​ដាក់ឱ្យ​ប្រើប្រាស់​អណ្តូងទឹក​ស្អាត​ចំនួន​១២​ផ្តល់ជូន​ពលរដ្ឋ​ស្រុក​ឆែប​ខេត្តព្រះវិហារ​

891
ចែករម្លែក

ដោយ​៖​សៅ​វ៉ាន់ឌី​ព្រះវិហារ​/៖ អណ្តូង​ទឹកស្អាត ដែលជា​ប្រភេទ​អណ្តូងស្នប់​ចំនួន​១២ នៅ​ស្រុក​ឆែប ខេត្តព្រះវិហារ ត្រូវបានធ្វើ​ពិធី​សម្ភោ​ធ​ដាក់​ឲ្យ​ប្រើប្រាស់​ជា​ផ្លូវការ នៅ​ថ្ងៃទី​២១ ខែមីនា ឆ្នាំ​២០១៨​នេះ ក្រោម​វត្តមាន​របស់លោក​ស្រី ពុំ ចន្ទី​នី អគ្គលេខាធិការ​កាកបាទ​ក្រហម​កម្ពុជា តំណាង​សម្តេច​កិត្តិ​បណ្ឌិត​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធាន​កាកបាទក្រហមកម្ពុជា​។​

​លោកស្រី ចឹក ហេង អភិបាលរង​ខេត្តព្រះវិហារ និង​ជា​ប្រធាន​គណៈកម្មាធិការ​សាខា​កាកបាទក្រហមកម្ពុជា​ខេត្ត បាន​ថ្លែងថា សាខា​កាកបាទក្រហមកម្ពុជា​ខេត្តព្រះវិហារ ទទួលបាន​អណ្ត​ង​ស្នប់​ប្រភេទ​អា​ហ្វ្រី​ដេ​ស៍ ជំ​ហ៊ាន​១ ក្នុង​ឆ្នាំ​២០១៨ ដែលជា​អំណោយ ដ៏​ថ្លៃថ្លា​របស់​កាកបាទក្រហម​កម្ពុជា ដែលមាន​សម្តេច​កិ​ត្ត​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ជា​ប្រធាន​។ ហើយ​អណ្តូងទឹក​ចំនួន​១២ ដែល​ធ្វើ​ពិធី​សម្ភោ​ធ នៅថ្ងៃនេះ​មាន​ទីតាំងនៅ​ឃុំ​ឆែប មួយចំនួន​៤​អណ្តូង ឃុំ​សង្កែ​មួយ ចំនួន​៤​អណ្តូង និង​ឃុំ​សង្កែ​ពីរ ចំនួន​៤​អណ្តូង​ផងដែរ​៕S/

​ដាក់ឱ្យ​ប្រើប្រាស់​អណ្តូងទឹក​ស្អាត​ចំនួន​១២​ផ្តល់ជូន​ពលរដ្ឋ​ស្រុក​ឆែប​ខេត្តព្រះវិហារ​