​ដាក់​ផែន​ត្រួតពិនិត្យ​បង្ក្រាប​គ្រឿងញៀន​ទីតាំង​កុងស៊ី​ទទួល​បញ្ចាំ​និង​ល្បែងស៊ីសង​

322

ដោយៈ​សាវ​រក្ស​/​ភ្នំពេញៈ​អភិបាលខណ្ឌ​ឫស្សីកែវ​បានប្រកាស​ដាក់​ផែនការ​បង្កើត​ក្រុមការងារ​បែងចែក​ជា​៣​ក្រុម ដើម្បី​ត្រួតពិនិត្យ​គ្រឿងញៀន ល្បែងស៊ីសង​គ្រប់​ប្រភេទ ពិសេស​ហ្គេម​បាញ់​ត្រី​។ ព្រមទាំង​ទីតាំង​កុងស៊ី​ទទួល​បញ្ចាំ​២៤​ម៉ោង លើ​២៤​ម៉ោង នៅ​ពេលយប់​ដើម្បី​ឈានទៅរក​ការបង្ក្រាប​លុបបំបាត់ ធានា​សន្តិសុខ​សុវត្ថិភាព ជូន​ប្រជាពលរដ្ឋ ក្នុងការ​អនុវត្ត​គោលនយោបាយ​ភូមិ​-​សង្កាត់ មាន​សុវត្ថិភាព ។​

​លោក ជា ពិសី បាន​ថ្លែង​ក្នុង​កិច្ចប្រជុំ​គណៈបញ្ជាការ​ឯកភាព​ខ​ណ្ឌ​នា​ល្ងាច​ថ្ងៃទី​១៧ ខែឧសភា ឆ្នាំ​២០១៨ នៅ​សាលាខណ្ឌ​ឫស្សីកែវ​ថា សូម​ឲ្យ​មេភូមិ ចៅសង្កាត់ មេបញ្ជាការ​អាវុធហត្ថ​ខណ្ឌ ជាពិសេស​អធិការនគរបាល​ខណ្ឌ ធ្វើយ៉ាងណា ត្រូវ​រាយការណ៍​កំណត់​ឲ្យ​បាន​ច្បាស់​ពី​ទីតាំង​ជក់ និង​ចែកចាយ​ជួញដូរ​គ្រឿងញៀន​។

ទីតាំង​កុងស៊ី​ទទួល​បញ្ចាំ​២៤​ម៉ោង លើ​២៤​ម៉ោង ជាពិសេស ទីតាំង​ល្បែងស៊ីសង ហ្គេម​បាញ់​ត្រី តើ​មាន​ចំនួន​ប៉ុន្មាន​កន្លែង​? ដើម្បី​ឈានទៅ​បង្ក្រាប​លុបបំបាត់ ធានា​សន្តិសុខ​សុវត្ថិភាព ជូន​ប្រជាពលរដ្ឋ ក្នុងការ​អនុវត្ត​គោលនយោបាយ​ភូមិ​-​សង្កាត់ មាន​សុវត្ថិភាព របស់​ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា សម្ដេច​តេ​ជោ ហ៊ុន សែន​។​

​ក្នុង​កិច្ចប្រជុំ​គណៈបញ្ជាការ​ឯកភាព​ខ​ណ្ឌ ជាបន្ទាន់​មួយ មានការ​ចូលរួម​ពី​អភិបាលរងខណ្ឌ​៤​រូប គឺ​លោកស្រី សួស សូលី​ដា លោក លីន ញ៉​ក់ លោក ស៊ូ សោ​គន្ធ លោក ប្រាជ្ញ សីហា លោក​នាយករង​រដ្ឋបាល​ខណ្ឌ អធិការរង​នគរបាល​ខណ្ឌ មេបញ្ជាការរង​អាវុធហត្ថ​ខណ្ឌ និង​មន្ត្រី​ពាក់ព័ន្ធ មួយចំនួនទៀត​ផងដែ​រ​៕S/​