​ដីចម្ការ​ស្រល់​ច្រើន​រយ​ហិកតា​ជា​របស់​រដ្ឋ​អាច​នឹង​ក្លាយជា​កម្មសិទ្ធិឯកជន​មាន​ទាំង​ប្លង់រឹង​ទៀត​

917
ចែករម្លែក
  • 1.2K
    Shares

ដោយ​៖​សាត​ចាន់​បុត្រ​/​មណ្ឌលគិរី​៖​នៅ​ថ្ងៃទី​១២​កុម្ភៈ​ឆ្នាំ​២០១៩​នេះ ប្រភព​ច្បាស់ការ​មួយ​បាន​បង្ហើប​ថា គេ​កំពុង​ត្រៀម​រៀបចំ​ឯកសារ​ដីចម្ការ​ស្រស់​ស្ថិតក្នុង​ភូមិ​ពូ​ហ្យា​ម ឃុំ​សែន​មនោ​រម្យ ស្រុក​អូ​រាំង ខេត្តមណ្ឌលគិរី​ជាង​២​រយ​ហិកតា​ឱ្យមាន​ប្លង់​កម្ម​សិទ្ធ​ត្រឹមត្រូវ​ខណៈដី​ទាំងនោះ​ជា​ដី​រដ្ឋ​ស្ថិតក្រោម​ការមើល​ថែ​ពី​រដ្ឋបាល​ព្រៃឈើ​ខេត្ត​មួយ​នេះ​។​

​ប្រភព​ដែល​រស្មី​កម្ពុជា​ទទួលបាន​យ៉ាងច្បាស់​នោះ​ដីចម្ការ​ស្រល់​របស់​រដ្ឋ​ទំហំ​២២៥​ហិកតា​ដែល​គ្រប់គ្រង​ដោយ​រដ្ឋបាល​ព្រៃឈើ​កំពុង​ប្រឈម​បាត់បង់​ក្លាយទៅជា​កម្ម​សិ​ទ្ឋ​បុគ្គល​។​ក្រោយ​តម្លៃ​ដីធ្លី​នៅ​ខេត្តមណ្ឌលគិរី​មាន​ហាងឆេង​ខ្ពស់​ហើយ​ត្រូវ​ក្រុម​ឈ្មួញ​ឃុបឃិត​ជាមួយ​អាជ្ញាធរ​ស្រុក​អូររាំង​លក់​ទៅ​ឲ្យ​អ្នកមានអំណាច​បុណ្យ​សក្តិ​ធំៗ​។​ក្នុងនោះ​មាន​ថៅកែ​ឧកញ៉ា​ជាច្រើន​នាក់​ថែមទាំង​ត្រៀម​ចេញ​ប័ណ្ណ​កម្ម​សិ​ទ្ឋ​(​ប្លង់រឹង​)​ដល់​អ្នក​ដែល​ទិញ​ដី​រដ្ឋ​ទាំងនោះ​ទៀត​។​

​ប្រភព​ដដែល​បាន​បន្តថា​«​ដីចម្ការ​ស្រល់​នេះ ត្រូវបាន​ដាំ​ដោយ​អតីត​ព្រះមហាវីរៈក្សត្រ ព្រះបាទ​សម្តេច នរោត្តម​សីហនុ​តាំងពី​ឆ្នាំ​១៩៦០​មកម្ល៉េះ​ត្រូវបាន​រក្សាទុក​មកទល់​នឹង​បច្ចុប្បន្ន​។​ចម្ការ​នោះបាន​ដាំ​បន្ថែម​ដោយ​ទាហាន​សឹក​រង​ខេត្ត​កាលពី​អំឡុង​ឆ្នាំ​២០០៥​លើ​ផ្ទៃដី​ទំហំ​២២៥​ហិកតា​ក្នុងស្រុក​អូររាំង​នឹង​ក្រុង​សែន​មនោ​រម្យ​»​។​

