​ញុះញង់​ឱ្យ​បាត់​ជំនឿ​លើ​សេចក្ដីសម្រេច​របស់​តុលាការ​

529
ចែករម្លែក
  • 194
    Shares

​ដោយ​៖​ឆាយា​នាថ​/​ភ្នំពេញ​៖​នៅ​ថ្ងៃទី​៥ ខែមីនា ឆ្នាំ​២០១៩ នេះ អ្នកនាំពាក្យ​តុលាការ​កំពូល ចេញ​សេចក្ដីប្រកាស​ព័ត៌មាន​មួយ ដោយ​ថ្លែងថា គណនី​ហ្វេ​ស​ប៊ុ​ក​ឈ្មោះ William Guang ដែល​គេ​ស្គាល់​គ្រប់គ្នា​ថា​ជា​របស់លោក សុខ​សុវណ្ណ វ​ឌ្ឍ​នាសា​ប៊ុង ប្រធាន​គណបក្ស​ខ្មែរ​ក្រោក​។​

លោក សុខ​សុវណ្ណ វ​ឌ្ឍ​នាសា​ប៊ុង ជា​សមាជិក​ឧ​ត្ត​ម​ក្រុមប្រឹក្សា​ពិគ្រោះ​និង​ផ្ដល់យោបល់ ផ្សព្វផ្សាយ​អត្ថបទ​មួយ គឺ ជាការ​ចោទប្រកាន់​រប​ស់​អ​សុទ្ធចិត្ត បំភាន់ ញុះញង់ ធ្វើឱ្យ​បាត់​ជំនឿ​លើ​សេចក្ដីសម្រេច​របស់​តុលាការ ។

​តុលាការ​កំពូល បន្តថា ការផ្សព្វផ្សាយ​ជា​សាធារណៈ ដោយ​បំភាន់ ញុះញង់ ក្នុង​គោលបំណង​ធ្វើឱ្យ​បាត់​ជំនឿ​លើ​សេចក្ដីសម្រេច​របស់​តុលាការ ពីព្រោះ​ដី​ដែលជា​កម្មវត្ថុ​នៃ​វិវាទ គឺ ជា​ដី​ដែល​បាន​ពី​ការទិញ​លក់ ។​ក្រសួង​មាន​សមត្ថកិច្ច​បានចេញ​ប័ណ្ណ​សម្គាល់​សិទ្ធិ​កាន់កាប់​អចលនវត្ថុ​ទៀតផង មិនមែនជា​ដី​រដ្ឋ​ទេ ។ ដូច្នេះ តុលាការ​គ្រាន់តែ​អនុវត្ត​តួនាទី​របស់ខ្លួន ដើម្បី​ផ្តល់​យុត្តិធម៌​ឱ្យ​គូភាគី នៅពេល​មាន​បណ្តឹង ស្របតាម​រដ្ឋធម្មនុញ្ញ និង ច្បាប់​ជា​ធរមាន​ប៉ុណ្ណោះ ។

​អ្នកនាំពាក្យ​តុលាការ​កំពូល សង្កត់ធ្ងន់​ចុងក្រោយ​ថា​”​តុលាការ​គ្រប់​ជាន់ថ្នាក់​ដែលជា​ស្ថាប័ន​តំណាងឱ្យ​អំណាច​ទី​៣ នៃ​កម្ពុជា ទទួលយក​ការរិះគន់​ស្ថាបនា​ទាំងអស់​ដែលមាន​ហេតុផល​ត្រឹមត្រូវ​និង​ហ៊ាន​ទទួលខុសត្រូវ​តាមច្បាប់​នូវ​រាល់​ចំណាត់ការ​របស់​ខ្លូន​។

តែ​មិន​ទទួលយក​ដាច់ខាត​នូវ​ការវាយប្រហារ​ទាំងឡាយ​ណា​ដែល​ទុច្ចរិត​គ្មាន​មូលដ្ឋាន​ធ្វើឱ្យ​បាត់​ជំនឿ​ដល់​តុលាការ និង រក្សា​សិទ្ធិ​ប្តឹង​ចោទប្រកាន់​តាម​មាត្រា​៥២៣​នៃ​ក្រមព្រហ្មទណ្ឌ ៕S/​