​ដង្កូវ​ហ្វូង​កំពុង​រាតត្បាត​ដំណាំ​ស្រូវ​ នៅ​ឃុំ​មួយចំនួន​ក្នុងស្រុក​ ៣​នៃ​ខេត្តសៀមរាប​

866
ចែករម្លែក

ដោយ​មូល​សម្បត្តិ​/​ភ្នំពេញៈ​នៅក្នុង​ខេត្តសៀមរាប​បាន​ពិនិត្យឃើញ​មាន​វត្តមាន​ពពួក​ដង្កូវ​ហ្វូង​បាន​ផ្ទុះឡើង​តាម​បណ្តា​ស្រុក​ចំនួន​បី​ក្នុង​ខេត្ត​នេះ​ ដែល​កំពុង​ទទួលរង​ការបំផ្លាញ​ដោយ​ដង្កូវ​ហ្វូង​នេះ​។​ក្នុងនោះ​រួមមាន​ស្រុក​ស្រីស្នំ​ចំនួន​៣​ឃុំ ស្រុក​ពួក​ចំនួន​២​ឃុំ និង​ស្រុក​សូទ្រនិគម​ចំនួន ២​ឃុំ​។​

​នេះ​បើតាម​មន្ត្រី​មន្ទីរ​កសិកម្ម​រុក្ខា​ប្រ​មាញ់​និង​នេសាទ​ខេត្ត​ឱ្យដឹង​កាលពី​ថ្ងៃទី​១៨​ខែមិថុនា​នេះ​។​ទន្ទឹម​នោះ​ក្រុមការងារ​របស់​មន្ទីរ​កសិកម្ម​ខេត្ត​និង​ស្រុក​បាន​សហការ​ជាមួយ​អាជ្ញា​រធរ​ឃុំ​ដើម្បី​ចុះ​ពិនិត្យមើល​និង​ណែនាំ​ផ្សព្វផ្សាយ​ដល់​ប្រជាកសិករ​អំពី​វិធានការ​កម្ចាត់​ដង្កូវ​ហ្វូង​ទាំងអស់​តាម​វិធានការ​ដូច​ខាង ក្រោម​នេះ​៖

-​សម្អាត​ស្មៅ​ក្នុង​ស្រែ និង​ជុំវិញ​ស្រែ​+​គួរ​សាបព្រោះ កុំ​ញឹក​ពេក​និង​ជៀសវាង​ការប្រើប្រាស់ជី​អាសូត​ច្រើន​ក្នុងដំណាក់កាល​ដំបូង​នេះ​ដើម្បី​កាត់បន្ថយ​ការទាក់ទាញ​មេអំបៅ​ដង្កូវ​ហ្វូង​ហើរ​មក​ពង​ដាក់​ស្រែ​។​

-​លែង​ហ្វូង​កូន​ទា​ចូលស៊ី​ដង្កូវ​ឫ​អាច​បូមទឹក​ពន្លិច​ស្រែ​ដើម្បីឱ្យ​ដង្កូវ​អណ្តែត​តាម​ទឹក​អស់​។ ចុងក្រោយ​អាច​បាញ់ថ្នាំ​សម្លាប់សត្វ​ដង្កូវ​ហ្វូង​នោះ​ប្រសិនបើ​ឃើញ​បរិមាណ​ដង្កូវ​ច្រើន​លើសពី​១០០​ក្បាល​/១​ម៉ែត្រការ៉េ​។​ព្រោះ​ដង្កូវ​ស៊ី​ស្រូវ​ខ្ចី​បណ្តាលឱ្យ​ខូចខាត​មិនអាច​ដុះ​ឡើងវិញ​ទេ​។​ក្នុងពេលនោះ​ដែរ​មន្ទីរ​កសិកម្ម​បានធ្វើ​ការ​បែងចែក​ថ្នាំ​សម្លាប់​ដង្កូវ​ហ្វូង​ដល់​ប្រជាកសិករ​ដែល​កំពុងរ​ង​គ្រោះផងដែរ​។