​ប្រភព​បន្តថា​«​តាំងពី​ឆ្នាំ​២០១៨​រហូត​ដើមឆ្នាំ​២០១៩​នេះ ដីចម្ការ​ស្រល់​ទាំងនោះ​បាន​រង​នូវ​ការទន្ទ្រាន នឹង​ទិញ​លក់​ជា​បន្ត​បន្ទាប់ពី​សំណាក់​អ្នកមានអំណាច ដែល​ធ្វើ​ឲ្យ​មន្ត្រី​ជំនាញ​ពិបាក​ធ្វើការ​…»​។​

អ្នករស់នៅ​ខេត្តមណ្ឌលគិរី​ថា​«​ក្រោយ​មាន​ដំណឹង​ជនជាតិ​ចិន​ទៅ​វិនិយោគ​ក្នុង​ខេត្តមណ្ឌលគិរី គេ​សង្កេតឃើញថា មាន​ក្រុម​ឈ្មួញ​រកស៊ី​ដី​រាប់សិប​នាក់ ខ្លះ​ស្តា​ត់​ពី​ភ្នំពេញ ខ្លះ​មកពី​ខេត្ត​ឆ្ងាយ ដើរ​បំផុសបំផុល​រក​ទិញ​ដី​ក្នុង​ទំហំ​ផ្ទៃដី​ធំៗ​ដើម្បី​ទុក​លក់​ឲ្យ​ថៅកែ​ចិន​ឬ​ឧកញ៉ា​ផ្សេងៗ​។​ដែល​សកម្មភាព​នេះ​បានធ្វើ​ឲ្យ​តម្លៃ​ដីធ្លី​នៅ​ខេត្តមណ្ឌលគិរី​ឡើងថ្លៃ​ស្រឺ​តៗ​

​នឹកស្មាន​មិន​ដល់​…​ហើយ​ដី​ដែល​ត្រូវប៉ាន់​ជាងគេ​នោះ​គឺ ដី​ដែលមាន​ទឹកអូរ មាន​ភ្នំ មាន​ព្រៃឈើ គឺ​លក់បាន​ថ្លៃ​កប់​ពពក​..​។​ដូច្នេះហើយ​ទើប​ដីចម្ការ​ស្រល់​របស់​រដ្ឋ ដែលមាន​ព្រៃឈើ មាន​ទឹកអូរ នឹងមាន​ភ្នំ​ស្រាប់​នោះ បាន​ក្លាយទៅជា​សាច់ជ្រូក​បី​ជាន់​របស់​មន្ត្រី​ខិលខូច​។​

ក្រុម​ឈ្មួញ​គក់​ជេរ​ដី​សង្វាត បោះ​ព្រំ​បង្គោលរបង​ធ្វើជា​កម្ម​សិ​ទ្ឋ​ផ្ទាល់ខ្លួន ដោយ​ឲ្យ​បងប្អូន​ជនជាតិដើម​ភាគតិច អ្នក​ឈរឈ្មោះ​ជា​ម្ចាស់​ដី ដើម្បី​លក់​ទៅ​ឲ្យ​អ្នកផ្សេង ជៀសវៀង​បង្ករ​បញ្ហា​ដល់​ខ្លួនឯង​។​

​ឆ្លើយតប​ទៅនឹង​ការចោទប្រកាន់​ពី​មហាជន​ថា​លោក​អភិបាលស្រុក​អូររាំង​រួមជាមួយ​លោក​ប្រធាន​មន្ទីរ​រៀបចំ​ដែនដី​នគររូបនីយកម្ម​សំណង់​នឹង​សូ​រិ​យោ​ដី​បាន​ត្រូវរ៉ូវ​គ្នា​លួច​ធ្វើ​ប័ណ្ណ​កម្ម​សិ​ទ្ឋ​ដីធ្លី​(​ប្លង់រឹង​)​ដល់​អ្នកទិញ​ដីចម្ការ​ស្រល់​។ លោក​នង ទុ​ណ្ណា​រី អភិបាលស្រុក​អូររាំង​បាន​ឲ្យ​ដឹង​នៅ​ព្រឹក​ថ្ងៃទី​១២ ខែកុម្ភៈ ឆ្នាំ​២០១៩​ថា​«​វា​មិន​ពិត​នោះទេ​។

