​វិល​មក ដល់​វិញ​, ដរាប​នោះ​សឹម​យើង​នឹង​ទៅ ជាមួយគ្នា​, អ្នក​នៅចាំ​ក្នុង​ទីនេះ​ចុះ​, ដរាបណា​តែ (​ត្រាតែ​) ខ្ញុំ​មកដល់​វិញ​។​
​ ​
​គំរូ (​ន​.) បែប​, សំណាក​, តួយ៉ាង​, ផែនទី​ ៖ គំរូស្ពានបេតុង​, គំរូ ផ្ទះ​ឈើ … ។​
​ ​
​គម្រោង (​ន​.) ការដែល​គេ គ្រោងទុកជាមុនៈ គម្រោងការ​, សំណង់ នេះ​មាន​គម្រោង​ទុក​ហើយ​។​
​ ​
​គម្រប់ ( កិ​. ) ធ្វើឱ្យ​គ្រប់​, បង្គ្រប់​, បំពេញ​ឱ្យ​គ្រប់​៖ មាន​៣​ហើយ ត្រូវ​ថែម​២​មកទៀត​គម្រប់​ជា​៥​។ ច្រើន ប្រើ​បង្គ្រប់​ជាង​។ ( បូ​. សំ​. ឬ​គុ​. ) ដែល ជាទី​បង្គ្រប់​ចំនួន​ ៖ គម្រប់​២, គម្រប់​៣, គម្រប់​៤, គឺ​ទី​២, ទី​៣, ទី​៤,​ប៉ុន្តែ​កុំ​ប្រើ គម្រប់​១ ព្រោះ​មួយ​ជា​បូរណសំខ្យា ទោល​ឯកឯង​, ត្រូវ​ប្រើ​ជាទី​១ ឬ​ជាបឋម​, ជា​ប្រថម​, ជាដំបូង (​ធ្លាប់​សរសេរ​គំរប់ ប៉ុន្តែ​ត្រូវ​ប្រើ​គម្រប់​វិញ មានន័យ​ទៀង ទាត់​តាម​លក្ខណៈ​វេយ្យាករណ៍​ខ្មែរ​) ។​
​ ​
​គីឡូវ៉ាត់ បារ​. (​ន​.) (Kilowatt) ខ្នាត​ប្រធាន​នៃ​កម្លាំង​ចរន្តអគ្គិសនី ស្មើ នឹង​មួយ​ពាន់​វ៉ា​ត់​។​
​ ​
​ឃុំ ( កិ​. ) ខាំង​រក្សា​មិន​ឱ្យទៅ ណា​តាម​អំពើ​ចិត្ត​៖ ឃុំ​មនុស្ស​ទោស​ក្នុង គុក​។​ន​. ដំណើរ​ដែល​ឃុំ​៖ នៅក្នុង​ឃុំ មិនទាន់រួច​នៅឡើយ​។ ( ន​. ) នាទី​ក្នុង អំណាច​មេឃុំ​មួយ​គឺ​ប្រជុំ​ភូមិ​ច្រើន​ឬ​តិច​តាម​បញ្ញត្តិ រាជការ​រដ្ឋបាល​៖​មន្ត្រីឃុំ​, មេឃុំ​,​ប្រាក់​សម្រាប់​ឃុំ​។ ឥឡូវនេះ​ប្រើ​ជា សង្កាត់​, មេឃុំ​ហៅថា​ចៅសង្កាត់​។ ( គុ​.) ដែល​នៅ​ក្តៅ​ឧណ្ហៗ​ទឹៈក​ឃុំ (​គ្រាម ភាសា​និយាយ​តាម​ទម្លាប់​ដោយ​ភូមិ ស្រុក​ខ្លះ​) ។​
​ ​
ឆន្ទៈ ឆ័ន​-​ទៈ​សំ​. បា​. (​ន​.) (​ឆន្ទ​) សេចក្តីប្រាថ្នា​, បំណង​, គំនិត​, ការ យល់ព្រម … ។​
​ ​
ឆ្នើម ( គុ​. ) ដែល​លើស​ដាច់ គេ​, ឆើត​៖ ល្អ​ឆ្នើម​, ចំណេះ​ឆ្នើម​, ប្រាជ្ញា ឆ្នើម​។ ប្រើ​ជា កិ​. វិ​. ក៏បាន​ចេះ​ឆ្នើម ចេះ​ដាច់​គេ​។ ប្រើ​ខាង​អាក្រក់​ក៏បាន​៖ កាច​ឆ្នើម​, ខូច​ឆ្នើម​, អាក្រក់​ឆ្នើម​។​
​ ​
