​ដី​ចំណី​ព្រែក​របស់​រដ្ឋ​ខាងក្រោយ​ផ្សារ​ឃុំ​ឆ្នុកទ្រូ​កំពុង​ត្រូវគេ​រំលោភ​យក​ធ្វើជា​កម្មសិទ្ធិ​

103
ចែករម្លែក

​ដោយ​៖​ក​ង្រី​/​កំពង់ឆ្នាំង​៖​ដី​ចំណី​ព្រែក​របស់​រដ្ឋ ដែលមាន​ទំ​ហ៊ំ​ជិត​ពីរ​ហិកតា ស្ថិតនៅ​ក្រោយ​ផ្សារ ឆ្នុកទ្រូ ក្នុងភូមិ​ឆ្នុកទ្រូ​ឃុំ​ឆ្នុកទ្រូ​ស្រុក​បរិបូរ​ណ៌​ខេត្តកំពង់ឆ្នាំង​កំពុង​ត្រូវបាន​ជនខិលខូច​យក​គ្រឿងចក្រ​(​ត្រាក់ទ័រ​)​មក​ភ្ជួរ​លើក​ភ្លឺ​និង​ហុំ​ព័ទ្ធ​យក​ធ្វើជា​កម្ម​សិទ្ធ​ផ្ទាល់ខ្លួន​ដោយ​មិន​ខ្លាចញញើត​និង​ច្បាប់​បន្តិច​សោះឡើយ​។​

​ប្រជាពលរដ្ឋ​ដែល​រស់នៅ​ក្នុងភូមិ​ឆ្នុកទ្រូ​ឃុំ​ឆ្នុកទ្រូ​ស្រុក​បរិបូរ​ណ៌​ខេត្តកំពង់ឆ្នាំង​បានឱ្យដឹងថា​មាន​បុគ្គល​ពីរ​ទៅ​បីនាក់​ដែលមាន​អំណាច​និង​ម​ហិ​ច្ឆិ​តា​បច្ចុប្បន្ន​កំពុងតែធ្វើកា​រ​បិទបាំង​អាជ្ញា​ធរមាន​សមត្ថកិច្ច យក​គ្រឿងចក្រ​មក​ឈូសឆាយ​លើដី​ចំណី​ព្រែក​យក​ធ្វើជា​កម្ម​សិទ្ធ​ផ្ទាល់ខ្លួន​។​

​ការយក​គ្រឿងចក្រ​អត់​ច្បាប់​មក​ឈូសឆាយ​លើដី​ព្រៃ​លិច​ទឹក​តំបន់​បី​នេះ​មិន​ត្រូវបាន​អាជ្ញាធរ​ចុះទៅពិនិត្យ​និង​មាន​វិធានការ​ហាមឃាត់​នោះទេ​ដែលជា​ហេតុ​ធ្វើឱ្យ​ប្រជាពលរដ្ឋ​ជាច្រើន​នៅក្នុង​មូលដ្ឋាន​នេះ​នាំគ្នា​ដាក់​ការសង្ស័យថា​អាជ្ញាធរ​ទំនងជា​អាច​ទទួលបាន​លាភ​សក្ការ​:​ពី​ក្រុម​ជនខិលខូច​បានជា​ធ្វើ​មិនដឹងមិនឮ​បែបនេះ​។​

​រស្មី​កម្ពុជា​មិនអាច​ទាក់ទង​លោក​សាំង​គឹម​ស៊ន​មេឃុំ​ឆ្នុកទ្រូ​ដើម្បី​សុំ​ការបំភ្លឺ​បានទេ​ដោយសារ​ទូរស័ព្ទ​របស់​លោក​មេឃុំ​មិន​ទំនាក់ទំនង​បាន​។​រីឯ​លោក​យឹម​សារិន​អភិបាលស្រុក​បរិបូរ​ណ៌​លោក​ឆ្លើយថា​មិនបាន​ដឹង​ទេ​ពាក់ព័ន្ធ​នឹង​ករណីនេះ​៕S/​