​ដក​កាំភ្លើងបាញ់​៦​គ្រាប់​គំរាម​រថយន្ត​បើក​ដេញ​បុក​ម៉ូតូ

724
ចែករម្លែក
  • 3
    Shares

​ដោយ:​ចាន់តូ​/​ភ្នំពេញ ​៖ បុរស​ម្នាក់​បើករថយន្ត​សេរី​ទំនើប​មួយគ្រឿង​ដេញ​បុក​ទៅលើ​យុវជន​ម្នាក់​កំពុង​ជិះ​ម៉ូតូ​មួយគ្រឿង​ស្រប​ទិសដៅ​គ្នា​ពីក្រោយ ​បណ្ដាល​ឲ្យ​ដួល​បោក​និង​ថ្នល់​រងរបួស​ធ្ងន់​ ខ​ណៈ​នោះ​ក៏មាន​បុរស​ម្នាក់ ស្លៀកពាក់​ស៊ីវិល​ឃើញ​ហេតុ​ការ​ណ៍នេះ​បាន​ដក​កាំភ្លើងខ្លី​បាញ់​ឡើងលើ​៦​គ្រាប់​ ដើម្បី​គំរាមទៅលើ​រថយន្ត​បង្ក​។

ហេតការណ៍នេះ បានកើតឡើងកាលពី​វេលា​ម៉ោង​២​និង​១០​នាទី​យប់​រំលងអាធ្រាត្រ ​ឈានចូល​ថ្ងៃទី​១០ ខែ​វិឆ្ឆិកា ឆ្នាំ​២០១៨​​ត្រង់ចំណុច​មុខផ្ទះ​លក់​គ្រឿងបន្លាស់​រថយន្ត​(​យីហោ សាម ឃុន​)​បណ្ដោយ​ផ្លូវ​៩៣​ជិត​ផ្សារ​តូច ក្នុង​សង្កាត់​ស្រះចក ខណ្ឌដូនពេញ រាជធានី​ភ្នំពេញ​។​

​តាម​សាក្សី​នៅ​កន្លែងកើតហេតុ​បាន​ឲ្យ​ដឹងថា ​មុនពេល​កើតហេតុ​គេ​ឃើញ​យុវជន​ម្នាក់​ជិះ​ម៉ូតូ​ឌ្រី​ម​សង់​២០១៥​ព​ណ័​ខ្មៅ​ពាក់​ស្លាក​លេខ​ភ្នំពេញ​.1FH2579​ ជិះ​ពី​ត្បូង​ទៅ​ជើង​។ លុះ​មកដល់​ចំនុចកើតហេតុ​ខាងលើ ស្រាប់​តែមាន​រថយន្ត​ទំនើប​មួយគ្រឿង​មិន​ចាំ​ម៉ាក ​បើក​ពីក្រោយ​ដេញ​បុក​ម៉ូតូ​ជន​រង​គ្រោ​ពីក្រោយ បណ្ដាល​ដួល​ម៉ូតូ​បោក​និង​ថ្នល់​រងរបួស​ធ្ងន់ ​ស្រាប់តែ​រថយន្ត​បង្ក​បំរុងរ​យ៉ែ​រថយន្ត​ថត​ក្រោយមក​កិន​ជនរងគ្រោះ​ប​ន្តែ​ម​ទៀត។

ខ​ណៈនោះគេ​ឃើញ​បុរស​ម្នាក់​ដែល​នៅ​អង្គុយ​ញាំ​អី​នៅក្បែរ​កន្លែងកើតហេតុ ​ឃើញ​ហេតុ​ការ​នេះ​បាន ដក​កាំភ្លើង​បាញ់​គំរាម​ឡើងលើ​៦​គ្រាប់ ​ធ្វើ​ឲ្យ​រថយន្ត​បង្ក​បើក​រត់គេចខ្លួន​ពី​កន្លែងកើតហេតុ​បាត់ស្រមោល​។​ចំណែក បុរស​ដែល​បាន​បាញ់​គំរាម​ទៅ​រថយន្ត​បង្ក ក៏គេចខ្លួន​ចេញពី​កន្លែង​កើត​បាត់​ដែរ​។​

​ក្រោយ​កើតហេតុ​សមត្ថ​កិ​ច្វ​មូលដ្ឋាន​បាន​ចុះ​មកដល់​កន្លែងកើតហេតុ ​រួច​បាន​រើស​សំបក​គ្រាប់​និង​បាន​យក​ម៉ូតូ​ជនរងគ្រោះ​ទៅ​រក្សាទុក​នៅ​ប៉ុស្ដិ៍នគរបាលរដ្ឋបាល​ស្រះចក ​រង់ចាំ​សាច់ញ្ញាតិ​យក​ឯកសារ​មក​ផ្ទៀងផ្ទាត់​ និង​ប្រគល់​ឲ្យ​ទៅ​ម្ចាស់​វិញ​៕B/

ជនរងគ្រោះដែលត្រូវរថយន្ដដេញបុក