​ឆ្តោ ជើង ដ ( ន​. ) ឈ្មោះ​ត្រី ស្រកា​មួយ​ប្រភេទ​ពួក​ត្រី​រ៉ស់​, កាល​នៅ តូច​គេ​ហៅថា​ត្រី​ដៀប​, ធំ​ទៅទៀត ហៅថា​ត្រី​ឆ្តោ​, ទៅ​ពី​ឆ្តោ​ទៅទៀត​ហៅ ថា​រាហូ​។​
​ ​
​ជជុះ ( កិ​. ) រលាស់​ឱ្យ​ជ្រុះ​, រំសោះ​រលាក់​ទង្គិច​ជម្រុះ​ ៖ ជជុះចំបើង​, ជជុះសំពត់​។​
​ ​
​ជង្ហុក ជង់​-​ហ៊ុ​ក ( ន​. ) ដី​ដែល រូង​ខូង​ជា​រណ្តៅ​ដោយ​ទឹក​ហូរ​ច្រោះ ជាដើម​៖ ធ្លាក់​ជង្ហុក​, ផ្លូវ​នេះ​មាន​ជង្ហុក ច្រើនណាស់​។​
​ ​
គ្រលុក (​កិ​.) បុក​ស្រាលៗ ញំៗ​ដើម្បីឱ្យ​ទក់​ឱ្យ​ពៀច​សព្វ​សាច់ ហើយ ឱ្យចូល​ជាតិ​គ្រឿង​ឬ​អំបិល​៖ គ្រលុក ប្រហិត​, គ្រលុក​ព្រហក់​ជាដើម​។ កិ​. ឬ​កិ​. វិ​. បង្ខំ​ដូច​គេ​ចូលលុក​៖ គ្រលុក​ធ្វើការ ទាំងថ្ងៃទាំងយប់ ។​
​ ​
​ឆន្ទាគតិ ឆ័ន​-​ទា​គៈតិ​បា​. (​ន​.) សេចក្តី​លំអៀង​ព្រោះតែ​ស្រឡាញ់​៖ វិនិឆ្ឆ័យ​សេចក្តី​ដោយ​ឆន្ទាគតិ​, មនុស្ស លុះ​ក្នុង​ឆន្ទាគតិ (​ម​. ព​. អគតិ​ផង​) ។​
​ ​
នឹង ( កិ​. នុ​. ) ពាក្យ​ជា​កិរិយា នុ​គ្រោះ​សម្រាប់​និយាយ​នាំមុខ​កិរិយា សព្ទ​ប្រាប់​អនាគតកាល​ទៅខាង​មុខ ថា​មុខជា​, ប្រាកដជា​, គង់​, គង់តែ​៖ ស្អែក​នឹង​ទៅផ្ទះ​អ្នក​, យើង​គង់តែ​នឹង បាន​ចួប​គ្នា​ទៀត​ក្នុង​ថ្ងៃ​ណា មួយ​ពុំខាន​។​

( គុ​. ឬ​កិ​. វិ​. ) ស្ងៀម​, ជើយ​, មិន​កម្រើក​៖ អង្គុយ​នឹងថ្កល់​គឺ​អង្គុយ នឹង​ដូច​គេ​ថ្កល់​។ មិន​ប្រែប្រួល​, មិន​ឡើង មិន​ចុះ​, នៅ​ដូចដែល​៖ ជំងឺ​នុ៎​នៅះ​នឹង​។ ទឹកនឹង​គឺ​ទឹក​ដែល​មិន​ឡើង​មិន​ស្រក ឬ​មិន​ហូរ​។​
​ ​
( អា​. និ​. ) ពាក្យ​ប្រាប់​ដំណើរ សម្រេច​នូវ​អំពើ​, សម្រាប់​ប្រើ​និយាយ នាំមុខ​នាម​ស័ព្ទ​មានន័យថា​ដោយ​, ជា មួយ​, ដោយសារ​, ឰដ៏​, នៅត្រង់​៖ ដួស សម្ល​នឹង​វែក​, ដាំបាយ​នឹង​ឆ្នាំង​, កាប់​ឈើ នឹង​ប៉ូវថៅ​គឺ​ដួសសម្ល​ដោយ​វែក​, ដាំ បាយ​ដោយ​ឆ្នាំង​, កាប់​ឈើ​ដោយ​ប៉ូវថៅ់ ទៅនឹង​ខ្ញុំ​, នៅ​នឹង​គេ​, ដេក​នឹង​គេ​, ស៊ី​នឹង គេ​គឺ​ទៅ​ជាមួយនឹង​ខ្ញុំ​, នៅ​ជាមួយនឹង គេ​, ដេក​ដោយសារ​គេ​, ស៊ី​ដោយសារ គេ​, ព្យួរ​អាវ​នឹង​ដៃកែវ​, បោះដែកគោល នឹង​ជញ្ជាំង​គឺ​ព្យួរ​អាវ​ឰដ៏​ដៃកែវ​, បោះ ដែកគោល​នៅត្រង់​ជញ្ជាំង ៕