​ដកហូត​ទំនិញ​ហួស​កាលកំណត់​ប្រើប្រាស់​យក​ដុត​កម្ទេចចោល​

166
ចែករម្លែក

​ដោយៈ​សៅ​វ៉ាន់ឌី​/​ព្រះ​វិហារៈ​មន្ត្រី​ជំនាញ​កាំកុងត្រូល​បាន​រកឃើញ​ទំនិញ​ហួស​កាលកំណត់​ប្រើប្រាស់​ដាក់តាំង​លក់​តាម​ផ្ទះ​លក់ទំនិញ​និង​ផ្សារ​ក្រាំង​ដូង​ស្រុក​ត្បែងមានជ័យ​ខេត្តព្រះវិហារ​កាលពី​ថ្ងៃទី​១៧​ខែកញ្ញា​ឆ្នាំ​២០១៩​។​សមត្ថកិច្ច​ជំនាញ​បាន​សហការ​ជាមួយ​មន្ត្រី​មន្ទីរ​ពាណិជ្ជកម្ម​ខេត្ត​,​គណៈកម្មការ​ផ្សារ​បាន​ចុះ​ពិនិត្យ​ផលិតផល​ម្ហូបអាហារ​នៅ​ផ្សារ​ក្រាំង​ដូង​និង​តាម​ផ្ទះ​លក់ទំនិញ​នានា​។​

​លោក​ដួង​មុនី​ប្រធាន​សាខា​កាំកុងត្រូល​ខេត្តព្រះវិហារ​បានឱ្យដឹង​ថា​នៅក្នុង​ប្រតិបត្តិការ​នេះ​ក្រុមការងារ​ជំនាញ បាន​រកឃើញ​ទំនិញ​ហួស​កាលកំណត់​ប្រើប្រាស់​ដូចជា​៖ ទឹកក្រូច ចំនួន ៨៨​ដប​, ទឹក​ផ្លែឈើ ចំនួន ១៦៤​ដប​, ប័​រ ចំនួន ១៤​កំប៉ុង​, មី​កញ្ចប់ ចំនួន ៩៦​កញ្ចប់​, ស្ករ​គ្រាប់​ចម្រុះ ចំនួន​១​កេស​ធំ​, នំ​ធុង​ចំនួន​២​ធុង​,​ដំណាប់​ដូង​ចំនួន​១០​កេស​។​ក្រុមការងារ​បានធ្វើ​កំណត់ហេតុ​ដកហូតយក​ទៅ​ដុតចោល​ភ្លាមៗ​៕S/​