​ដាក់ឱ្យ​ប្រើប្រាស់​ស្ពាន​បណ្តែត​ទឹក​នៅក្នុង​ស្ទឹង​សិរីសោភ័ណ​

1097
ចែករម្លែក

​ដោយៈ​ប​.​ជ័យ​/​បន្ទាយ​មាន​ជ័​យៈ​ស្ពាន​ជ័រ​បណ្តែត​ទឹកជា​អំណោយ​របស់​លោកស្រី​ម៉ៅ ម៉ា​ល័យ កែ​គឹមយ៉ាន​ប្រធានកិត្តិយស​សមាគមនារី​កម្ពុជា​ដើម្បី​សន្តិភាព​និង​អភិវឌ្ឍន៍​ត្រូវបាន​ដាក់​ឲ្យ​ប្រើប្រាស់​ជា​ផ្លូវការ ហើយ​កាលពី​រសៀល​ថ្ងៃទី​៦​ខែវិច្ឆិកា​ឆ្នាំ​២០១៨​។​

​លោកស្រី​ម៉ៅ​ម៉ា​ល័យ​កែ​គឹមយ៉ាន​រួម​នឹង​ក្រុមការងារ​ស្ត្រី​លោក​អ៊ុ​រាត្រី​អភិបាលរង​ខេត្តបន្ទាយមានជ័យ​បាន​អញ្ជើញ​ជា​អធិបតីភាព​កាត់​ខ្សែរ​បូរ​ណ៌​សម្ពោធ​ដាក់​ឲ្យ​ប្រើប្រាស់​នូវ​ស្ពាន​ជ័រ​បណ្តែត​ទឹក​លើកដំបូង​នេះ ប្រវែង​៣៣​ម៉ែត្រ​មានតម្លៃ​ជាង ២​ម៉ឺន​ដុល្លារ​អាមេរិក ។​អ្នកម៉ៅការ​ដាក់​បានឱ្យ​ដឹងថា : ស្ពាន​នេះ​អាច​ទ្រ​ទម្ងន់​មនុស្ស​បាន​ចំនួន​៥៥​តោន​ឬ​ស្មើនឹង​មនុស្ស​រាប់រយ​នាក់​។​​ស្ពាន​នេះ​មាន​ទីតាំង​ត្រើយ​ខាងលិច​និង​ក្នុង​ស្ទឹង​សិរីសោភ័ណ​ទល់មុខ​នឹង​ទីតាំង​សាកលវិទ្យាល័យ​មានជ័យ​ស្ថិត​ក្នុងភូមិ​បាណ​យ សង្កាត់​ទឹកថ្លា ក្រុង​សិរីសោភ័ណ ខេត្តបន្ទាយមានជ័យ ។

​លោកស្រី​និយាយ​ខ្លី​ថា​:​ស្ពាន​បណ្តែត​ទឹក​នេះ​ជា​សមិទ្ធផល​សាធារណ​:​ហើយ​បម្រើឱ្យ​ការចុះ​លេង​កម្សាន្ត​ស្រូបយក​ខ្យល់អាកាស​ថតរូប​។​វា​ក៏​ស្ថិត​នៅជាប់​នឹង​គម្រោង​កសាង​រមណីយ​ដ្ឋា​ន​អនុស្សាវរីយ៍​”​ស្ពានដែក​កេ​បារាំង​ទឹកថ្លា​”​និង​ក៏​បន្ថែម​នៅមុន​ព្រះរាជ​ពិធីបុណ្យ​អុំទូក​ក្នុង​ខេត្ត​នា​ថ្ងៃទី​១៤-១៥​ខែវិច្ឆិកា​ឆ្នាំ​២០១៨ មកដល់​៕S/

​ដាក់ឱ្យ​ប្រើប្រាស់​ស្ពាន​បណ្តែត​ទឹក​នៅក្នុង​ស្ទឹង​សិរីសោភ័ណ​