​ញៀន​ថ្នាំ​យក​ម៉ាស៊ីន​កាត់ឈើ​កាត់​ក​.​ខ្លួនឯង​បណ្តាល​ឱ្យស្លាប់​គួរឱ្យរ​ន្ឋ​ត់​

1055
ចែករម្លែក

​ដោយៈ​គ្រញូង​/​បាត់ដំបងៈ​មានការ​ភ្ញាក់ផ្អើល​មួយ​កើតឡើង​កាលពី​ថ្ងៃទី​៣០​ខែមិថុនា ឆ្នាំ​២០១៨​នៅ​ចំ​​ណុ​ច​អូរ​តា​ចាន់​ស្ថិត​ក្នុងភូមិ​អូរ​ល្មូ​ន ឃុំ​ផ្លូ​មាស​ស្រុក​រតនៈមណ្ឌល​ខេត្តបាត់ដំបង​មាន​បុរស​ម្នាក់​ញៀន​ថ្នាំ​ជោគជាំ​បាន​យក​ម៉ាស៊ីន​អារឈើ​កាត់​ក​.​ខ្លួនឯង​បណ្តាល​ឲ្យ​ស្លាប់​គួរ​ឲ្យ​រ​ន្ឋ​ត់​។​

​លោក​សន និល​អធិការនគរបាល​ស្រុក​រតនមណ្ឌល​បាន​ឲ្យ​ដឹងថា​អត្តឃាត​ជន​មានឈ្មោះ​វ៉ាត អ៊ុត ភេទ​ប្រុស​អាយុ​២០​ឆ្នាំ នៅ​ភូមិ​ឃុំ​កន្លែងកើតហេតុ​។​លោក​អធិការ​ស្រុក​បានបញ្ជាក់​ពី​មូលហេតុ ដែល​អត្តឃាត​ជន​ដាច់ចិត្ត​យក​ម៉ាស៊ីន​អារឈើ​កា​ត់ក​.​ខ្លួនឯង​បណ្តាល​ឲ្យ​ស្លាប់​ក្នុង​ថ្លុកឈាម​ដោយសារតែ​ជននេះ​ធ្លាប់​ទៅធ្វើ​ការ​នៅ​ខេត្តសៀមរាប​ហើយ​ប្រើប្រាស់​ញៀន​ថ្នាំ​(​បែក​ថ្នាំ​).​ហើយ​ត្រូវ​សមត​កិច្ច​ចាប់​បញ្ជូនទៅ​មណ្ឌល​កែប្រែ​ខេត្តសៀមរាប ។​

​ក្រោយ​ចេញពី​មណ្ឌល​មក​លំនៅដ្ឋាន​វិញ​បាន​៤​ថ្ងៃ ដល់​ថ្ងៃកើតហេតុ​បានធ្វើ​អត្តឃាត សម្លាប់ខ្លួន​តែម្តង​។​បច្ចុប្បន្ន​សាកសព​ត្រូវបាន​ក្រុមគ្រួសារ​យកទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី​៕S/

​ញៀន​ថ្នាំ​យក​ម៉ាស៊ីន​កាត់ឈើ​កាត់​ក​.​ខ្លួនឯង​បណ្តាល​ឱ្យស្លាប់​គួរឱ្យរ​ន្ឋ​ត់​

#