​ដាក់​គ្រឿងចក្រ​ជួសជុល​ផ្លូវ​ឡើងវិញ​បន្ទាប់​ខូច​ដោយសា​រថយន្ត​ដឹក​ខ្សាច់​

352

​ដោយៈ​ចាន់ថន​/​ព្រៃវែងៈ​ផ្លូវជាតិ​លេខ​៣១០​មួយ​ខ្សែ​ជា​ប្រភេទ​ផ្លូវ​ក្រាល​ខ្សាច់​ភ្នំ​ចាប់ពី​ចំណុច​កែង​ផ្សារ​អ្នក​លឿង ដល់​ផ្លូវកែង​បំបែក​ជា​៤ ក្នុងភូមិ​២ ឃុំ​ព្រែក​ខ្សាយ​(​ខ​)​ស្រុក​ពាម​រក៍​ខេត្តព្រៃវែង ដែល​រង​ការខូចខាត​ជាច្រើន​កន្លែង ដោយសា​រថយន្ត​ដឹក​ខ្សាច់ កាលពីពេល​កន្លងមក​នោះ​។

ពេលនេះ​ត្រូវបាន​អាជ្ញាធរ​ស្រុក​ពាម​រក៍ និង​ក្រុមការងារ​ថ្នាក់ជាតិ​ចុះជួយ​ស្រុក​ពាម​រក៍ ដាក់​គ្រឿងចក្រ​ឈូសឆាយ ជួសជុល​ឡើងវិញ​នៅ​ព្រឹក​ថ្ងៃទី​១៨​ឧសភា​ឆ្នាំ​២០១៨​។​​សកម្មភាព​នេះ បានធ្វើឱ្យ​ប្រជាពលរដ្ឋនៅក្នុង​តំបន់​អ្នក​លឿង​ទាំងអស់ មានការ​ត្រេកអរ និង​សម្តែង​នូវ​ការគាំទ្រ​យ៉ាងខ្លាំង ហើយ​សង្ឃឹមថា ផ្លូវ​ដែល​ជួសជុល​ថ្មី​នេះ នឹង​ជាប់​បានយូរ​លែង​ធ្វើឱ្យ​ពួកគាត់​លំបាក​ដូច​ពីមុន​។​

​ប្រជាពលរដ្ឋ​បាន​ឲ្យ​ដឹងថា ផ្លូវ​នៅ​ចំណុច​ខាងលើនេះ ពីមុន​ពោរពេញ​ទៅដោយ​ជង្ហុក​ធំៗ​ជ្រៅៗ និង​មាន​ភក់ល្បាប់​បែក​វ៉​ល់​តែម្តង​។ ព្រោះ​មាន​រថយន្ត​ដឹក​ខ្សាច់​ជាច្រើន​គ្រឿង​ធំៗ ដែល​បាន​ដឹក​ឥតឈប់ឈរ​ឆ្លងកាត់​ផ្លូវ​នេះ​តាំងពី​ព្រលឹម​ទល់​ព្រលប់​ជាហេតុ​បណ្ដាល​ឲ្យ​ផ្លូវ​មួយ​ខ្សែ​នេះ​រង​ការខូចខាត​យ៉ាងដំណំ​។​

​ប៉ុន្តែ​នៅពេល​អាជ្ញាធរ​ដាក់​គ្រឿងចក្រ​ជួសជុល​បែបនេះ ពួកគាត់​មានការ​សប្បាយចិត្ត ព្រោះ​បាន​ផ្លូវ​ស្រួល លែង​លំបាក​ទៀតហើយ​។ ដែល​នេះ​សរ​បញ្ជាក់​ឱ្យឃើញថា ទាំង​ក្រុមការងារ​និង​អាជ្ញាធរ មានការ​យកចិត្តទុកដាក់​ចំពោះ​សុខទុក្ខ​របស់​ប្រជាពលរដ្ឋ និង​មាន​ទំនួល​ខុសត្រូវ​ខ្ពស់​ចំពោះ​តួនាទី​របស់ខ្លួន ក្នុងនាម​ជា​អាជ្ញាធរ​មូលដ្ឋាន​៕S/

​ដាក់​គ្រឿងចក្រ​ជួសជុល​ផ្លូវ​ឡើងវិញ​បន្ទាប់​ខូច​ដោយសា​រថយន្ត​ដឹក​ខ្សាច់​