​ដា​នី អា​រី​យ៉ា ស្រវា​បាន​ផលិតកម្ម​ធំៗ​ត​កន្ទុយ​គ្នា​រហូត​លែង​គិត​រឿង​សាង​គ្រួសារ​

2021
ចែករម្លែក
  • 394
    Shares

ដោយ​: បូ​រិ​ន / ភ្នំពេញ​: កញ្ញា ដា​នី អា​រី​យ៉ា តារា​សម្តែង​ដែល​មជ្ឈដ្ឋាន​ទូទៅ​ដឹងថា​ជំនាញ​សម្ដែង​តួ​កម្សត់​នោះ បាន​បង្ហើប​ឱ្យដឹងថា នាង​រវល់​តែ​ចាប់​ការងារ​ផលិតកម្ម​ធំៗ​ត​កន្ទុយ​គ្នា​ជាប់​រហូត​ពេក ដល់​ថ្នាក់​ចង់​លែង​គិត​រឿង​សាង​គ្រួសារ ឬ លែង​ខ្វល់​ថា​បុរស​ណា​ដែល​នាង​ស្រលាញ់​។

​តារា​សម្តែង​សាច់​សខ្ចី​រូបនេះ បាន​ប្រាប់​រស្មី​កម្ពុជា​ឱ្យដឹងថា នាង​ពេលនេះ បានបញ្ចប់​កុងត្រា​តារា​ប្រចាំ​ផលិតកម្ម​មហាហង្ស​រួចហើយ តាំង​ថ្ងៃមុន​ចូលឆ្នាំថ្មី​ប្រពៃណី​ខ្មែរ​មកម្ល៉េះ​។ នាង​ក៏​ចង់​ប្រកាសថា នាង​បើកទទួល​ការងារ​គ្រប់​ផលិតកម្ម ឬ​របស់​អ្នកដឹកនាំ​ទាំងអស់ ដោយ​នាង​បាន​តាំងចិត្ត​ខំប្រឹង​ល្អៗ​សម្រាប់​ផលិតកម្ម​ផ្សេងទៀត មិនឱ្យ​ផលិតកម្ម​ចាស់​របស់​នា​ង​។ មុនពេល​នាង​បានបញ្ចប់​កុងត្រា​ជាមួយ មហាហង្ស នោះ​នាង​សម្តែង​រឿង​ចុងក្រោយ​ដែល​រឿង​នោះ​ជា​រឿង​ល្អ និង ត្រៀម​បញ្ចាំង​នាពេល​ខាងមុខនេះ ដោយ​នាង​បាន​ដើរ​ជា​តួ​ខ្មោច​យ៉ាង​កម្សត់​លងបន្លាច​តួឯក​ប្រុស​ស្រី​ជាច្រើន​នាក់​ក្នុង​រឿង “​ផ្ទះ​ចុង​ភូមិ​”​។​

​កញ្ញា ដា​នី អា​រី​យ៉ា បាន​និយាយថា គ្រាន់តែ​បញ្ចប់​កុងត្រា​ពី​ផលិតកម្ម​មហាហង្ស​ភ្លាម នាង​បានទទួល​ការងារ​ថ្មី​ភ្លេ​ត​ពី​ផលិតកម្ម PR ក្នុង​រឿង “​សំពាយ​បុណ្យ​” ដែល​នាង​មាន​អារម្មណ៍​ថា​សប្បាយចិត្ត​យ៉ាងខ្លាំង ហើយក៏​គិតថា ដូចជា​នាង​ទទួល​អំណោយ​មុន​ចូលឆ្នាំថ្មី​ឆ្នាំ​ខ្មែរ ក្រោយ​លែង​តួ​ប្រចាំ​ផលិតកម្ម​មហាហង្ស​។ សម្រាប់​ឆ្នាំនេះ​នាង​គិតថា​នាង​គ្រាន់បើ​ឡើង​ជាង​មុន និង គិតថា​រៀង​មមាញឹក​នឹង​ការងារ​ថ្មីៗ​ខ្លាំង​ផងដែរ ស្ទើរតែ​គ្មាន​ពេល​គិត​រឿង​ស្នេហា​ទៅហើយ​។ បើ​និយាយ​រឿង​មាន​សង្សារ​អត់​នោះ​? នាង​សារភាពថា មាន ហើយ​ប្រុស​ម្នាក់​នោះ​តាម​ស្រលាញ់ និង យកចិត្ត​រាប់​ឆ្នាំ​មកហើយ​។​

​តារា​ស្រី​ទម្រង់​មុខគួរ​ឱ្យ​ស្រលាញ់​រូបនេះ​បាន​បង្ហើប​ថា សម្រាប់​រឿង​ចង់​សាង​គ្រួសារ​ឬ​អត់ ឬ​ចង់​រៀបការ​ដែរឬទេ​នោះ​? នាង​មិនទាន់​ហ៊ាន​និយាយ​ទេ ព្រោះ​នាង​កំពុងតែ​រាប់​គ្នា និង ស្វែងយល់​ចិត្តជា​មួ​យស​ង្សា​រ​នៅឡើយ ហើយ​ម្យ៉ាង​ណា​នាង​រវល់​ជាប់​ការងារ​ច្រើន​ដោយ ថត​អស់​មួយ​រឿង ចូល​មួយ​រឿង​ទៀត ដែលជា​ហេតុនាំឱ្យ​នាង​គ្មាន​ពេលវេលា សម្រាប់​គិត​រឿង​សាង​គ្រួសារ ឬ ពេល​សម្រាប់​សង្សារ​នាង​ឡើយ​។ ប៉ុន្តែ​នាង​សុំ​លាក់​មុខ​សង្សារ​របស់​នាង ដោយ​មិន​ចង់បង្ហាញ​ឬ​អួតថា​ជា​នរណា​នោះទេ ពីព្រោះ​ខ្លាច​តែ​ថ្ងៃ​ណាមួយ​បែកបាក់​គ្នា​នាំឱ្យ​ពិបាក ឬ មាន​បញ្ហា​ទៅវិញ​។ ណាមួយ​ពេលនេះ​នាង​ចង់​ពង្រឹង​ការងារ​របស់​នាង​ឱ្យ​ខ្លាំង​ឡើង​បន្ថែមទៀត ហើយ​នាង​ប្រាថ្នា​ចង់​ថត​រឿង​ឱ្យ​ផលិតកម្ម​ធំៗ​ឱ្យ​ល្បី​ជាងនេះទៀត ជាជាង​គិត​រឿង​ស្នេហា ឬ សង្សារ​៕ ល​