​ដាក់​ដេញថ្លៃ​ជួសជុល​ផ្លួ​វ​ក្រួស​ក្រហម​មួយ​ខ្សែ​ជាង​៥០០​ម៉ែត្រ​នៅ​ស្រុក​រវៀង​

990
ចែករម្លែក

​ដោយៈ​ភ្នំ​ដែក​/​ព្រះ​វិហារៈ​អាជ្ញាធរ​ស្រុករ​វៀង​បានដាក់​ការដេញថ្លៃ​ជួសជុល​ផ្លួ​វ​ក្រួស​ក្រហម​មួយ​ខ្សែ​ប្រវែង​៥៥៦​ម៉ែត្រ​។​ក្នុងនោះ​មាន​ទទឹង​ខ្នង​លើ​ប្រវែង​៧​ម៉ែត្រ​និង​មាន​ដាំ​ស្មៅ​តាម​ជើងទេរ​សងខាង​ផ្លូវ​សម្រាប់​ឆ្នាំ​២០១៨​។​

លោក​ហោ​ប៊ុនហួរ​អភិបាលស្រុក​រវៀង​បានឱ្យដឹងថា​គណៈកម្មាធិកា​រ​លទ្ធកម្ម​(​អ​ល​)​រដ្ឋបាល​ស្រុក​រវៀង​ខេត្តព្រះវិហារ​បាន​ជួន​ដំណឹង​ដល់​បណ្តា​ក្រុមហ៊ុន​សហគ្រាស​(​គិត​ទាំង​សហគ្រាស​ឯក​ត្ត​បុគ្គល​)​ទាំងអស់​ដែល​បាន​ចុះបញ្ជី​ត្រឹម​ត្រូវបាន​ជ្រាប​។​

លោក​អភិបាលស្រុក​បាន​បន្តថា​គណៈកម្មាធិការ​លទ្ធកម្ម​បានរៀបចំ​ឯកសារ​ស​ម្រា​ប់​ក្រុមហ៊ុន​សហគ្រាស​បំពេញ​ដើម្បី​ចូលរួម​ដេញថ្លៃ​។​ឯកសារ​ដេញថ្លៃ​មាន​ដាក់លក់​នៅ​អង្គភាព​លទ្ធកម្ម​រដ្ឋបាល​ស្រុក​ដែល​ស្ថិតនៅ​ភូមិ​ត្នោត​ឃុំ​របៀប​ស្រុករ​វៀង​ខេត្តព្រះវិហារ​ចាប់ពី​ថ្ងៃ​២៦​ខែតុលា​ឆ្នាំ​២០១៨​តទៅ​រៀងរាល់​ម៉ោង​ធ្វើការ​ដោយ​ភា្ជ​ប់​នូវ​លេខ​ទូរស័ព្ទ​សម្រាប់​ទំនាក់ទំនង​071 86 91666​។​

​លោក​អភិបាលស្រុក​បានឱ្យដឹង​ទៀតថា​ឯកសារ​ដេញថ្លៃ​ដែល​បំពេញ​រួច​ត្រូវ​ប្រគល់ជូន​អង្គភាព​លទ្ធកម្ម​រដ្ឋបាល​ស្រុក​យ៉ាងយូរបំផុត​ត្រឹម​ថ្ងៃទី​២៦​ខែវិច្ឆិកា​ឆ្នាំ​២០១៨​វេលា​ម៉ោង​៩,៣០​នាទី​ព្រឹក​។​ជាមួយ​នោះ​ការបើក​សំណើ​ដេញថ្លៃ​នឹង​ប្រព្រឹត្តទៅ​នៅ​រដ្ឋបាល​ស្រុក​តាម​ទីតាំង​ខាងលើ​វេលា​ម៉ោង​៩,៣០​នាទី​ព្រឹក​ថ្ងៃទី​២៦​ខែវិច្ឆិកា​ឆ្នាំ​២០១៨​។​

លោក​អភិបាលស្រុក​បាន​បន្តថា​ក្រុមហ៊ុន​សហគ្រាស​ដែលមាន​សម្ព័ន្ធភាព​ជាមួយ​គ្នា​ឬ​មាន​ប្រភព​តែមួយ​អាចដាក់​សំណើ​ដេញថ្លៃ​បានតែ​មួយគត់​។​ក្រុមហ៊ុន​សហគ្រាស​ដែលមាន​បំណង​ចូលរួម​ដេញថ្លៃ​សូម​អញ្ជើញ​ទាក់ទង​ជាមួយ​អង្គភាព​លទ្ធកម្ម​ដើម្បី​ទិញ​ឯកសារ​ដេញថ្លៃ​និង​សាកសួរ​ព័ត៌មាន​ដែល​ទាក់ទង​នឹង​ការដេញថ្លៃ​នេះ​៕S/

​ដាក់​ដេញថ្លៃ​ជួសជុល​ផ្លួ​វ​ក្រួស​ក្រហម​មួយ​ខ្សែ​ជាង​៥០០​ម៉ែត្រ​នៅ​ស្រុក​រវៀង​