​ដី​ដែល​គេ​លក់​នោះ​គឺជា​ដី​របស់​ប្រជាពលរដ្ឋ​គាត់​ចង់​លក់​គឺជា​សិ​ទ្ឋ​របស់គាត់ ក្នុងនាម​ជា​អាជ្ញាធរ​លោក​បាន​ត្រឹម​សម្របសម្រួល​ជូន​ពួកគាត់​ប៉ុណ្ណោះ​។ មិនអាច​ហាមឃាត់​ឡើយ​។​ចំណែក​រឿង​លក់​ដី​ដើម​ស្រល់​នោះ គឺ​កាលពី​មុនគេ​ដាំ​ដើម​ស្រល់ ប្រជាពលរដ្ឋ​បាន​តវ៉ា​មិន​ឲ្យ​ដាំ​លើដី​គាត់​តែ​អ្នក​ដាំ​នៅតែ​ដាំ​លើដី​នោះ​ទើប​បង្ក​ទៅជា​ការយល់ច្រឡំ​ថា មាន​អ្នក​លួច​លក់​ដីចម្ការ​ស្រល់​ទៅវិញ​…»​។​

​ចំណែក​លោក ម៉ៅ ចំរើន ប្រធាន​មន្ទីរ​រៀបចំ​ដែនដី​នគររូបនីយកម្ម សំណង់ នឹង​សូ​រិ​យោ​ដី មិនអាច​សុំ​ការបំភ្លឺ​បានទេ​នៅ​ព្រឹក​ថ្ងៃទី​១២ ខែកុម្ភៈ​ដោយ​លោក​បាន​ប្រាប់​តាម​ទូរស័ព្ទ​ថា កំពុង​ជាប់​ប្រជុំ ។​មន្ត្រីជាន់ខ្ពស់​នៅ​សាលាខេត្ត​មណ្ឌលគិរី ថ្លែងប្រាប់​រស្មី​កម្ពុជា​ថា លោក​ពុំបាន​ជ្រាប​រឿងនេះ​ទេ​។​

លោក​ថា កន្លងមក​ប្រជាពលរដ្ឋ​ជាង​១​រយ​គ្រួសារ​បានធ្វើ​សំណើរ​មក សុំឱ្យ​ខេត្ត​ជួយ​រៀបចំ​ដី​ដែលជា​កម្ម​សិទ្ធ​ពលរដ្ឋ​ប៉ះពាល់​ជាមួយ​ចម្ការ​ស្រល់​។​ខេត្ត​ក៏​កំពុង​សិក្សា និង​ដាក់សំណើរ​បន្តទៅ​រាជរដ្ឋាភិបាល ដោះស្រាយ​ផលប៉ះពាល់​លក្ខណៈ​ខ្វៀ​ល​ស្បែក​ខ្លា​។

​សេចក្តីរាយការណ៍​ពី​មន្ត្រី​ក្នុង​ជួរ​ខេត្តមណ្ឌលគិរី​ថា​ខេត្ត​កំពុង​រៀបចំ​ស្នើរ​សុំ​ទៅ​រាជរដ្ឋាភិបាល​ហើយ​កំពុង​សិក្សា បែ​ជា​ក្រុម​ឱកាសនិយម ប្រើ​ស្ទីល អង្កន់​ដី បោះបង្គោល​ចែកគ្នា​លក់​ទៅហើយ​។​ករណីនេះ គួ​បើក​ការស៊ើបអង្កេត​ជាបន្ទាន់ កុំឱ្យ​ដើម​ស្រល់​ដួលរលំ​តាម​បណ្តោយ​ផ្លូវជាតិ​លេខ​៧៦​អី ខ្មាស់​អ្នក​ទេសចរណ៍​ជាតិ​និង​អន្តរជាតិ​៕S/​