​រហូតដល់​ថ្ងៃទី ១៨ ខែមិថុនា ឆ្នាំ​២០១៩ នេះ លោក ទា គឹម​សុទ្ធ ប្រធាន​មន្ទីរ​កសិកម្មខេត្ត និង​ក្រុមការងារ​បាន​ចុះ​ពិនិត្យមើល​ម្តងទៀត​។​ក្រោយពី​យើង​បាន​ណែនាំ​កន្លងមក សង្កេតឃើញថា​៖ កសិករបាន​ប្រើប្រាស់​ថ្នាំ​កម្ចាត់​ដង្កូវ​រួចជាស្រេច ហើយ​ឃើញ​មាន​ដង្កូវ​ងាប់​ពេញទឹក លើដី និង​មាន​ក្លិនស្អុយ​។​ចំពោះ​ស្រែ​ដែល​រងការបំផ្លាញ​ដោយ​ដង្កូវ​កាត់​នោះ​ឃើញ​ដុះ​ស្រូវ​ឡើង​វិញ​ជា​បណ្តើរៗ​ហើយ ព្រោះ​ភាគច្រើនស្រែ​មានទឹក​។

​ផែនការ​៖ -​បន្ត​កិច្ច​សហការគ្នាជាមួយ​ក្រុម​ហ៊ុន​ឯកជន និង​អាជ្ញាធរ​មូល​ដ្ខា​ន ដើម្បី​ជួយ​កម្ចាត់​ដង្កូវ​។​-​បន្ត​ការផ្សព្វផ្សាយ​អំពី​វិធានការ​ការពារ និង​កម្ចាត់​ដង្កូវ​ហ្វូង​។​-​ចុះ​ពិនិត្យមើល​ជាប្រចាំ និង​រាយ​ការណ៍ជូន​មក​មន្ទីរ​កសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ​ឱ្យបានទាន់ពេលវេលា ។​

​លោក​អនុប្រធាន​ការិយាល័យ​ក្សេត្រសាស្ត្រ​និង​ផលិតភាព​កសិកម្ម និង​មន្ត្រី​កសិកម្ម​ស្រុក​សូទ្រនិគម បាន​ចុះ​ត្រួតពិនិត្យ​ផ្ទៃដី​ដែល​ទទួលរង​ការបំផ្លាញ​ពី​ដង្កូវ​។​គឺ​ក្នុង​ឃុំ​តា​យ៉ែ​ក​និង​ឃុំ​ពពេល​សរុប​ផ្ទៃដី​១៥​ហិកតា​មាន​ចំនួន​៥​ភូមិ​ការបំផ្លាញ​នេះ​មិនទាន់​ឈាន​ចូលដល់​ដំណាក់កាល​ខ្លាំងក្លា​នៅឡើយ​ទេ ដោយ​យើង​បាន​សង្កេតឃើញថា វត្តមាន​ដង្កូវចំនួន​៣​ទៅ​៤​ក្បាល​ក្នុង​ផ្ទៃដី ៥​ម៉ែត្រ​ការេ៉​។

​ក្រុមការងារ​បាន​ចុះ​ពិនិត្យ​ចម្ការពោត​កសិករ​១​ហិកតា​ក៏​ទទួលរង​ការបំផ្លាញ​ពី​ដង្កូវ​រយ​ផងដែរ​ក្នុង​ឃុំ​ពពេល​។​ទាំង​ដំណាំ​ស្រូវ​និង​ដំណាំ​ពោត​ក្រុមការងារ​បាន​ណែនាំ​ពី​វិធាន​ការការពារ​និង​កម្ចាត់​រួចរាល់​ហើយ​ដែរ​។​ក្នុង​រយៈពេល​ពី​៥​ទៅ​៧ថ្ងៃ​ទៀត​ដំណាំ​ស្រូវ​និង​ដំណាំ​ពោត​នឹង​លូតលាស់​ជាធម្មតា​វិញ​

​មន្ត្រី​ដំណាំ​បន្លែ​ស្រុក​សូទ្រនិគម​នៃ​គម្រោង​ជំរុញ​ផលិតកម្ម​ស្បៀង​បាន​ចុះ​ត្រួតពិនិត្យ​ការដាំដុះ​ដំណាំ​បន្លែ​សុ​វតិ្ថ​ភាព​ក្នុង​ក្រុម​រស្មី​កសិករ​ស​១​ក្នុងភូមិ​បែក​កាំភ្លើង​ឃុំ​ចាន់​ស​ ដោយ​ណែនាំ​បន្ថែម​លើ​ការប្រើប្រាស់​ជី ការ​កម្ចាត់​សត្វល្អិត​ដោយប្រើប្រាស់ថ្នាំ​ផ្សំ​ពី​រុក្ខជាតិ និង​ការប្រមូល​ផល​៕S/​Ha