​ដឹក​ភ្ញៀវ​ចូល​ខារ៉ាអូខេ​អង្គុយចាំ​ចេញមក​វិញ​មិនបាន​លុយ​បានតែ​កណ្ដាប់ដៃ​

1147
ចែករម្លែក

ដោយៈ​ចាន់តូ​/​ភ្នំពេញៈ​បុរស​ពី​នាក់​បាន​ហៅ​អ្នករត់​ម៉ូតូ​កង់​បី​ឥណ្ឌា​មួយគ្រឿង​បាន​ឲ្យ​ដឹក​ខ្លួន​ចូល​ខារ៉ាអូខេ​មួយ​ន្លែ​ង​ដើម្បី​ចូលទៅ​ផឹកស៊ី​រួច​ឲ្យ​ម្ចាស់​ម៉ូតូ​កង់​បី​ចាំ​នៅ​ខាងក្រៅ​។​លុះ​ផឹកស៊ី​ចប់​ចេញ​មកវិញ​ម្ចាស់​ម៉ូតូ​កង់​បី​សុំ​លុយ​ថ្លៃ​ដឹក​បែ​ជា​មិន​ឲ្យ​រួច​វាយ​ម្ចាស់​ម៉ូតូ​កង់​បី​មួយ​ដៃ​ដេញ​កាប់​ត្រូវ​សមត្ថកិច្ច​ឃាត់ខ្លួន​។​

ហេតុការណ៍​បានកើត​ឡើង​នៅ​ចំណុច​មុខ​ខារ៉ាអូខេ​(​យីហោ​ម៉ូ​ន​)​តាម​បណ្តោយ​ផ្លូវ​២០០៤​ក្នុង​សង្កាត់​កា​កាប​១​ខណ្ឌ​ពោធិ​សែន​ជ័យ​កាលពី​យប់​រំលងអធ្រាត្រ​ចូល​ថ្ងៃទី​២៩​ខែកញ្ញា​ឆ្នាំ​២០១៨​។​ក្រោយ​កើតហេតុ​សមត្ថកិច្ច​បាន​នាំខ្លួន​ភាគី​បង្ក​និង​ភាគី​រងគ្រោះ​មក​សួរ​នាំនៅ​ប៉ុស្តិ៍នគរបាល​សង្កាត់​កា​កាប​១​ដើម្បី​ចាត់ការ​ទៅតាម​នីតិវិធី​ច្បាប់​៕S/

​ដឹក​ភ្ញៀវ​ចូល​ខារ៉ាអូខេ​អង្គុយចាំ​ចេញមក​វិញ​មិនបាន​លុយ​បានតែ​កណ្ដាប់ដៃ​

#