“​ដុក​ទ័​រ​តុក្កតា​” ជួយផ្តល់​ជីវិត​ទី​ពីរ​ដល់​តុក្កតា​ខូច​

1422
ចែករម្លែក

​លោក ជូ​លី​អូ រ៉ូ​ល​ដាន់ អាយុ ៥២ ឆ្នាំ ដែល​ធ្វើជា “​ដុក​ទ័​រ​តុក្កតា​” ដោយ​ខ្លួនឯង បាន​បីត្រកង​អ្នកជំងឺ​នៅ​គ្លីនិក​របស់គាត់​នៅក្នុង​ទីក្រុង​ប៊ុ​យ​ណូ​ស៊ែរ ប្រទេស​អា​ហ្ស​ង់​ទីន​។ នៅក្នុង​សម័យកាល​នៃ​របស់របរ​មិនអាច​បោះចោល​បាន​ក្រោយ​ប្រើប្រាស់​រួច​នេះ “​ដុក​ទ័​រ​តុក្កតា​” របស់​អា​ហ្ស​ង់​ទីន​រូបនេះ​ផ្តល់ឱ្យ​ជីវិត​ទី​ពីរ​ដល់​តុក្កតា​ក្មេង​លេង​ដែល​ខូច​។​

​លោក​រ៉ូ​ល​ដាន់​បាន​ប្រាប់​ក្រុមអ្នកកាសែត​ថា អាជីព​របស់គាត់​គឺ​ស្រដៀង​គ្នា​នឹង​គ្រូពេទ្យ​ពិតប្រាកដ​ដែល​ជួយ​អ្នកជំងឺ​របស់គាត់ “​ឱ្យ​ជាសះស្បើយ​ឡើងវិញ​”​។ ហើយ​ចំពោះ​តុក្កតា ជំនួស​ឱ្យ​ការស្តារ​សុខភាព​របស់​ពួកវា​ឡើងវិញ គឺ​គាត់​ជួយ​ស្តារឡើងវិញ​នូវ​ភាពស្និទ្ធស្នាល​នៃ​ម្ចាស់​របស់​ពួកវា​។​

​លោក​រ៉ូ​ល​ដាន់​បាន​និយាយថា “​ខ្ញុំ​បានទទួល​មរតក​អាជីវកម្ម​ពី​ឪពុកចុង​របស់ខ្ញុំ​។ តុក្កតា​ប៉័​រ​សឺ​ឡែ​ន​ជាច្រើន​ដែល​គាត់​បាន​ជួសជុល​មាន​អាយុ​ចន្លោះ​ពី ៨០ ទៅ ១៣០ ឆ្នាំ ហើយ​ត្រូវបាន​គេ​ផលិត​ដំបូង​នៅក្នុង​ប្រទេស​បារាំង​ឬ​អាល្លឺម៉ង់​”៕ ដោយ៖ កញ្ញាដាលីស

លោក ជូ​លី​អូ រ៉ូ​ល​ដាន់ វេជ្ជបណ្ឌិត​តុក្កតា